ព័ត៌មាន

​ឧត្តម​​សេនីយ៍​​ឯក​​ លី​​ កុសល​​ អញ្ចើញ​​ប្រគេន​​ទៀន​​ព្រះ​​វស្សា​​ និង​​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ចំនួន ​១២​វត្ត​ ក្នុង​ស្រុក​អង្គ​រជុំ ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៣)
78
1704 ​ឧត្តម​​សេនីយ៍​​ឯក​​ លី​​ កុសល​​ អញ្ចើញ​​ប្រគេន​​ទៀន​​ព្រះ​​វស្សា​​ និង​​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ចំនួន ​១២​វត្ត​ ក្នុង​ស្រុក​អង្គ​រជុំ ខេត្តសៀមរាប

      ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ លី​ កុសល ​អគ្គ​នាយក​រង​ អគ្គ​នាយក​ដ្ឋាន​ភស្តុភារ​-​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ នាយក​ នាយក​​ដ្ឋាន​​ហិរញ្ញ​វត្ថុ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​មូល​ដ្ឋាន​ស្រុក​អង្គ​រជុំ​ ​ខេត្ត​សៀម​រាប​​ និង​ ប្រតិភូ​អម​ដំណើរ ​បាន​អញ្ចើញ​ប្រគេន​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ចំនួន ​១២​វត្ត​ ក្នុង​ស្រុក​អង្គ​រជុំ ​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​​ទី០៤​ ខែ​កក្តដា​ ឆ្នាំ​២០២០​ នៅ​អារាម​ចារ​ឈូក​រង្សី ​ភូមិ​ដូន​ស្វាយ​ ឃុំ​ចារ​ឈូក ​ស្រុក​អង្គ​រ​ជុំ ​ខេត្ត​សៀម​រាប​។​

      បន្ទាប់​ពី លោក​ លុក ​ផុស ​អភិ​បាល ​នៃគ​ណៈ​អភិបាល​ស្រុក ​អង្គរ​ជុំ​​ បាន​សម្តែង​នូវ​ការ​ស្វាគម៍​ចំពោះ ​ឯកឧត្តម​ ​លោក​ជំទាវ​ អ​ស់លោក​ លោក​ស្រី ​សមាជិក​ក្រុម​ការងារ​ ដែរ​បាន​ផ្តួច​ផ្តើម​នាំ​យក​ទេយ្យ​ទាន​ បច្ច័យ​ គ្រឿង​ឧបភោគ ​បរិភោគ ​មក​ប្រគេន​ព្រះ​សង្ឃ​រួច​មក៖ ឯកឧត្តម ​លី​ កុសល​ ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​​ក៏​​ដូច​ជា​ថ្នាក់​ដឹក​នាំ​ដទៃៗ​ទៀត ​តែង​តែ​គិត​គូរ​ពី​ផល​ប្រយោជន៍ ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​។​ ជ័យ​ជំនះ​ដ៏​ត្រចះ​ត្រ​ចង់​ ដែល​គណបក្ស​ប្រជាជន​ទទួល​បាន​នា​ពេល​កន្ល​ង​មក​នេះ ​បង្ហាញ​ឱ្យ​ឃេីញ​ពី​លទ្ធផ​ល​នៃ​ការ​ប្រឹង​ប្រែង​របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ ​និង​មាន​ការ​ចូល​រួម​ចំណែក ​យ៉ាង​សស្រាក់​សស្រាំ ​ពី​សមាជិក​សកម្ម​គ្រប់​លំដាប់​ថ្នាក់​ ទើប​ទទួល​បាន​ការ​គាំទ្រ​​​ពីប្រជា​ពល​រដ្ឋ​យ៉ាង​ពេញ​ទំហឹង​នា​ពេល​នោះ។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ លី​ កុសល ​អគ្គ​នាយក​រង​ អគ្គ​នាយក​ដ្ឋាន​ភស្តុភារ​-​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ នាយក​ នាយក​​ដ្ឋាន​​ហិរញ្ញ​វត្ថុ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​មូល​ដ្ឋាន​ស្រុក​អង្គ​រជុំ​ ​ខេត្ត​សៀម​រាប​​


     ឯកឧត្តម​បន្ត​ទៀត​ថា៖ កត្តា​សុខ​សន្តិភាព​ ស្ថេរភាពន​យោបាយ ​ទើប​ប្រជា​ពល​រដ្ឋ​ទទួល​បាន​នូវ​មនុញ្ញ​ផល​ដែល​កំពុង​កើត​មាន​ឡើង ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ប្រក​ប​ដោយ​ចីរភាព​ និង​មាន​ការ​រីក​ចម្រើន​ គ្រប់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ គួរ​ឱ្យ​កោត​ស្ញប់​ស្ញែង​ តាំង​ពី​លើ​ដល់​មូល​ដ្ឋាន​។​ ក្នុង​រយៈ​ពេល​ ៤១​ឆ្នាំ ​គណប​ក្ស​ប្រជាជន​កម្ពុជា ​នូវ​តែ​ឈាន​មុខ​ដើរ​មុន​ប្រកប​ដោយ​ការ​សាមគ្គី​ ឯកភាព​គ្នា​ ប្រឹង​ប្រែង​ ការ​ពារ​កសាង​មាតុ​ភូមិ ​តាំង​ពី​បាត​ដៃ​ទទេ ​រហូត​ដល់​មា​នអ្វីៗ​ដូច​សព្វ​ថ្ងៃ​។​ ដូច្នេះ​ទាំង​មន្ត្រី​ ប្រជា​ពល​រដ្ឋ​ ត្រូវ​រួម​គ្នា​កសាង​ការ​ពារ​សមិទ្ធ​ផល ​ដែល​កើត​ចេញ​ពី​សាច់​ស្រស់​ ឈាម​ស្រស់​របស់​កង​ទ័ព​ និង ប្រជាពលរ​ដ្ឋ​ ក្នុង​រយៈពេល​៤​ទសវត្ស​កន្លង​មក​នេះ។  ក្នង​ឱកាស​នោះផ​ង​ដែរ​ ឯកឧត្តម​ប្រធា​នក្រុម​ការ​ងារ​ បាន​ក្រើន​រំលឹក​ និង​ណែនាំ​ដល់​អាជ្ញា​ធរ គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ចាត់​ទុក​ប្រជា​ពល​រដ្ឋ​ជា​ត្រី ​យើង​ជា​ទឹក​ និង​ត្រូវ​ត្រង​ត្រាប់​ស្តាប់​ការ​ពន្យល់​ណែ​នាំ​ ពី​ក្រសួង​សុខា ​ភិបាល​ ដើម្បី​ជៀស​គេច​ផុត​ពី​ជម្ងឺ​កូវីដ​១៩​ ដែល​ជា​ក្តី​បារម្ភ​ រប​ស់​ពិភព​លោក​ ដែល​យើ​ងត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​សម្រាប់​ខ្លួន​យើង​ ក្រុម​គ្រួសារ​យើង​ និង​សហគមន៍​។ ក្ន​ង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ និ​ងលោក​ជំទាវ​ រួម​និង​ក្រុម​ការ​ងា​រ បាន​ប្រគេន​ទេយ្យ​ទាន​ ដ​ល់​ព្រះ​សង្ស​ទាំង ​១២​វត្ត ​ក្នុង​មួយ​វត្តៗ​ ទទួល​បាន​សា​ដក​ ទៀន​ព្រះ​វស្សា ​មួយ​គូរ ​អង្ករ​​១​បាវ​ ប្រេង​ម៉ាសូត​ ៣០​លីត្រ​ និង​ថវិកា​មួយ​លាន​រៀល ​និង​សំភារៈ​ជា​ច្រើ​ន​ទៀត ​ព្រម​ទាំ​​ងជូនយាយជី​ តា​ជី​ ១២០​នាក់​ ម្នាក់​ៗ​ទទួល​បាន​ក្រមា​មួយ​ និង​ថវិកា​មួយ​ម៉ឺន​រៀល​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ