ព័ត៌មាន

ឯកឧត្ដម​ នាយ​ឧត្ដម​នាវី​ ទៀ ​វិញ​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​ ​បំប៉ន​​ជំនាញ​សង្រ្គោះ​​គ្រោះ​មហន្ត​រាយ​ ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
31
1717 ឯកឧត្ដម​ នាយ​ឧត្ដម​នាវី​ ទៀ ​វិញ​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​ ​បំប៉ន​​ជំនាញ​សង្រ្គោះ​​គ្រោះ​មហន្ត​រាយ​ ឆ្នាំ​២០២០​

      ដើម្បី​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ ​ដែល​អាច​កើត​មាន​ឡើងជា​យក​ថា​ហេតុ ​អោយ​បាន​ទាន់​ពេល​វេលា ​នៅ​បញ្ជាការ​ដ្ឋា​នកង​ទ័ព​ជើង​ទឹក​ជ្រោយ​ចង្វា​ នៅ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ បាន​ដំណើរ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​​ជំនាញ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ ឆ្នាំ​២០២០​​របស់​ខ្លួន​ ដែល​វគ្គ​នេះ​សិក្សា​មាន​រយៈ​ពេល​៦១​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃទី​១៣​ ខែ​កក្ដដា ​រហូត​ដល់​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភា​ព ​ឯកឧត្ដម​ នាយ​ឧត្ដ​ម​នាវី ​ទៀ វិញ​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លម្ហរ​សមុទ្រ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម​ អ​ស់​លោក ​អជ្ញាធរ​មូល​ដ្ឋាន​ អង្គភាព​ពាក់​ព័ន្ធ​ សរុប​៥៩២​នាក់​​។​

      ក្នុង​សន្ទរកថា​ស្វាគមន៍​របស់​លោក វរនាវី​ឯក​ កែវ ​​ផាន្នី ​នាយ​ការិយា​ល័យ​ហ្វឹក​ហ្វឺន​ បាន​គូស​បញ្ជាក់​ថា៖​ វគ្គ​ហ្វឹក​ហ្វឺន​នេះ ​រយៈ​ពេល​៦១​ថ្ងៃ​ សិក្សា​តាម​លំហាត់​មេរៀន​រួម​មាន​៖​ ហ្វឹក​ហ្វឺន​ប្រព័ន្ធ​ចាត់​តាំង​បញ្ជា​ការ​ងារ​​ផ្គត់​ផ្គង់​ វិធី​ហែល​ និង​មុជទឹក​ចូល​សង្រ្គោះ​រាវ​រក​ជន​រង​គ្រោះ ​បច្ចេក​ទេស​បើក​បរ​នាវា​ និង​អូប័រ​សង្រ្គោះ ​បច្ចេក​ទេស​បើក​បរ​រថយន្ត​សង្រ្គោះ​ វិធី​សង្រ្គោះ​ជំនាញ​សុខា​ភិបាល ​និង​អប់រំ​ចិត្ត​សាស្ត្រ​។​ ​សរុប​អ្នក​ចូល​រួម​មាន​ចំនួន​២១៥​នាក់​ ក្នុង​នោះ​គ្រូ​យោធា​ចារ្យ​ ១​៥​នាក់ ​និង​សិក្ខា​កាម​ចំនួន​២០០​នាក់​។​

​ឯកឧត្ដម​ នាយ​ឧត្ដ​ម​នាវី ​ទៀ វិញ​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លម្ហរ​សមុទ្រ


     ថ្លែងទៅ​កាន់​អង្គ​ពិធី​វគ្គ​ហ្វឹក​ហ្វឺន​ បំប៉ន​​ជំនាញ​សង្រ្គោះ​​គ្រោះ​មហន្តរាយ​ ឆ្នាំ​២០២០​ នា​​ឱកាស​នោះ ​ឯកឧត្ដម​នាយ​ឧត្ដម​នាវី​ ទៀ ​វិញ​ បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ ​នាយ​នាវី ​នាយ​នាវី​រង​ គណៈ​គ្រប់​គ្រង​វគ្គ​ របស់​កង​ជើង​ទឹក ​ដែល​បាន​រៀបចំ​បើក​វគ្គ​អោយ​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ ​តាម​ការ​គ្រោង​ទុក។​ ឯកឧត្ដម​បន្ត​ទៀតថា​៖​ ឆ្លើយ​តប​តាម​អនុសាសន៍ ​ដ៏​ខ្ពង់​ខ្ព​ស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ​ ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​អោយ​កម្លាំង​​ប្រដាប់​អាវុធ​ត្រូវ​ត្រៀម​លក្ខណៈ​ ជួយ​ប្រជាពលរដ្ឋ​ ដែល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ដូច​ជា​គ្រោះ​ទឹក​ជំនន់​​ជា​ដើម​ កង​ទ័ព​ជើង​​ទឹក​ជា​រៀងរាល់​ឆ្នាំ​ តែង​តែ​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​ បំប៉ន​ជំនាញ​សង្រ្គោះ​គ្រោះ​មហន្ត​ ដើម្បី​ឆ្លើយ​ត​បអោយ​បាន​ទាន់​ពេល​វេលា​នូវ​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ ដែល​កើត​មាន​ឡើង​ជាយក​ថា​ហេតុ​។ ​ឯកឧត្ដម​ ទៀ​ វិញ ​បាន​បញ្ចាក់​ថា៖ ​ការ​បើក​វគ្គ​ជំនាញ​សង្រ្គោះ​គ្រោះ​មហន្តរាយ ​នា​ពេល​នេះ​ គឺ​សំដៅលើ​ក​កម្ពស់​ចំណោះ​ដឹង​ ដើម្បី​បង្កើន​ឲ្យ​មាន​សមត្ថភាព​ គ្រប់​គ្រាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ខ្ព​ស់​ ក្នុង​ការ​អនុវត្តន៏​ភារកិច្ច​សង្រ្គោះ​គ្រោះ​មហន្ត​ និង​អោយ​ចេះ​ប្រើ​ប្រាស់​មូល​ដ្ឋាន​សម្ភារះ​ឲ្យ​បាន​ស្ទាត់​ជំនាញ ​និង​ជា​ពិសេស​ឲ្យ​សិក្ខាកាម​ទាំង​អស់​ បាន​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ ទូក​ម៉ាស៊ីន ​អូប៊រ័ ​និង​ឧបករណ៍​សង្គ្រោះ​គ្រប់​ប្រភេទ​។ ឯកឧត្ដម​ ទៀ វិញ​ បាន​បន្ត​ថា៖​ ការ​ហ្វឹក​ហ្វឺ​ន ត្រូវ​ធ្វើ​ជា​ប្រចាំ​ ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​ ភារកិច្ច​ចំពោះ​មុខ​ ទាំង​ការ​ងារ​ប្រយុទ្ធ ​ត្រៀម​ប្រយុទ្ធ​ ក៏​ដូច​ជា​ជំនាញ​សង្រ្គោះ ​គ្រោះ​មហន្តរាយ​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​យោធិន​គ្រប់​ជំនាញ​ ឲ្យ​​មាន​​សមត្ថភាព​ពេញ​លេញ​ ប្រកប​ដោយ​វិជ្ជាជីវៈ​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កែ​ទម្រង់​ខ.ភ.ម  ដើម្បី​ធានា​បាន​ប្រសិទ្ធភាព ​ដល់​កិ​ច្ចការ ​សង្រ្គោះ​ប្រជាពលរដ្ឋ​ ការ​កា​រ​ពារ​បូរណៈ​ភាព​ទឹ​កដី​ និង​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ឲ្យ​បាន​កាន់​តែ​រឹង​មាំ​។ ជា​ចុង​ក្រោយ​ ឯកឧត្តម ​ទៀ ​វិញ​ បាន​ផ្តាំផ្ញើ​ដល់​សិក្ខា​កាម​ទាំង​អស់​ ត្រូវ​គោរ​ព​នូវ​ច្បាប់​របស់រដ្ឋ​, ច្បាប់​លក្ខន្តកៈ​, បទ​វិន័យ​ទូទៅ​ សម្រា​ប់​កង​យោធ​ពលខេមរ​ភូមិន្ទ​,​ គោរព​ការ​ចាត់​តាំង​, មានឆន្ទះ​ទទួល​ខុសត្រូវ​ លើ​ការងារ​របស់​ខ្លួន​ ជា​ពិសេស​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​,​ ល្មើស​វិន័យ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ជា​ដាច់​ខាត់​​។​​ ត្រូវខិត​ខំ​រៀន​សូត្រ​ ដើម្បីពេល​បញ្ចប់​វគ្គ​ទទួល​បាន​លទ្ធផល​ល្អ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ