ព័ត៌មាន

បូក​សរុប​ការ​ងារ​ឆមាស ​របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ខេត្ត​រតន​គិរី​
នាយកដ្ឋានព័ត៌មាន(៣)
75
1703 បូក​សរុប​ការ​ងារ​ឆមាស ​របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ខេត្ត​រតន​គិរី​

     ប្រធាន​ក្រុម​ការ​ងា​ររាជ​រដ្ឋាភិបាល​ បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ ​ក្នុង​ខេត្ត​រតន​គិរី​ត្រូវ​បន្ត​​ចាត់​វិធាន​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​​ដល់​​ប្រជា​ពល​រដ្ឋ​ អំពី​វិធី​ទប់​ស្កាត់​ការ​ពារ​ កូវិ​ដ ​​១​៩ ​ដើម្បី​កុំ​​ឲ្យ​មាន​ការ​រីក​រាល​ដាល​ចូល​មក​ក្នុង​សហគមន៍​។​ នេះ​គឺ​ជា​ការ​ជំរុញ​របស់ ​ឯកឧត្តម​ ជៀង ​អំ ​ប្រធាន​ក្រុម​ការ​ងា​រ រាជ​រដ្ឋាភិ​បាល​​ចុះ​មូល​ដ្ឋាន​ខេត្ត​រតន​គិរី​ ដែល​បាន​អញ្ជើញ​ជា​ធិបតី​ភាព​ ក្នុង​កិច្ច​ប្រជុំបូក​សរុប​លទ្ធផ​ល ការ​ងារ​​ឆមាស​ទី​១ ​និង​លើក​ទិស​ដៅប​ន្ត​ការងារ​ឆមាស​ទី​២​ ឆ្នាំ​២០២០ របស់​ក្រុម​ការ​ងារ​រាជរដ្ឋា​ភិបាល​ ចុះ​មូល​​ដ្ឋា​ន​ខេត្ត​រតន​គិរី​ កាល​ពី​រសៀល​ថ្ងៃ​ទី០៣​ ខែក​ក្កដា​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ​ នៅ​សាល​​មហោ​ស្រព​ ស​ម្ដេច​តេ​ជោ​​ ក្នុង​ក្រុង​​បា​នលុង​។​

 ឯកឧត្តម ជៀង អុំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តរតនគិរី


      មានប្រសាសន៍​ក្នុង​ឱកាស​នេះ ​ឯកឧត្តម​ ជៀង ​អំ ​បាន​ថ្លែង​នូវកា​រ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ ​លទ្ធផល​ ដែល​ក្រុម​ការ​ងារ​រាជរដ្ឋា​ភិបាល​ចុះ​មូល​ដ្ឋាន​ ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​រតន​គិរី​ បាន​អនុវត្ត​ន៍ ក្នុង​ឆមាស​ទី​១​​ កន្លង​មក​នេះ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន ​ដែល​បាន​​ទា​ក់ទង ទៅ​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩​, ការ​ផ្តល់​ប័ណ្ណ​សម​ធម៌​ជូន​ប្រជាពល​រដ្ឋ​ក្រីក្រ ​ដែលរង​ផល​​ប៉ះ​​ពា​ល់ដោ​យ​ជំងឺ​កូវីដ-​១​៩,ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​, ការ​ដោះ​ស្រាយ​វិវាទដី​ធ្លី​ ​និង​ការ​កា​រពារ​​ធ​នធាន​​ធម្មជាតិ​ ។​ ឯកឧត្តម ជៀង អំ បានជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ ក្នុង​​ខេត្ត​ ត្រូវ​បន្ត​​ចា​ត់​វិធាន​​កា​រចូល​​រួម​ធ្វើ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ពី​វិធី​ទប់​ស្កាត់​ការពារ​​ជំងឺ​កូវីដ​១៩​ ​ដើម្បី​​កុំអោយ​​មាន​​រលក​ទី២​ នៃ​ការ​រីក​រាល​ដាល​ដ៏​​កា​ច​សាហាវ​នេះ​ ជា​​ពិសេស​ការ​រីក​រាល​​ដា​លចូល​មក​ក្នុង​​សហគមន៍​។​

      ឯកឧត្តម​​ បាន​លើកឡើង​ទៀត​ថា៖​ ត្រូវបន្តការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក​ អោយ​បាន​តឹង​រ៉ឹង  ដើម្បី​កាត់​​បន្ថ​យគ្រោះ​ថ្នាក់​ចរាចរ​ណ៍ ដែ​លកំពុង​កើត​មានជា​រៀងរាល់​ថ្ងៃ​នេះ​។​ ត្រូវ​បន្ត​តាម​ដាន​ការ​អនុវត្ត​ នូវ​គោល​​នយោបាយ​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ ដែល​រង​ផល​ប៉ះ​ពាល់​ដោយជំងឺ​កូវីដ​១៩​ ​ដែល​បានដាក់​​ចេញដោយ​រាជរដ្ឋាភិបាល ​ឲ្យបាន​ប្រកប​ដោយត​ម្លាភាព​ ធ្វើ​យ៉ាង​ណាតា​ម​ដាន​ពិនិត្យ​អង្កេត​​អោ​យបាន​​ដិត​ដ​ល់​ ក្នុង​ដំណើរ​ការ​ផ្តល់​បណ្ណ​សម​ធម៌​ ក្រែង​មាន​ករណី​ខុសប្រក្រតី​ណា​មួយ នៃ​ការ​​ចេញ​​បណ្ណ​​ក្រី​ក្រ​។ ហើយ​ត្រូវ​ជៀស​វាង​អោយ​បាន​ដាច់​ខាត​ មិន​ឲ្យ​មាន​ការ​ឆ្លៀត​ឱកាស​ដាក់​ ឈ្មោះ ​បង​ប្អូន​ សាច់​ញាតិ ​ដែល​មិន​មែនជា​​ជន​ក្រីក្រ​ មក​ក្លែងបន្លំធ្វើ​ជា​ជន​ក្រីក្រ ​ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ឡើយ​។​ ឯ.ឧ ​ប្រធាន​ក្រុម​​កា​រងារ​រាជរដ្ឋា​ភិបាល​ក៏​បាន​ជំរុញ​បន្ត ​កា​រ​លើកផែន​ការស​កម្ម​ភាព​ចុះ​ប្រា​ស្រ័យ​ទំនាក់​ទំនង​ ​និ​ង​សួរ​សុខ​ទុក្ខ​ព្រម​ទាំងបង្កើន​ភាព​ជិត​ស្និត​ជា​មួយ​មន្ត្រី​រាជការ​, ប្រជាពល​រដ្ឋ​ ដើម្បី​ក្តាប់បា​ន​នូវ​បញ្ហា​ និងសំ​ណូមពរ​ផ្សេងៗ​របស់​មន្ត្រីរាជ​ការ​ និង​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​ឲ្យ​បាន​ច្បាស់​លាស់​ ព្រម​ទាំង​ជំរុញ​ការ​ងារ​បង្ក​បង្កើន​ផល​ ​និ​ង​ដាំ​​ដំណាំ​គ្រប់​ប្រភេទ​ អោយទា​ន់​រដូវកាល​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង ក្នុង​អន្តរកា​ល​នៃ​ការ​រីក​រាល​ដាល​ នៃ​មេ​រោគ​កូវីដ​-​១៩​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ