ព័ត៌មាន

ឯកឧត្តម ​ម៉ឹង ​សំ​ផន ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ពិភាក្សា ​ដើម្បី​ត្រៀម​ក្នុង​​កា​រ​​ធ្វេី​​សម​​យុទ្ធ​ ​សង្រោះ ​​គ្រោះ​​មហន្ត​រាយ​
នាយកដ្ឋានព័ត៌មាន(៣)
68
1719 ឯកឧត្តម ​ម៉ឹង ​សំ​ផន ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ពិភាក្សា ​ដើម្បី​ត្រៀម​ក្នុង​​កា​រ​​ធ្វេី​​សម​​យុទ្ធ​ ​សង្រោះ ​​គ្រោះ​​មហន្ត​រាយ​

     យោង​តាម​ការ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ មក​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្នុង​ការ​ប្រុង​ប្រៀប​រៀប​ចំ​ធ្វើសម​យុទ្ធ​រួម​គ្នា​ ក្នុង​កិច្ច​ការ​ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ​ ​នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​នេះ ​ឯកឧត្តម ​នាយ​ឧត្តម​​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្ម​ការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ ​ក្រសួង​ការ​ពារ​ជាតិ​​ បាន​អញ្ជើញ​ជា​អធិបតី​​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ ដើម្បី​ត្រៀម​លក្ខណៈ​កម្លាំង​ជំនាញ​ទាំង​បី​ប្រភេទ​ទ័ព​ ព្រម​ទាំង​ឧបករណ៍​ សម្ភារៈ ​និង​មធ្យោ​បាយ​ផ្សេងៗ​ទៀត​ ដែល​ក្រសួង​ការ​ពារ​ជាតិ​មាន​ ក្នុង​ការ​ធ្វើសម​យុទ្ធ ​សង្រោះ ​គ្រោះ​មហន្តរាយ​រួម​គ្នា​ ដែល​មាន​សមាស​ភាព​ចូល​រួម​ពី​កង​ទ័ព​កម្ពុជា ​កង​ទ័ព​ឡាវ​ និង​កង​ទ័ព​វៀត​ណាម​ ដែល​គ្រោង​ធ្វើនា​ពេល​ខាង​នេះ​។​

ឯកឧត្តម ​នាយ​ឧត្តម​​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្ម​ការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ ​ក្រសួង​ការ​ពារ​ជាតិ​​ 


      នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ ម៉ឹង ​សំ​ផន​ ក៏​បា​នភ្ជាប់​ការ​ងារ​របស់​គណៈ​កម្មការសង្គ្រោះ​ គ្រោះ​មហន្តរាយ ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​ស្រប​ពេល​រដូវ​វស្សា​ឈានចូ​ល​មក​ដល់​ផង​នោះ ​តាម​បណ្តាល​អង្គភាព​ជំនាញ​ ត្រូវ​ត្រៀម​គ្រប់​លក្ខណៈ ​ដើម្បី​ចុះ​ជួយ​ប្រជាពល​រដ្ឋ​ឱ្យ​ទាន់​ពេល​វេលា​ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ ឡើង​ជា​យ​ថា​ហេតុ​ នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០២០​នេះ​។​

      សូម​បញ្ជាក់​ផង​ដែរ​ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ក៏មា​ន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្តា​អង្គភាព​ជំនាញ​​ទ័ព​ជើង​គោក ​ទ័ព​ជើង​ទឹក​ ជើង​អាកាស ​អង្គភាព​ការ​ងារ​ ធានា ​ភស្តុភា ​ហិរញ្ញវត្ថុ ​និង​បណ្តា​អង្គភាព​ជំនាញ​បន្ថែម​ទៀត​រួម​មាន​៖​ កង​ពល​តូចលេ​ខ​៧០​ កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ័​យោង​៩១១​ កង​រាជ​អាវុធ​ហត្ថ​ និង​កង​ពល​ដឹក​ជញ្ជូន​លេខ​៩៩​ ដែល​ជា​អង្គភាព​ជំនាញ​ធ្លាប់​បាន​​ចូល​រួម​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ជួយ​ដល់​ប្រជា​ពលរដ្ឋ​ នា​ពេល​កន្លង​មក​។​

     ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​ម៉ឹង​ សំ​ផន​ បាន​ក្រើន​រំលឹក​គ្រប់​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​ កម្លាំង​ជំនាញ​ទាំង​អស់ ​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​កម្លាំង ​ឧបករណ៍ ​មធ្យោបាយ ​សម្ភារៈ​គ្រប់​ប្រភេទ​រួម​មាន៖​ ឧទ្ធម្ភាគ​ចក្រ​ នាវា ​អូប៊័រ ​រថយន្ត​ដឹក​ជញ្ជូន ​រថយន្ត​សង្គ្រោះ ​និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដើម្បី​ប្រតិបត្តិការ​ ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ឱ្យ​បាន​ទាន់​​ពេល​វេលា​ និង​ធានា​បាន​សុវត្តិ​ភាព​ ចំពោះ​អាយុ​ជីវិត​ក៏​ដូច​ជា​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ​ ​នៅ​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​ជា​យថា​ហេតុ ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ