ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រកាស​ថ្នាក់​ដឹក​នាំ ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
33
1723 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រកាស​ថ្នាក់​ដឹក​នាំ ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​

      សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ភាព ​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ថ្នាក់​ដឹក​នាំ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា ​នា​ព្រឹក​ថ្ងៃទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២០ ​នៅ​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​កណ្តាល​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ស្ថិត​ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​។​

 នាយ​ឧត្តម​សេនីយ៍ ​គន់​ គីម​ ទេស​រដ្ឋមន្ត្រី ​អគ្គ​លេខា​ធិការ ​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា


     នាយ​ឧត្តម​សេនីយ៍ ​គន់​ គីម​ ទេស​រដ្ឋមន្ត្រី ​អគ្គ​លេខា​ធិការ ​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា៖​ ​រយៈ​ពេល​៥ឆ្នាំ ​គឺចា​ប់ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​២០២០​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់ដ៏​ធំ​ធេង​ របស់​អតីត​យុទ្ធ​ជន​កម្ពុជា ​សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​គិត​គូរ​សាង​សង់​ផ្ទះ​ចំនួន ​២,៤៦០​ខ្នង​​ បើ​ប្រៀប​ធៀប​ការ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ទូទាំ​ងប្រទេស​ ទៅ​នឹង​ស្ថិតិ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អតីត​យុទ្ធជន​ ក្នុង​ឆ្នាំ​២០១៦​ ដែល​បាន​រ​កឃើញ​អតីត​យុទ្ធជន​សរុប​ចំនួន ​៦,១១​៤​គ្រួសារ​ (មានដី​គ្មាន​ផ្ទះ ​ឬ​មាន​ផ្ទះ​ស្នាក់​នៅ​មិន​សមរម្យ​ គ្មាន​ដី គ្មា​នផ្ទះ ​និង​រស់​នៅ​លើដី​សាធារណៈ)​ ​គឺ​នៅ​សល់​ចំនួន ​៣,៦៥៤​គ្រួសារ​ទៀត ​ដែល​ត្រូ​វ​​បន្ត​សាង​សង់​ និង​ដោះ​ស្រាយ​ដី​សម្បទាន​សង្គម​កិច្ច​ជូន​បន្ត​ទៀត។​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ បាន​បន្ត​ថា៖​ សមា​គម ​បាន​ប្រគល់​ថវិកា​បេឡា​មរណ​សង្គ្រោះ​ ជូន​គ្រួសារ​សព​សមាជិក ​ស.អ.ក ​តាម​បណ្តា​រាជ​ធានី​-​ខេត្ត​ សរុប​ចំនួន​ ៩,៧៩៣​​ស​ព ក្នុ​ងនោះ​ថវិកា​ សម្តេច​តេជោ ​ហ៊ុន សែ​ន បា​នផ្តល់បំ​ពេញ​បន្ថែម​ សម្រា​ប់ផ្តល់​ជូន​គ្រួសារ​សមាជិក​ចំនួន ​៣,១២៧​សព​ និង​បំពេញ​ថវិកា​បន្ថែម​ ៣,៥០០​រៀល ​ជូន​សមាជិក​ជា​គ្រួសារ​ជន​ពលី ​មរណៈ​រយៈ​២៥​ខែ ​(គិត​ត្រឹម​ការ​ផ្ទេរ​ថវិកា​ប្រចាំ​ខែក​ក្កដា​ ឆ្នាំ​២០២០​) ​សរុប​ថវិ​កា ២​ពាន់​លាន​រៀល។​​ គិត​ត្រឹម​ខែ​ឧសភា​ ឆ្នាំ​២០២០​ សមាគម​អតីត​យុទ្ធជ​នកម្ពុជា ​មាន​សមាជិក​ ៧៦,៩២៣​នាក់ ​ដែល​មាន​នៅ​ក្នុង​បន្ទុក​ប្រមាណ ​១០៨,៨៧១​នា​ក់ កំពុង​ទទួល​របប​ឧបត្ថម្ភ​គោល​នយោបាយ​ពី​រដ្ឋ​ជា​រៀង​រា​ល់​ខែ​។​

 នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គ​នាយក ​អគ្គនាយ​ក​ដ្ឋាន​​យោធ​សេវា ​​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​រង​ នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​


      ក្នុង​ឱកា​ស​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គ​នាយក ​អគ្គនាយ​ក​ដ្ឋាន​​យោធ​សេវា ​​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​រង​ នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាន​អាន​សេចក្តី​សម្រេច​រប​ស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ដោយ​បាន​តែង​តាំង​បន្ថែម​នូវ​អនុ​ប្រធាន​គណៈ​កម្មាធិការ​កណ្តាល ​មាន​ចំនួន​បី​រូប​៖​ ឯកឧត្តម​​ អគ្គ​​បណ្ឌិត​​ អូន​ ព័ន្ធ​មុនី​រ័ត្ន​,​ ឯកឧត្តម​ ឧប​នាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផារ៉ា​ និង​ឯកឧត្តម​ វង្ស​ សូត្រ​។​ ហើយ​បាន​ប្រកាស​តែង​តាំ​ងបន្ថែម​នូវ​អគ្គ​លេខា​ធិការ​រង​​ ចំនួន ​៧​រូប ​និង​សមាជិក​គណៈអចិន្ត្រៃយ៍​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ចំនួន​១៣​រូប​។​

 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា


      សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​​ក្នុង​​នាម​ សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាន​ចាត់​ទុក​ការ​ប្រកាស​តែង​តាំង​បន្ថែម​នូវ​ថ្នាក់​ដឹ​កនាំ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​នា​ពេល​នេះ ​គឺជា​កា​រ​យក​ចិត្ត​ទុក​ដាក់​ របស់​រាជរដ្ឋា​ភិបាល ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស់​វៃ​ និង​ប្រក​បដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ ដែល​តែ​ងតែ​គិត​គូរជា​ស្រេច​ និង​ដឹង​គុណ​ជា​និច្ច​ ចំពោះអ​តីត​យុទ្ធ​ជន​កម្ពុជា​។​ ជា​មួយ​គ្នា​នេះ​ សម្តេ​ច​ពិជ័យ​សេនា​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែ​ង សមិទ្ធផល​ និង​ស្នាដៃ​ការងារ​ របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ នៅ​ក្នង​រយៈ​ពេល​៥ឆ្នាំ​កន្លង​មក​នេះ​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ក៏បា​ន​ក្រើន​រំឮក​​ដល់​អតីត​យុទ្ធ​កម្ពុជា​ទាំង​អស់​ ត្រូវ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វីរភាព​អង់​អាច​ក្លាហាន​ ឱ្យ​ស័ក្តិសម​ជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​ មាតុ​ភូមិ ​ដោយ​បាន​ថ្លែង​បញ្ជាក់​ថា៖ ​បង​ប្អូន​អតីត​យុទ្ធ​កម្ពុជា​ទាំង​អស់​ ត្រូវ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វីរភាព​អង់​អាច​ក្លាហាន​ ឱ្យ​ស័ក្តិ​ស​មជា​កុល​បុត្រ​ដ៏​ឆ្នើម​របស់​ជាតិ ​មាតុ​ភូមិ​បើ​ទោះបី​បច្ចុប្បន្ន​នេះ ​បង​ប្អូន​បាន​ក្លាយ​ជា​អតីត​យុទ្ធជន​ ​ក៏​ត្រូវ​បន្ត​រក្សា​ស្មារតី​វីរភា​ពជា​ប្រពៃណី​ថ្លៃ​ថ្លា​នេះ ឱ្យ​បាន​ខ្ជាប់​ខ្ជូន​ ដើម្បី​ធ្វើ​ជា​គំរូល្អ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ដែល​ត្រូវ​បន្ត​វេន​នៅ​ក្នុង​សង្គម​ជាតិ​។​ និង​បន្ត​ចូល​រួម​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ ៣​ពូ​កែ​ របស់​អតីត​យុទ្ធជន ​គឺ​ការ​ធ្វើ​សេដ្ឋកិច្ច​គ្រួសារ​ពូកែ​, ការ​ជួយ​គ្នា​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ពូកែ ​និង​ការ​អភិវឌ្ឍ​សមាគម ​និង​សង្គម​ជាតិ​ពូកែ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ