ព័ត៌មាន

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាស​ទី១​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆមាស​ទី២​ ឆ្នាំ​២០២០ សាលា​នាយ​ទាហាន​សកម្ម​
នាយកដ្ឋានព័ត៌មាន(៣)
36
1721 កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាស​ទី១​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆមាស​ទី២​ ឆ្នាំ​២០២០ សាលា​នាយ​ទាហាន​សកម្ម​

     នៅ​សាលា​នាយ​ទាហាន​សកម្ម​ត្មាត​ពង​​ ព្រឹក​ថ្ងៃទី​១៦​ ខែ​កក្កដា ឆ្នាំ២០២០​នេះ ​បាន​ប្រារព្ធ​ពិធី​ប្រជុំ​បូក​​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាស​ទី​១ ​និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​ឆ​មាស​ទី​២ ​ឆ្នាំ​២០២០​ និង​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរ​ស័ក្ក​ ផ្លាស់​ប្ដូរ​មុខ​ងារ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ប្រគល់​បណ្ណ័​សរសើរ​ លិខិត​សរសើ​រ​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ សាលា​នាយ​ទាហាន​សកម្ម ​ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯ​ក ប៊ុត​ សុ​ភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម​ និង​នាយក​រង​ យោធា​ចារ្យ​ បុគ្គលិក​បំរើ​ការ​ងារ​ក្នុង​សាលាជា​ច្រើន​រូប​ទៀត​។

      នៅ​ក្នុង​ឱកាស​នោះ​ បន្ទាប់​ពី​ផ្នែក​បុគ្គលិក​ នាយក​​សាលា​នាយ​ទាហានសកម្ម​ បាន​អាន​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជា​តិ​ ស្ដី​ពី​ការ​បំពាក់​ឋានន្តរសក្កិ​ និង​ផ្លាស់​ប្ដូរ​មុខងារ​នាយ​ទាហាន ​ខេមរៈ​ពី​មុន​រួច​មក​ឧត្តម​សេនីយ៍​ឯក​ ប៊ុត ​សុភា​ព ​នាយក​សាលា​​នាយ​ទាហាន​សកម្ម​ បាន​អញ្ជើញ​បំពាក់​ឋាន​ន្តរស័ក្កិ​ ជូន​ដល់​នាយ​ទាហាន​នៅ​ក្នុង​សាលា​ ដែល​ត្រូវ​បាន​ដំលើង​ឋា​នន្តរសក្ត័ថ្មី​ ក្នុង​នោះមា​ន​៖ ​ឋានន្តស័ក​ថ្នាក់​វរសេនីយ៍​ទោ ​ចំនួន​ ៥​​នាក់​ ​ថ្នាក់​វរសេនីយ៍​ត្រី​ចំនួន ១១​នាក់ ​និង​ប្រគល់​ប័ណ្ណ​សរសើរ​ លិខិ​ត​សរសើ​រជូន​នាយ​ទាហាន​រប​ស់​សាលា​ចំនួន​ ៥០​នាក់​ ផង​ដែរ​។

 ឧត្តម​សេនីយ៍​ឯ​ក ប៊ុត​ សុ​ភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម​ 

      ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ ​ឧត្តម​សេនីយ៍​ឯក​ ប៊ុត ​សុ​ភាព​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ដល់​នាយ​ទាហាន​ និង​យោធា​ចារ្យ​ បុគ្កលិក​បំរើ​ការ​ងា​រ ក្នុង​សាលា​នាយ​ទាហាន​សកម្ម​ ដែល​ក្នុ​ង​ឆមាស​ទី​១​ កន្ល​ង​មក​នេះ ​បាន​ខិត​ខំ​បំពេញ​ការ​ងារ ​ទទួ​ល​បាន​លទ្ធផ​ល​ល្អ ​លើ​ការងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ ក្នុង​សាលា​នាយ​ទាហាន​សកម្ម​។ ឯកឧត្តម​បាន​បញ្ជាក់​ថា៖​ ការ​ហ្វឹក​ហ្វឺន​ និង​ការ​កសាង​ធន​ធាន​មនុស្ស ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ពិត​ជាបា​នឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​វេលាទៅ​នឹង​គោល​នយោ​បាយ​ របស់​រាជរដ្ឋា​ភិបាល​ ក្នុង​ការ​កែទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​សំដៅក​សាង​ និង​ពង្រឹង​ភាព​រឹងមាំ ​លើវិស័យ​ការពារ​ជាតិ ​និង​ការ​ធ្វើ​សមាហរណកម្ម​កង​ទ័​ពចូល​ក្នុង​សហគមន៍​អន្តរជាតិ​ តាម​រយៈ​ការ​កសាង​កង​ទ័​ពកម្ពុជា​ ឲ្យ​ក្លាយ​ជា​កង​ទ័ព​ មាន​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ​ ដើម្បី​ចូល​រួម​បំពេញ​បេសក​កម្ម ​ក្នុង​តំបន់​ និង​ពិភ​ពលោក ​ថែម​ទៀត​។ ឯកឧត្តម​បាន​ចាត់​ទុក​ការ​បំពាក់​ឋានន្តរសក្ត័​ ​​មុខ​​តំ​ណែង​​ និង​ប្រគល់​ប័ណ្ណ​សរសើរ ​លិខិត​សរសើរ​ជូន​ដល់ ​នាយ​ទាហា​ន​ ក្នុ​ងសាលា​នាយ​ទាហាន​សកម្ម​នាពេ​ល​នេះ ​គឺជា​ការឆ្លើយ​តប​ទៅ​នឹង​លទ្ធផល​ការ​ងារ​ និង​ស្នាដៃ​ដែល​នាយ​ទាហាន​ នាយ​ទា​ហាន​រង​ យោធា​ចារ្យ ​បាន​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​នា​ពេល​កន្លង​មក​ ហើយ​ឯកឧត្តម​ ក៏បាន​ជំរុញ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ យោធា​ចារ្យ ​បុគ្គលិក​បំរើ​ការងារ​ក្នុង​សាលាទាំ​ងអ​ស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ បំពេញ​ភារកិច្ច​ក្នុង​ឆមាសទី​​២ ​បន្ត​ទៀត​អោយ​សំរេច​បាន​លទ្ធផល​ល្អ​។ ឯកឧត្តម​ ប៊ុត ​សុភាព ​ក៏បា​នផ្តាំផ្ញើ​ដល់​នាយ​ទាហាន​ ទើប​ទទួលការ​បំពាក់​ឋា​នន្តរសក្ត័ ​និង​មុខ​តំ​ណែង​ថ្មី​ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ភាព​ស្មោះត្រង់​ចំពោះជា​តិ ​រាជ​រដ្ឋា​ភិបាល​ និង​អនុវត្តន៍​ឲ្យបាន​ម៉ឺង​ម៉ាត់​ច្បាប់​លក្ខ័ន្តិកៈ ​បទ​វិន័​យទូទៅ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ ​បទ​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​ ព្រម​ទាំ​ងពង្រឹង​សាមគ្គីភា​ព​ផ្ទៃ​ក្នុង​ និង​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ