ព័ត៌មាន

​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ប្រព័ន្ធ​បញ្ជា​ឧប្បទ្ទវ​ហេតុ ​ដល់​ក្រុម​ប្រតិបត្តិការ​រុក​រក​និង​សង្គ្រោះ​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ
នាយកដ្ឋានព័ត៌មាន(៣)
108
1702 ​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ប្រព័ន្ធ​បញ្ជា​ឧប្បទ្ទវ​ហេតុ ​ដល់​ក្រុម​ប្រតិបត្តិការ​រុក​រក​និង​សង្គ្រោះ​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ

     កាល​ពីរ​សៀល​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ឯកឧត្តម នាយ​ឧត្តម​​សេនីយ៍ ​ឥត​ ​សា​​រ៉ាត់​​ អគ្គ​​​មេ​​បញ្ជាការ​​រង​ ​នាយ​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​ក្រសួង​ការ​ពារ​ជាតិ​ និង​ឯកឧត្តម ​ហង្ស ​សា​មឿន ​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុ​ង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ប្រព័ន្ធ​បញ្ជា​ឧប្បទ្ទវ​ហេតុ ​ដល់​ក្រុម​ប្រតិបត្តិការ​រុក​រក​និង​សង្គ្រោះ​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ទីបញ្ជាការ​ដ្ឋាន​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​។ ​

 ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ចា​ប ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​លេខ​៩១១​ និង​ជា​សមាជិក​ក្រុម​ការ​ងារ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរា​យ ​


      ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ចា​ប ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​លេខ​៩១១​ និង​ជា​សមាជិក​ក្រុម​ការ​ងារ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរា​យ ​និង​ឯកឧត្តម​ ផៃ​ សុ​ខុ​ម៉ារ​ ទី​ប្រឹក្សា​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ដែល​ជា​តំណាង​ឲ្យ​គណៈ​គ្រប់​គ្រង​វគ្គ ​បាន​គូស​បញ្ជាក់​ក្នុង​សន្តរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​បិទ​វគ្គ​នេះ​ថា​៖ កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​លេខ​៩១១​ ក្រោយ​ពី​ទទួល​បាន​ប​ទបញ្ជា​ និង​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹក​នាំពិ​សេស​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ គន់​ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និ​ង​ជា​អនុ​ប្រធាន​ទី​១​ នៃគណៈ​កម្មការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ អង្គភាព​បាន​រៀប​ចំ​ទី​កន្លែង​ស្នាក់​នៅ​ហូប​ចុក​ ទីលាន​ហ្វឹ​ក​ហ្វឺន​សម្រាប់​សិក្ខា​កាម​ នៃ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​ ស្តី​ពី​ប្រព័ន្ធ​បញ្ជា​ឧប្បតិ្ត​ហេតុ ​ដល់​ក្រុម​ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ដែល​សិក្ខា​កាម​ទាំង​នោះ​មក​ពី ​៦​អង្គ​ភាព ​ចំណុះ​​អោយ​អគ្គ​​បញ្ជា​ការ​ នៃ​កង​យោធ​ពលខេម​រ​ភូមិន្ទ​ ​ស្មើ​នឹង ៩០​នាក់​ ដែល​វគ្គ​នេះ​បាន​ដំណើរ​ការ​បើក​កាល​ពី​ថ្ងៃទី​២៩​ ខែមិ​ថុនា​ឆ្នាំ​២០២០ ​កន្លង​​មក​នេះ​​។ ក្រោយ​ពេល​ហ្វឹក​ហាត់​នៅជំ​នាញ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នេះ​ អស់​រយៈ​ពេល ​៥​ថ្ងៃ ​សិក្ខា​កាម​ទាំង​៩០​នាក់ ត្រូវ​បាន​គណៈ​គ្រប់​គ្រង​វគ្គ​វាយ​តម្លៃ​ថា​ ៩៥​% ​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​ និង​៥%​ទទួល​បាន​និទ្ទេស​បង្គួ​រ​។​ 

ឯកឧត្តម​ ផៃ​ សុ​ខុ​ម៉ារ​ ទី​ប្រឹក្សា​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​


      ថ្លែង​ទៅ​​កាន់សិក្ខា​កាម​គ្រូ​បង្គោល​កង​អន្តរាគមន៍ ​ដែល​ជា​កង​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ ​នា​ពេល​នោះ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​គូស​បញ្ជាក់​ថា​៖ សម្រាប់​បង​ប្អូន​កង​ទ័​ព ការ​ងារ​រុក​រក​ និង​សង្គ្រោះ​ជន​​រ​ងគ្រោះ​​ ក្នុង​ឧប្បត្តិវ​ហេតុ ​ពិសេស​ឧប្បទ្ទវហេតុ​បាក់​ស្រុត​អាគារ ​ឬ​ធ្លាក់​យន្ត​ហោះ​ជា​ដើម​ គឺ​ពិត​ជា​ពិបាក​ ជាង​ពេល​ដែល​បង​ប្អូន​ប្រើ​ចុង​កាណុង​ប្រយុទ្ធ​ជា​មួយ​សត្រូវ​នៅក្នុង​សមរភូមិ​ទៅ​ទៀត​ ដែល​កិច្ច​ការ​នេះ​ទាម​ទារ​អោយ​ក្រុម​សង្គ្រោះ​របស់​យើង​ មាន​ការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ មាន​ភាព​អត់​ធ្មត់​ ម្ចាស់​ការ​ និ​ង​មាន​សម្ភារៈ​គ្រប់​គ្រាន់​។ ឯកឧត្តម បាន​លើក​ឡើង​ផង​ដែរ​ អំពី​ការ​បង្តើត​ឱ្យ​មាន​កង​ប្រតិបត្តិ​ការ​រុក​រ​ក​សង្គ្រោះ​នេះ​ឡើង​ ​ គឺដូ​ច​ដែល​យើង​ទាំង​អស់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា​ នៅ​ចុង​ឆ្នាំ​២០១៩​ និង​ដើម​ឆ្នាំ​២០២០​នេះ​ នៅ​កម្ពុជា​គ្រោះ​មហន្តរាយ​ដែល​មិន​ធ្លា​ប់កើត​មាន​ពី​មុន​មក​នោះ ​គឺ​ការ​រង​គ្រោះ​ថ្នាក់​នៃ​ការ​បាក់​រលំ​អាគារ​ ដែល​ជា​មុខ​សញ្ញា​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​មនុស្ស​នៅ​ក្រុង​ព្រះ​សីហនុ ​ការ​រលំ​បាក់​សាលា​ធម្មសភា​ នៅ​ក្រុង​សៀម​រាប​ និង​ការបាក់​រលំ​អាគារ ​នៅ​ខេត្ត​កែប ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បាន​ដឹក​នាំ​កិច្ច​ប្រតិបត្តិការ​ផ្ទាល់​ នៅ​ទីតាំង​រ​ងគ្រោះ ​ហើយ​ក៏​បាន​ឃើញ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បង​ប្អូន​យើង ​ដែល​បំពេញ​ការ​ងារ​រុក​រក​សង្គ្រោះ​ពេល​នោះ​​ បាន​​ប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ​ ដោយ​យក​អស់​កម្លាំង​កាយ​ចិត្ត​ និង​ឧបករណ៍​សម្ភារៈ​ដែល​​មាន​ ​សម្តេច​​ក៏​បាន​ផ្តល់​អនុសាសន៍​អោយ​រៀប​ចំ​កង​ប្រតិបត្តិការ​ និង​បំពាក់​ឧបកណ៍​សម្ភារៈ​ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​ ត្រៀម​លក្ខណៈ​សម្រាប់​ឆ្លើយ​តប​ពេល​មាន​ឧបទ្ទវហេតុ​ផ្សេងៗ​កើត​ឡើង​។ 

ឯកឧត្តម នាយ​ឧត្តម​​សេនីយ៍ ​ឥត​ ​សា​​រ៉ាត់​​ អគ្គ​​​មេ​​បញ្ជាការ​​រង​ ​នាយ​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​ក្រសួង​ការ​ពារ​ជាតិ


       នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​បន្ត​ថា​៖ គ្រោះ​មហន្តរាយ​នៅ​លើ​ពិភព​លោក​ ក៏​ដូច​ជា​នៅ​កម្ពុជា​ មាន ​ការ​ប្រែ​ប្រួល​គួរ​អោយ​កត់​សម្គាល់​។​ ក្នុង​រយៈ​ពេល ​៦​ខែ ​ដើម​ឆ្នាំ​២០២០​នេះ ​អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​ បន្ទាប់​ពី​ការ​បាក់​រលំ​អាគារ​នៅ​ខេត្ត​កែប​ គឺ​កម្ពុជា​យើង​ប្រឈម​នឹង​បញ្ហា​ដ៏​ខ្លាំង​ក្លា​បំផុត​ នៃ​ជំងឺ​ឆ្លង​ដ៍​កាច​សាហាវ​ កូវីដ​១៩​ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​គ្រប់​វិស័យ​ និង​ជីវិភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ទូទៅ ​ហើយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេ​ជោ​នាយករ​ដ្ឋមន្រ្តី​ជា​ប្រមុខ​ បាន​ដាក់​ចេញ​វិធាន​ការ​ជា​ច្រើន​ ដើម្បី​ទប់​ស្កាត់​លើ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ ព្រម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​ ពី​ប្រ​ទេស​មួយ​ចំនួន ​និង​អង្គការ​សុខ​ភាព​ពិភព​លោក​ទៀតផង ​ហើយ​ថា​ជា​ការ​ពិត​ជាក់​ស្តែង​គ្រប់​សមរភូមិ​គ្រោះ​មហន្តរាយ​ ដែល​បង្ក​ឡើងពី​មុខ​សញ្ញា​គ្រោះ​ថ្នា​ក់​ដោយ​ធម្មជាតិ​ និង​ដោយ​មនុស្ស​ ​គឺ​ជា​និច្ច​ជា​កាល​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ តែង​តែ​មាន​វត្តមាន​គ្រប់​ពេល​ បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដោះ​ស្រាយ​បន្ទាន់ ​លើ​គ្រប់​ទិដ្ឋភាព​ នៃ​ការ​ឆ្លើយ​តប​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​រង​គ្រោះ។ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ ៣​ចំណុច​ ប្រាប់​ដ​ល់ថ្នាក់​ដឹ​កនាំ​អង្គភាព​ទ័ព​ទាំង​អ​ស់ ពិសេស​សិក្ខាកាម​ ដែល​ត្រូវ​បញ្ចប់​វគ្គ​ពេល​វិល​អង្គភាព​ខ្លួន​វិញ ​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​នាយ ​ពល​ទាហាន ​ថ្នាក់​ក្រោម​រប​ស់ខ្លួន​ បាន​យល់​អំពី​ប្រការ​ទាំ​ង​ ៣​ចំណុច​នេះ​ ដែល​រួម​មាន​ទី១​៖​ អរគុណ​សន្តិភាព​,​ ទី២៖ អរគុណ​នយោ​បាយ​ឈ្នះ ឈ្នះ ​និង​ទី៣៖​ ដឹង​គុណ​ស្ថាបនិក ​មគ្គទេស​ដ៍​ឆ្នើម ​និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ​ ដែល​បាន​នាំម​ក​សន្តិភាព​ យ៉ាង​ពេញ​លេញ​ជូន​ដល់​ប្រទេស​ជាតិ​ និង​ប្រជា​ជន​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏បាន​ក្រើន​រំលឹក​ និង​ណែនាំ​ដល់​ថ្នាក់​ដឹក​នាំ​ បណ្តាល​អង្គភាព​ចំណុះ​អគ្គ​បញ្ជាការ​ទាំង​អស់​ ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​ពេល​វេលា​ ដើម្បី​រក្សា​សន្ដិសុខ ​សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ និង​ត្រៀម​គ្រប់​លក្ខណៈ​សម្បតិ ​ក្នុង​កា​រចូល​រួម​ដោះ​ស្រាយ​ គ្រប់​គ្រា​លំបាក ​ជូន​ប្រជាពល​រដ្ឋ​ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ជាយ​ថា​ហេតុ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ