ព័ត៌មាន

ឯកឧត្តម ​សោម ​សា​ទុម ​បើក​អប់រំ​ចិត្ត​សាស្ត្រ​ និង​វគ្គ​បំប៉ន​គ្រូ​​បង្គោល​
នាយកដ្ឋានព័ត៌មាន(៣)
65
1707 ឯកឧត្តម ​សោម ​សា​ទុម ​បើក​អប់រំ​ចិត្ត​សាស្ត្រ​ និង​វគ្គ​បំប៉ន​គ្រូ​​បង្គោល​

     ​ដោយ​​​សភាព​​​ការណ៍​​​មិន​​​អំណោយ​​ផ​ល​​ បណ្តាល​​ម​ក​ពី​កា​រ​​ផ្ទុះ​នូវ​ជម្ងឺកូវីដ​-១៩​ដ៏​កាច​សាហាវ​នេះ​ និង​ដោយ​គោរព​​តាម​​ការ​​​ណែ​នាំ​របស់​​ប្រមុខ​​រាជ​​រដ្ឋាភិបាល​​​ ​ក្រសួង​​ការ​​ពារ​​ជាតិ​ ​និង​​ក្រសួង​​សុខា​​ភិបាល​ ​​យើង​ក៏​ធ្វើការ​ពន្យា​ពេល​ការ​​បើក​វគ្គ រហូត​ដល់​ពេល​នេះ​។​ ឯកឧត្តម ​​ឧត្តម​សេនីយ៍​ឯ​ក សោម​ សា​ទុម​ មេបញ្ជាការ​រង​ បញ្ជា​ការ​ដ្ឋាន​កង​​ទ័​ពជើង​អាកាស​​ ថ្លែង​បែប​​នេះ​​ក្នុង​ពិធី​បើ​ក​​វគ្គ​អប់រំ​ចិត្ត​​សាស្ត្រ​​ និង​បំប៉ន​គ្រូ​បង្គោល ​ប្រចាំ​ឆមាស​ទី១​ ឆ្នាំ​២០២០​ នៅ​បញ្ជាការ​ដ្ឋាន​​ក​ងទ័ព​ជើង​អាកាស​ កាល​ពី​ទី០៧ ខែកក្កដា ឆ្នាំ២០២០​។

      លោក​វរសេនីយ៍​ទោ ​កៅ​នី​ ច័ន្ទ​សុ​ធន​ នាយ​រង​​ការិយា​ល័យ​អប់រំ​ព័ត៌​មាន​ កង​ទ័ព​ជើង​អាកាស ​បាន​​បញ្ជាក់​​ ស្តី​ពី​​ការ​​​ងារ​អប់រំ​ចិត្ត​​សាស្រ្ត​ ​ប្រចាំ​ឆមាសទី​១​ ឆ្នាំ​​២០២០​​នេះ​ ក្នុងគោល​​បំណង​​សំដៅ​​ពង្រឹង ​និង​លើក​កំពស់​​នូវ​គុណ​ភាព​​នយោ​​បាយ​​អប់រំ​ចិត្ត​សាស្រ្ត​ ដល់​​នាយ​​ទា​ហាន ​នាយ​ទាហាន​រង​​ និង​ពល​​ទា​ហាន​ កង​ទ័ព​ជើង​អា​កាស​​ឲ្យ​មាន​ស្មារតី​ និង​​ឆន្ទៈ​មោះ​​មុត​ក្នុង​ការ​បំ​ពេញ​ភារកិច្ច​​ ក្នុង​ការ​រួម​​​ចំ​ណែក​អនុវត្ត​​ឲ្យ​បាន​​ជោ​គជ័​យ​ ផែន​​ការ​កែទម្រង់​​៥​ឆ្នាំ ​របស់​ក​​ងយោធ​​ពល​​ខេមរ​​ភូមិន្ទ ​​​និ​ង​កម្មវិធី​​នយោ​បាយ​ យុទ្ធ​សាស្រ្ត​ចតុ​​កោណ​​​ដំណាក់​​កាល​ទី៤​ របស់​រាជ​រដ្ឋាភិ​បាល​។​ វគ្ក​អប់រំ​ចិត្ត​សាស្រ្ត​​ប្រចាំ​ឆមាសទី​១​នេះ ​​ដោយ​មាន​​សិក្ខា​កាម​ជា​គ្រូ​បង្គោល​ និង​ខ្សែ​រយៈ​ជំនាញ​​អប់រំ​ចិត្ត​សាស្ត្រ​ ចំនួន ​៧៧​នាក់​​។​

      ក្នុង​នាម​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស ​ឯកឧត្តម​ សោម ​សា​ទុម ​បាន​ថ្លែង​នូវ​មោទន​ភាព​ចំពោះ​ដំណើរ​​កា​របើក​វគ្គ​អប់រំ​ចិត្ត​​សាស្ត្រ​​ និង​បំប៉ន​គ្រូ​បង្គោល​ ប្រចាំ​ឆមាស​ទី១ ​ឆ្នាំ​២០២០​ នៅបញ្ជាការ​​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​​​ ឯកឧត្តម​ ​បាន​ផ្តាំផ្ញើ​ដល់​ជូន​​ថ្នាក់​ដឹក​នាំ ​និង​កម្មសិក្សា​​ការី​ទាំង​អស់​ ​ត្រូវ​យក​ចិត្តទុក​​ដាក់​ពង្រឹង​​រចនា​​សម្ព័ន្ធ​​ចាត់តាំ​ង និង​ខ្សែ​រយៈ​​ជំនាញ​កា​រិ​យា​ល័យ​ទី​​៥ ​តាម​ស្ថាប័ន​នានា សំ​ខាន់​​​លើ​​ការងារ​កសាង​​នូវ​ធន​​ធាន​មនុស្ស ​តាម​​រយៈ​​​​ការ​​បណ្តុះ​​បណ្តាល​​បំប៉ន​​ចំណេះដឹង​ទូទៅ ចំណេះ​ដឹង​ជំនាញ នយោបាយ​សតិ​អារម្មណ៍​ សីលធ៌ម ​វិជ្ជាជីវៈ​ និង​​ក្រុម​​គ្រូ​បង្គោល​​​អប់រំ​ចិត្ត​សាស្រ្ត។ ​ចំពោះ​គ្រូឧទ្ទេស​​ត្រូវ​រិះ​រ​កឯកសារ​សំខាន់ៗ ​ដើម្បី​អប់រំ​រៀន​សូត្រ​ និង​ផ្សព្វ​ផ្សាយ​ឲ្យនាយ​ទាហាន ​នាយ​ទា​ហាន​រង​ និង​ពល​ទាហាន​​ទាំង​អស់​ ​ឲ្យមានស្មាតី​ ​និង​មនសិ​កា​​​ស្នេហា​ជាតិ។ ពិសេស​​ត្រូវ​ចាត់​​តាំ​ងឲ្យ​ដំណើរ​ការ​រៀន​​សូត្រ​​ តាម​គ្រប់រូប​ភាព ​គ្រប់​វិធី​សាស្រ្ត​ ​​និងឲ្យបា​ន​ជា​ប្រចាំ ​ដើម្បី​​ពង្រឹង​​ទស្សនៈ​​នយោ​បាយ​ លើក​​​កំពស់​ស្មារតី និងឆន្ទៈ​ប្រយុទ្ធ ឲ្យ​ដល់​​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពលទាហាន​ ក្នុង​​កា​របំ​ពេញ​តួ​នាទី​ភារ​កិច្ច​ស្នូល ​​គឺ​​ការ​​ការពារ​​បូរណ​ភាព​ទឹក​ដី ​និង​អធិប​តេយ្យ​ជាតិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ