ព័ត៌មាន

នាយ​​ឧត្តម​​សេនីយ៍ ​​ណឹម​​ សុវត្ថិ​ ដឹក​នាំកិ​ច្ច​​ប្រជុំ​​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ ​អាស៊ាន​បូក​តាម​ប្រព័ន្ធ​វីដឺអូ​
នាយកដ្ឋានព័ត៌មាន(៣)
76
1708 នាយ​​ឧត្តម​​សេនីយ៍ ​​ណឹម​​ សុវត្ថិ​ ដឹក​នាំកិ​ច្ច​​ប្រជុំ​​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ ​អាស៊ាន​បូក​តាម​ប្រព័ន្ធ​វីដឺអូ​

      កាល​ពីថ្ងៃ​ទី០៧ ​ខែ​កក្កដា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ ​នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​​ សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បទេស ​រួម​ជា​មួយ​នាយទា​ហាន​​ ​នៅ​ក្នុង​​នាយក​ដ្ឋាន ​កិច្ចការ​អាស៊ាន​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ ​អាស៊ាន​បូក​ ​តាម​ប្រព័ន្ធ​វីដឺអូ ​ដែល​មាន​ប្រទេស​វៀត​ណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដោយ​មាន​ការ​ចូល​រួម​ប្រជុំ​តាម​ប្រពន្ធ័​វីដឺអូ​ពី​បណ្តា​មន្រ្តី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ានទាំ​ង​១០​ប្រទេស ​និង​ប្រទេស​បូក​ចំនួន​៨​ប្រទេស​។​ កិច្ច​ប្រជុំ​នាឱកាស​នោះ ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​ ទៅ​​លើ​ទិដ្ឋភាព​សន្តិសុខ​នៅ​ក្នុង​ និង​ក្រៅ​តំបន់​ ក្នុង​បរិប​ទ​ នៃ​ការ​ផ្ទុះ​ឆ្ល​ងការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩​ និង​ក្រោយ​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​។

នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​​ សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បទេស 


      ថ្លែងនៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ក្នុ​ងកិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជា​តិ​អាស៊ាន​បូក​ ​តាម​ប្រព័ន្ធ​វីដឺអូ ​នាយ​ឧត្ត​មសេ​នីយ៍ ​ណឹម​ សុវត្ថិ​ បាន​បញ្ជាក់​ថា៖ ការ​ធ្វើ​បច្ចុប្បន្ន​ភាព ឯ​កឧត្តម​តំណាង​លេខា​ធិការ​ដ្ឋាន​អាស៊ាន​ ស្តី​​ពីកិច្ចសហប្រតិបត្តិកា​រ​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ កូវីដ​-​១៩ ​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ណាស់​។​ ឯកឧត្តម ​បាន​ធ្វើការ​កត់​សម្គាល់​ថា​៖ ចាប់​តាំង​ពីកា​រ​ចាប់​ផ្តើម​នៃវិ​បត្តិកូវីដ​-១៩ ​នេះ​មក​ អាស៊ាន​បាន​ធ្វើការ​យ៉ាង​សកម្ម​ ក្នុង​ការ​ឆ្លើយ​តប​ជា​សមូហភាព​ ដែល​មិ​នត្រឹម​តែ​នៅ​ក្នុង​រដ្ឋ​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​បាន​ធ្វើការ​ជា​មួយ​ដៃ​គូ​ខាង​ក្រៅ​ផង​ដែរ​។​ ឯកឧត្តម ​ណឹម​ សុវត្ថិ​ បាន​បញ្ជាក់​ថា៖ នៅក្នុង​ក្រប​ខ័ណ្ឌ​ការពារ​ជាតិ ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បាន​ចាត់វិ​ធាន​ការ​ទាន់​ពេល​វេលា​ប្រឆាំង​នឹ​ងការ​រាត​ត្បាត​ នៃ​មេរោគ​នេះ​ ដោយបា​ន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការការ​ពារ​ជាតិ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ក្នុង​កំឡុង​ពេល​នៃកិ​ច្ច​ប្រជុំ​ ADMM ​Retrea​t កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​។​ បន្ទាប់​មក​ ដោយ​​ទទួល​បាន​ការណែនាំ​ពី​សេចក្តី​ថ្លែង​ការ​ណ៍រួម ​អ្នក​ជំនាញ​ផ្នែក​យោធា​របស់​យើង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​តាម​អ៊ិន​ធឺ​ណែត​ ដើម្បី​រិះរក​មធ្យោបាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាសុខ​ភាព​សាធារណៈ​សកល​នេះ​។​

    ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹ​ង​ប្រែង​ជា​អតិបរមា​ ដើម្បីទប់​ស្កាត់​ជំងឺ​រាត​ត្បាត​នេះ​ និង​ការ​ដែល​អាច​លេច​ចេញ​ឡើង​នូវ​រលក​ទី​២ ​ផង​ដែរ​។ បច្ចុប្បន​នេះ ​ក្នុង​ចំណោម​អ្នក​ជំងឺ​ចំនួន ​១៤១​នាក់​ មួយ​ភាគ​ធំ​បាន​ជា​សះ​ស្បើយ​ និង​អនុញ្ញាត​អោយ​ត្រលប់​ទៅ​ផ្ទះ​វិញ ​និង​ពុំ​មាន​រក​ឃើញ​ករណី​ថ្មី​ទេ។​ ជា​សំណាង​ល្អ​ដែរ​ កង​ទ័ព​កម្ពុជា​ពុំ​បាន​រក​ឃើញ ​ករណី​ឆ្ល​ង​ក្នុង​ចំណោម ​កង​ទ័ព​នោះ​ទេ​។ ចំពោះ​វិស័យ​ការពារ​ជាតិ​ យើងក៏​បាន​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ​ដូច​ជា​​ការ​ផ្សព្វផ្សាយ​ និង​បញ្ជ្រាប​របៀប​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​កូវីដ​-​១៩ ជូន​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ការ​បង្វឹ​ក​គ្រូ​បង្គោល​ក្នុង​ចំណោម​កង​យោធ​ពលខេមរ​ភូមិន្ទ​។​ លើសពី​នេះទៀត​ បាន​បង្កើត​ក្រុម​បុគ្គលិក​ពេទ្យ​មក​ពី​មន្ទីរពេទ្យ​យោធា ​រៀប​ចំ​អាគារ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ និង​រៀបចំ​ឧបករណ៍​ និង​បុគ្គលិ​កពេទ្យ​ជំនាញ​នៅ​ថ្នាក់​មូល​ដ្ឋាន​​។

     ឯកឧត្តម ​ណឹម​ សុវត្ថិ បាន​សង្កត់​ធ្ង​ន់ថា​៖ ភាព​ជោគ​ជ័យ​ក្នុង​កា​រទប់​ស្កាត់​ការ​រីករាល​ដាល​ នៃ​ជំងឺ​រាត​ត្បាត​ដែល​សំរេច​បាន​ មួយ​ផ្នែក​គឺ​បាន​មក​ពីការ​ចូល​រួម​ចំ​ណែក​របស់​អ្នក​ទាំង​អស់​គ្នា​នៅ​ទីនេះ​។ ក្នុង​ន័យ​នេះ​ ឯកឧត្តម​ បាន​ថ្លែងអំណរគុណដល់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស ​និង​ផ្តល់​ជំនួយ​វេជ្ជសាស្រ្ត​មក​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​យើង​ក្នុ​ងគ្រា​មាន​អាសន្ន ​និង​បាន​ កោត​សសើរ​ដល់​ប្រទេស​វៀត​ណាម​ ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ឆ្នាំ​នេះ​ ដែល​បាន​ដើរ​តួយ៉ាង​សំខាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​ មាន​ដូច​ជា​ ការ​ផ្តល់​នូវ​សម្ភារៈ​វេជ្ជសាស្ត្រ ​និង​ការ​ជួយ​ជ្រោម​ជ្រែង​ដ៏​មាន​ប្រសិទ្ធ​ភាព​ ដល់​រដ្ឋ​សមាជិក​អាស៊ាន​។​ នេះ​បង្ហាញ​នូវ​ស្មារតី​ នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​គំរូ​ល្អ​ មិ​នត្រឹមតែ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​រវាង​រដ្ឋ​សមាជិក​អាស៊ាន​ជា​មួយ​បណ្តា​ប្រទេស​បូក​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ