ព័ត៌មាន

វរសេនា​តូច​លេខ​៥៣៣ ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ទូទៅ​នាយ​ទាហាន​ និង​ពល​ទាហាន​
នាយកដ្ឋានព័ត៌មាន(៣)
19
1720 វរសេនា​តូច​លេខ​៥៣៣ ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ទូទៅ​នាយ​ទាហាន​ និង​ពល​ទាហាន​

      កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ នៅ​ទី​បញ្ជាការ​វរសេនា​តូច​លេខ​៥៣៣ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ ឈរ​ជើង​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំប​ង បាន​ប្រារព្ធ​ពិធី​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ទូទៅ ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្រោម​អធិបតី​ភាព​ លោក​ឧត្តម​សេនីយ៍​ត្រី ​កែវ ​សេង​លន​ មេ​បញ្ជា​ការ​ស្តី​ទី​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ និង​អញ្ជើញ​ចូល​រួម​ពី​មេប​ញ្ជាការ​រង​ នាយ​រង​សេនាធិការ​ នាយ ​នាយ​រងការិយា​ល័យ​ មេបញ្ជាការ​កង​អនុសេនាធំ​ ចំណុះ​កង​ពល​ និ​ង​មេ​បញ្ជាការ​វរសេនា​តូច​ទាំ៤​ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ជា​ច្រើន​រូប​ទៀត​។

       ក្នុ​ង​ឱកាស​នោះ​បន្ទាប់​ពី​ លោក​វរសេនីយ៍​ត្រី​ ម៉ែន​ មូលី ​មេ​បញ្ជាការ​​វរសេនា​តូច​លេខ​៥៣៣ ​បាន​ឡើង​មាន​​មតិ​ស្វាគមន៍​ ចំពោះ​អធិបតី ​និង​អង្គ​ពិ​ធី​ទាំង​មូល​រួច​មក​ លោក​​ព្រិន្ទ​​បា​លឯក​ ស៊ុន​ នីសាន់​ ប្រធាន​គ្រប់​គ្រង​វគ្គ​ហ្វឹក​ហ្វឺន​ បានឡើង​អាន​អំពី​ផែន​ការ​​ហ្វឹក​ហ្វឺន​ របស់​វរសេនា​តូច​ថ្មើរ​ជើង​លេខ​៥៣៣​ ដោយ​បាន​បញ្ជាក់​ថា៖​ វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ទូទៅ​នេះ​ មាន​សិក្ខាកាម​ចូល​រួម​ចំនួន ​៥៥​នាក់​ ហ្វឺក​ហ្វឺន​មាន​រយៈ​ពេល​ចំនួន ​៤៥​ថ្ងៃ ​(ចាប់​ពី​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ ដល់​ថ្ងៃ​ទី​២៨ ​ខែ​សីហា ​ឆ្នាំ​២០២០​)​។​ ដើម្បី​អនុវត្ត​តាម​ផែន​ការ​ប្រ​ចាំឆ្នាំ​២០២០​ ដែល​ថ្នាក់​លើ​ប្រគល់​អោយ ​បាន​ជោគ​ជ័យ​ និង​ប្រកប​ដោយ​លទ្ធផល​ល្អ​ប្រសើរ ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ផែន​ការណ៍​ស្តី​ពី​ ការ​កសាង​ពង្រឹង​អង្គភាព​ រឹង​មាំ​លើ​គ្រប់​វិស័យ​ ក៏​ដូច​ជា​ផែន​ការ​ប្រឡង​ប្រណាំង​របស់​កង​ពល ​។ លោក​ព្រិន្ទបាល​ឯក​ ស៊ុន នីសាន់ ប្រធាន​គ្រប់​គ្រងវគ្គហ្វឹក​ហ្វឺ​ន បាន​បញ្ចាក់​អោយ​ដឹង​ទៀត​ថា៖​ វគ្គ​បំប៉ន​ទូទៅ​នេះ ​គឺ​ដើម្បី​ឆ្លើយ​តប​ ទៅ​តាម​ផែន​ការ​រប​ស់ថ្នាក់​លើ ​និង​សេចក្ដី​ត្រូវ​ការ​របស់​អង្គភាព ​ក្នុង​ការ​បំពេញភារកិច្ច​ បំរើ​ជាតិ​មាតុ​ភូមិ ​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​។ ​វគ្គ​បំប៉ន​ទូទៅ​នេះ ​ក៏​ក្នុ​ងគោល​បំណង​ធ្វើអោយ​យល់​ដឹង​ កាន់​តែ​មាន​កំរឹត​ខ្ពស់​ លើក​កំពស់​ស្មារតី ​សតិ​អារម្មណ៍​ ដើម្បី​អនុវត្តន៍​តាម​បទ​បញ្ជា​ថ្នាក់​លើ ​អោយ​មាន​ប្រសិទ្ធ​ភាព​។​

       ថ្លែង​ក្នុង​ឱកាស​បើក​វគ្គ​ហ្វឹក​ហ្វឺ​ននៅ​វរសេនា​តូច​៥៣៣​ នា​ពេល​នោះ ​លោក​ឧត្តម​សេនីយ៍​ត្រី​ កែវ​  សេង​លន ​មេ​បញ្ជាការ​ស្តីទី ​កងព​ល​តូច​ថ្មើរជើង​លេខ​៥៣​ បាន​មាន​ប្រសាសន៍ ​ជំរាប​ជូន​អំពីការ​វិវឌ្ឍរីក​ចំរើន​ របស់ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​​កាន់​វឌ្ឍន​ភាព​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​​របស់​  សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​និង​កាតព្វកិច្ច​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដែល​ជា​ឆ្អឹង​ខ្នង​ដ៏​រឹងមាំ​របស់​រាជ​រដ្ឋា​ភិបាល​ ក្នុង​កិច្ច​ការពារ​ជាតិ​មាតុភូមិ ​ការពារ​បូរណភាព​ទឹក​ដី​ និង​ការ​ចូល​រួម​ថែរក្សា​ ការ​ពារ​នូវ​សុខ សន្តិភាព​ ជូន​ប្រជាជន​រស់​នៅ ​និង​ប្រទេស​ជាតិ​ទាំង​មូល​។​ ដើម្បី​ឱ្យ​វគ្គ​ហ្វឹក​ហ្វឺ​ន របស់​វរសេ​នា​តូច​៥៣៣​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ នា​ពេល​នេះ​  ដំណើរ​ការ​ទៅ​មុខ​ ទទួល​បាន​លទ្ធផ​លល្អ​ប្រសើរ​។ លោក​ឧត្តម​សេនីយ៍​ត្រី ​កែវ​ សេង​លន​  បា​ន​សំណូមពរ​ដល់​យោធាចារ្យ​ ត្រូវ​យក​ចិត្ត​ទុកដាក់​ផ្ទេរ​នូវ​ចំណេះ​ដឹង​ ចំណេះធ្វើ​ និង​បទពិ​សោធន៍​​ល្អៗ​ ជូន​ដល់​កម្ម​សិក្សា​ការី ​អោយ​ទទួល​បាន​នូវ​សមត្ថភាព​ ជំនាញ​ឯកទេស​យ៉ាង​ពិត​ប្រាកដ​ សក្តិ​សម​ជា​យោធា​ចារ្យ​ ប្រកប​ដោយ​គុណភាព ​មាន​គរុកោសល្យ​ និង​វិជ្ជាជីវៈ​ច្បាស់​លា​ស់​ក្នុង​ការ​បង្រៀន​សិក្ខា​កាម​។ លោក​ឧត្តម​សេនីយ៍​ ក៏​បាន​ជំរុញ​ និង​ផ្តាំផ្ញើដល់​កម្មសិក្សា​ការី​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំ​រៀន​សូត្រ ​និង​គោរព​នូវ​បទ​វិន័​យទូទៅ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​វគ្គ​ហ្វឹក​ហ្វឺ​ន អោយ​បាន​ម៉ឺង​ម៉ាត់​ ត្រូវ​បង្កើ​នចំណង​សាមគ្គីភាព ​ឯកភាព​ក្នុង​ការ​ហ្វឹក​ហ្វឺ​ន ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​កម​ ក្នុង​ការ​ហ្វឹក​ហ្វឺនរៀន​សូត្រ ​ដើម្បី​ទទួលបា​នចំ​ណេះដឹ​ង ដែលជា​ចលករ​ សំរាប់​អភិវឌ្ឍន៍​ខ្លួនឯង​ផ្ទាល់​ និង​ក្លាយ​ទៅ​ជា​ធន​ធានមនុស្ស​ប្រកប​ដោយ​សមត្ថភាព​ របស់​កង​យោធ​ពល​កង​ខេមរ​ភូមិន្ទ​។ ជា​ចុង​ក្រោយ​ លោក​ឧត្តម​សេនីយ៍​ត្រី ​កែវ ​សេ​ង​លន​ បាន​ផ្តាំផ្ញើ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ទាំង​អស់​ ត្រូវចេះ​ថែទាំ​សុខភាព​ជា​ចម្ប​ង ត្រូវរស់​នៅ​អោយ​មាន​អនាម័យ​ល្អ​ ឧស្សាហ៍​ព្យាយាម​ហាត់​ប្រាណ ​និង​ត្រូវ​ចេះ​បង្កា​​ការ​ពារ​ខ្នួន​ អោយ​ផុត​ពី​ជម្ងឺ​ឆ្ល​ងផ្សេងៗ​ ជា​ពិសេស​ចូល​រួម​ទប់​ស្កាត់​ និង​បង្កា​ជំងឺ​កូវីដ-១៩​ និង​ត្រូវ​ចៀស​ឱ្យ​​ឆ្ងាយ​ពី​គ្រឿង​ញៀន​ដែរ​។​ លោក​ឧត្តមសេនី​យ៍ត្រី​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ​៥០០,០០០៛​ (ប្រាំ​សែន​រៀល​)​ ក្នុង​ការ​ហ្វឹក​ហ្វឺន​នេះ​ផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ