ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ ឃុំ​​ត្រពាំង​រូង​​ ខេត្ត​​កោះ​​កុង​
នាយកដ្ឋានព័ត៌មាន(៣)
70
1712 សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ ឃុំ​​ត្រពាំង​រូង​​ ខេត្ត​​កោះ​​កុង​

      នៅ​ព្រឹក​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ២០២០ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​កោះ​កុង​ អម​តំណើរ​ដោយ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ប៊ុន​ លើត, ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន​ រដ្ឋ​លេខា​ធិ​​ការ​​ក្រសួង​ការ​ពារ​ជាតិ​ ព្រ​មទាំង​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​​កោះ​កុង​​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ការ​ដ្ឋាន​ ​ផ្លូវ​លំ​​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​មាន​ប្រវែង​ ២៣​គីឡូ​ម៉ែត្រ​ ស្ថិត​នៅ​ឃុំ​ត្រពាំង​រូង​ ស្រុក​កោះ​កុង​ ខេត្ត​កោះ​កុង​ ដែល​ផ្លូវ​នេះ ​បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៩​។

      ឯក​ឧត្តម​ ឧត្ត​ម​សេនីយ៍​ឯ​ក សឿន ​រឿត​ ទី​ប្រឹក្សា​សម្តេច​ពិជ័យ​សេនា​ និង​ជា​នាយក​រង​ នាយក​ដ្ឋាន​វិស្វ​កម្ម​ ក្រសួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា៖​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ឃុំ​ជ្រោយ​ប្រស់​ ស្រុក​កោះកុ​ង​ ដែល​រស់​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ នៃ​ព្រះ​រាជា​​ណា​ចក្រ​​កម្ពុជា​ អាច​ធ្វើ​ដំណើរបា​ន​ងាយ​ស្រួល​ បាន​ទៅ​មក​ ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា​ រាជរដ្ឋា​ភិបាល​បាន​សម្រេច​ឲ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ រៀប​ចំ​ធ្វើ​ការ​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​​ក្រហម​មួយ​ខ្សែ​នេះ​ ជូន​​ប្រជាព​លរដ្ឋ​ ដោយ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​កង​វិស្វកម្ម​លេខ​១៧៨​ ស្ពាន​ថ្នល់​ នាយក​​ដ្ឋា​ន​វិស្វកម្ម ​ក្រសួង​​កា​រពារ​ជាតិ​ ធ្វើ​ការ​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​នេះ ​ ត​ភ្ជាប់​ពី​ផ្លូវ​លេខ ​៤៨ ​ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ ​៨៦​ ភ្ជាប់ពី​ឃុំ​ត្រពាំង​រូង​ ឆ្ពោះទៅ​ឃុំ​ជ្រោយ​ប្រស់​ ស្រុក​កោះ​កុង​ ខេត្ត​កោះ​កុង​ ដែល​ស្ថិត​នៅ​ចម្ងា​យ​ពី​ក្រុង​ខេមរ​ភូមិន្ទ​ ប្រមាណ ៦៥​គីឡូ​ម៉ែត្រ​ ដោយ​ធ្វើ​កា​រស្ថាបនា​ផ្លូវ​ក្រាល​​គ្រួ​ស​ក្រហម​ប្រវែង​ ២៣​គីឡូ​ម៉ែត្រ​ ទទឹង​ខ្នង​លើ​គ្រួស​ក្រហម​ ៩​ម៉ែត្រ​ និង​សំណង់​សិល្បការ​មួយ​ចំនួន​។​ ការ​ស្ថាបនា​ផ្លូវ​នេះ​ ត្រូវ​កសាង​ស្ពានបេតុង​សរសៃ​ដែក​ប្រវែង​ ១៦២​ម៉ែត្រ​ ដែល​មាន​ទទឹង ១០​​ម៉ែត្រ​ ឆ្លង​កាត់​ព្រែក​ធំៗ​ ចំនួន​ពីរ​កន្លែង​។ ក្រៅពី​នេះ​មាន​ធ្វើ​​ស្ពាន​ និង​ដាក់​លូ​​ នៅតាម​កន្លែ​ង​​មួយ​ចំនួន​ទៀត​ ស្រប​ទៅ​តាម​ស្ថាន​ភាព​​ភូមិ​សាស្ត្រ​​តំបន់​ភ្នំ​ និង​ដៃ​សមុទ្រ​ឆ្លង​កាត់​។ ឯកឧត្តម​ សឿន ​រឿត​ បាន​បញ្ចាក់​ទៀត​ថា៖​ ក្រៅ​ពី​ការ​​ស្ថាបនា​ផ្លូវ​ប្រវែង​ ២៣​គីឡូ​ម៉ែ​ត្រ​ កង​វិស្វកម្ម​លេខ១៧៨​ ​ស្ពាន ថ្នល់​ ​និងធ្វើ​​ការ​សាង​សង់​​ទំនប់​ស្ទាក់​ទឹក​​សាប​ ដើម្បី​ស្ទាក់​ទឹក​សាប​សំរាប់​ផ្គត់​ផ្គង់​ជូន​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​។​ ទំនប់​​​នេះមាន​​ប្រវែង​ ៤៥០០​ម៉ែត្រ ​ទទឺង​ខ្នង​លើ ​៩​​ម៉ែត្រ​​។​ សំណង់​បង្ហៀ​រំដោះ​ទឹក​១​កន្លែង ​ប្រវែង៥០​ម៉ែត្រ​ និង​សំណង់​លូ​ទ្វា​ទឹក​មុខ​ពីរ​មួយ​កន្លែង​។​  ពេល​សង់​​រួច​ទំនប់​អាងទឹក​នេះ​ អាច​ស្តុប​ទឹ​ក​សាប​​បា​នប្រមាណ ១​លាន​​ម៉ែត្រ​គូប​។​

     ក្នុង​ឱកាស​ចុះ​​ពិនិត្យ​ការ​ដ្ឋាន​​ស្ថានា​ផ្លូវ​​នា​ពេល​នោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​ចុះ​ពិនិត្យ​​ដល់​​ទី​តាំង​ភូមិ​សាស្ត្រ​​​មួយ​​​កន្លែង​ ​​​នៅកោះ​ស្រឡៅ ​​ជា​ទីតាំង​ប្រវត្តិ​សាស្រ្ត​ ដែល​សម្ដេច​ពិជ័យ​សេនា​ ធ្លាប់​បាន​​តស៊ូ​ក្នុង​​កំឡុង​​ទស្សវត្សទី​៦​០ និង​៧០​ ដែល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កង​វិស្វកម្ម​បាន​ធ្វើ​ផ្លូវ​ទៅ​ដល់​ទី​នោះ​ហើយ​។​ ក្នុង​​ឱកាស​​ចុះ​ត្រួត​ពិនិត្យផ្លូវ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​រំលឹក​រឿង​រ៉ាវ​ពី​​អតីត​​កា​ល​​ ប្រាប់​ដល់​ក្រុម​ការ​ងារ​អោយ​បាន​ដឹង​នា​ឱកាស​នោះ​ដែរ​។​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ចាត់​ទុក​សមិទ្ធ​ផល​ ផ្លូវ​មួយ​ខ្សែ​ ដែល​ប្រជាពល​រដ្ឋ​ក្នុង​ឃុំ​ជ្រោយ​ប្រស់​ ទទួល​បាន​នាពេ​ល​នេះ​ គឺ​បាន​មក​ពីការ​គិត​គូរ​ខ្ពស់​របស់ ​​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ បើ​ទោះ​បី​ជា​បង​ប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ទី​ណា​ សម្ដេច​តែង​តែ​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​បង​ប្អូន​​​ជានិច្ច​។ ផ្លូវ​ និង​ទំន់ប​​ស្ទាក់​ទឹក​សាប​នា​នា​ ពេល​នេះ ​គឺ​ជា​ការ​ផ្តល់​អំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត​របស់​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ចំណង​ដៃ​ជូន​ប្រជាជន​ ក្នុង​ឃុំ​ជ្រោយ​ប្រស់ ​ឃុំ​កោះ​កាពិ ​នៃ​ស្រុក​កោះ​កុង​ និង​១​ផ្នែ​ក​ នៃ​ឃុំ​ព្រែ​កខ្សាច់​ ស្រុក​គីរី​សាគរ​ ខេត្ត​កោះ​កុង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ