ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៧​ នៃ​ទិវា​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ (១៤​.​០៧​.​១៩៩៣​-​១៤​.​០៧​.២​០២០​)​
នាយកដ្ឋានព័ត៌មាន(៣)
77
1718 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៧​ នៃ​ទិវា​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ (១៤​.​០៧​.​១៩៩៣​-​១៤​.​០៧​.២​០២០​)​

      សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិ បាន​អញ្ជើញជា​អធិបតី​ភាព​ប្រារព្ធ​ពិធី​ខួប​លើក​ទី​២៧ ​ទិវា​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ពិធី​បញ្ជុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ទី​ចាត់​ការ​ របស់​វិទ្យា​ស្ថាន​កង​រាជ​អាវុធ​ហត្ថ​(កំបូល) ​ក្នុង​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៤ ​ខែ​កក្កដា​ ឆ្នាំ​២០២០​។​ ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ តំណាង​ក្រសួង​ស្ថាប័ន​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​សេនា​នុព័ន្ធ​យោធា​ប្រទេស​ជា​មិត្ត​យ៉ាង​ច្រើ​ន​ផង​ដែរ​។​

នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រ​ង និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស


      ក្នុង​ពិធី​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រ​ង និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ឡើង​អាន​សន្ទរកថា​ ពាក់​ព័ន្ធ​នឹង​លទ្ធផល​ការ​ងា​រ ដែល​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ បាន​សម្រេច​កន្លង​មក​ ដើម្បី​​ជម្រា​ប​ដល់​​គណៈ​អធិបតី​ និង​ភ្ញៀវ​កិត្តិយស​ ដែល​អញ្ជើញ​ចូ​លរួមក្នុ​ង​កម្មវិធី​។​

      សូម​បញ្ជាក់​ថា៖ នៅ​ក្នុង​ពិធី​រំលឹ​ក​ខួប​២៧​ឆ្នាំ ​នៃ​ការ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះដែ​រ ​កង​រាជ​អាវុធ​ហត្ថ​ នឹង​មាន​ការ​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ទី​ចាត់​ការ​វិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថ​ (កំបូល) ​ដើម្បី​ជា​ការ​អបអរ​ដល់​ថ្ងៃ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​ ១៤ កក្កដា ​១៩៩៣​-​១៤​ កក្កដា​ ២០១៩​ ផង​ដែ​រ​។

      កង​រាជ​អាវុធ​ហត្ថ​ គឺ​ជា​អង្គភាព​ទ័ព​ជំនាញ​មួយ​ ជា​ផ្នែក​មួយ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​។​ កង​រាជ​អាវុធ​ហត្ថ​មាន​តួនាទី ​និង​ភារកិច្ច​ថែរក្សា​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ស្រាវ​ជ្រា​វ និង​បង្ក្រាប​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ទូទៅ ​ការ​ពារ​កិត្តិយស​ និង​ផល​ប្រយោជន៍​យោធា ​និង​ផ្តល់​កម្លាំង​គាំទ្រ ​ក្រសួង ​ស្ថាប័ន​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ន៍ច្បាប់​។​ មាន​វិសាល​ភាព​លើផ្ទៃ​ប្រទេស​ទាំង​មូល​ ទៅ​លើ​យោធា​ក្នុង​ជួរ​កង​ទ័ព ​និង​លើ​ពលរដ្ឋ​ស៊ីវិល​ថែម​ទៀត​ផង​នេះ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ