ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់ ​នាំ​យក​ទៀន​ព្រះ​វស្សា​​ចំនួន១៤គូ ​ប្រគេន​​ព្រះ​​សង្ឃ​ គង់ចាំ​ព្រះ​វស្សា​នៅ​វត្ត​ចំនួន​៧ នៅក្រុង​ដូន​កែវ​ ខេត្ត​តាកែវ​
នាយកដ្ឋានព័ត៌មាន(៣)
58
1709 នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់ ​នាំ​យក​ទៀន​ព្រះ​វស្សា​​ចំនួន១៤គូ ​ប្រគេន​​ព្រះ​​សង្ឃ​ គង់ចាំ​ព្រះ​វស្សា​នៅ​វត្ត​ចំនួន​៧ នៅក្រុង​ដូន​កែវ​ ខេត្ត​តាកែវ​

     ទៀន​ព្រះ​វស្សា​ចំនួន ​១៤​គូ ​រួម​និង​ទេយ្យ​ទាន​ គ្រឿង​ឧបភោគប​រិភោគ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រួមជា​មួយ​ថ្នាក់​ដឹក​នាំ​ នាយ ​ពល​ទាហាន ​ក្នុង​អគ្គបញ្ជា​ការដ្ឋាន​ និង​ពុទ្ធបរិស័ទ​ ក្នុង​ក្រុង​ដូនកែវ​ ខេត្ត​តាកែវ ​នាំ​យក​ទៅ​វេ​ប្រគេន​ព្រះ​សង្ឃ​ គង់ចាំ​ព្រះ​វស្សា​នៅ​វត្ត​ចំនួន​៧ ​ដែល​រួម​មាន​វត្ត​ឈឺ​ទាល​ទង​ត្រា​, វត្ត​បារាយណ៍​, និង​វត្ត​ព្រៃ​ផ្អា​វ, វត្ត​អង្គ​សមាធិ​, វត្តធន់​មុន​, វត្ត​កំពង់​ស្លែង​, និង​វត្ត​តុំ ​ក្នុង​ភូមិ​តា​​ឌូ ​សង្កាត់​រកា​ក្រៅ ​ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ​ នៅ​ព្រឹក​ថ្ងៃទី​០​៨ ខែ​កក្កដា​ ឆ្នាំ​២០២០​។

     ទៀន​ព្រះវស្សា​ រួម​និង​គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​ ដែល​​ឯកឧត្តម​ ឥត​ សារ៉ាត់​ រួម​ជា​មួយ​ថ្នាក់ដឹក​នាំ ​នាយ ​ពល​ទាហាន ​និងពុទ្ធបរិស័ទ​ ក្នុង​សង្កាត់​រកា​ក្រៅ​ នាំ​យក​ទៅ​ប្រ​គេន​​ចំពោះ​ព្រះ​សង្ឃ​ ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្តទាំង​ ៧​ នា​ពេល​នេះ​ ចំ​ពេល​ដែល​ព្រះសង្ឃ​ចូល​ព្រះ​វស្សា ​ហើយប្រ​ជា​ពុទ្ធ​បរិស័ទ​ខ្មែរ​ អ្នក​កាន់​សាសនាព្រះ​ពុទ្ធ​ តែង​តែ​បាន​ប្រារព្ធធ្វើ​ឡើង​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ខ្មែ​រយើ​ង​ ជា​រៀង​រហូត​មក ​ស្រប​ទៅតា​ម​រដូវ​កាល​ ដែល​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​មក​ពី​គ្រប់​ទិស​ទី​ ប្រារព្ធ​ធ្វើ​ និង​គោរព​បូជា​ សន្សំ​កុសល ផល​បុណ្យ ​ដែល​បាន​កើត​ឡើងពី​ការ​ចូល​រួម​នេះ។ ក្នុង​ឱកា​សនោះ ​ឯកឧត្តម ​ឥត ​សា​រ៉ាត់​ បាន​ប្រគេន​ដល់​វត្ត​ទាំង​៧​ ក្នុង​មួយ​វត្តៗ​ មាន៖ ​ទៀន​ព្រះ​វស្សា១​គូរ​, អង្ករ​៥០​បាវ​ គ្រឿង​សំភារៈ​ ជា​ច្រើន​មុខ ​ព្រម​ទាំង​បច្ច័យ​កសាង​ចំនួន ​៥០​ម៉ឺន​រៀល​, ដោយ​ឡែក​វត្ត​ឈើ​ទាល​ទង​ត្រា ​បច្ច័យ​កសាង​ចំនួន​៦០​ម៉ឺន​រៀល ​នឹង​ប្រគេន​ដល់ចៅ​អធិការ​វត្ត​ឈើ​ទាល​ទង​ត្រា​ បច្ច័យ​ ២០​ម៉ឺន​រៀល​, ប្រគេន​ព្រះ​សង្ឃ​ចូល​រួម ​២២​អង្គ​ ១​អង្គ​បច្ច័យ​១០​ម៉ឺន​រៀល និង​បាន​ចែក​ជូន​ថវិកា​ជូន​តា​អាចារ្យ​ កម្លាំង​ប៉ូលិស​ អាវុធ​ហត្ថ យោធា​ខេត្ត និង​កង​កម្លាំង​ប្រជា​ការពារ​ ក្នុង​មួយ​ស្ថាប័​នមួយ​​ស្ថាប័ន​ ថវិកា​២០​ម៉ឺន​រៀល​ផ​ងដែរ​។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ


     ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ ដែល​ជា​ពុទ្ធ​បរិស័ទ​ និង​ព្រះ​សង្ឃ​ នា​ពេល​នោះ ​ឯកឧត្តម ​ឥត ​សា​រ៉ាត់​ បាន​លើក​សរសើរ​ចំពោះ​អាជ្ញាធរ​​ដែន​ដី​ គ្រប់​លំដាប់​ថ្នាក់​ ក្នុង​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ដែល​រហូត​មក​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ​ និង​ព្រះ​សង្ឃ ​ក្នុង​ការ​កសាង​ភូមិ​ឃុំ​របស់​ខ្លួន​រហូត​មាន​ការ​រីក​ចម្រើន​។​ ភាពរី​ក​ចំរើន​ទាំង​នេះ​ គឺ​បាន​មក​ពី​កត្តា​សុខ​សន្តិភាព​ ស្ថិរភា​ព​នយោ​បាយ​ ការ​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​ធ្វើឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ ដូច​បច្ចុប្បន្ន​នេះ​ គឺ​ដោយ​សារ​នយោ​បាយ​ឈ្នះ ឈ្នះ​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​។ ដូច្នេះ​សន្តិភាព​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បា​ន ហើយ​សន្តិភាព​ គឺ​ជា​លក្ខខណ្ឌ​ចាំបា​ច់​បំផុត ​ក្នុង​ការ​កសាង ​និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ឱ្យ​មាន​ការ​រី​កច​ម្រើ​ន​។​ ឯកឧត្តម ​ឥត​ សា​រ៉ាត់ ​បញ្ជាក់​ទៀត​ថា​៖ បច្ចុប្បន្ន​នេះ​កម្ពុជា​យើង​ ក៍​ដូច​ជា​ពិភព​លោក​ទាំង​មូល ​ប្រឈម​នឹង​បញ្ហា​ដ៏​ខ្លាំង​ក្លា​បំផុត​ នៃ​ជំងឺ​ឆ្លង​ដ៍​កាច​សាហាវ ​កូវីដ​១៩​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ ​និង​ជីវិភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ​បានដា​ក់ចេញ​វិធាន​ការ​ជា​ច្រើន​ ដើម្បី​ទប់​ស្កាត់​លើ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ​នេះ។​ ឯកឧត្តម ​ឥត​ សារ៉ាត់​ បាន​បញ្ជាក់​បន្ថែម​ថា​៖ វិធានការ​នៃ​ការ​ធ្វើ​អនាម័យ​ ដើម្បី​ការ​ការ​ពារ​នេះ ​វា​មិនគ្រាន់​តែ​ការ​ពារ​សម្រាប់​ជំងឺ​ឆ្លង​វីរុស​កូរ៉ូណា ​កូវីត១​៩ ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏អាច​ការពារ​ រាង​កាយ​យើង​គ្រប់​គ្នា​ ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ