ព័ត៌មាន

សមាគម​​អតីត​​យុទ្ធ​ជន​​កម្ពុជា​​ ខេត្ត​​កំពង់​ឆ្នាំង​ ប្រគល់​ថវិកា​​រជូន​​គ្រួសារ​​សមាជិក​​សមា​គម​​អតីត​​យុទ្ធ​ជន​​កម្ពុជា​​ ចំនួន​​០២​​គ្រួសារ ​​ក្នុង​​ស្រុក​​រលា​​ប្អៀរ​​
នាយកដ្ឋានព័ត៌មាន(៣)
104
1699 សមាគម​​អតីត​​យុទ្ធ​ជន​​កម្ពុជា​​ ខេត្ត​​កំពង់​ឆ្នាំង​ ប្រគល់​ថវិកា​​រជូន​​គ្រួសារ​​សមាជិក​​សមា​គម​​អតីត​​យុទ្ធ​ជន​​កម្ពុជា​​ ចំនួន​​០២​​គ្រួសារ ​​ក្នុង​​ស្រុក​​រលា​​ប្អៀរ​​

     ថវិការ​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​៨​លាន​រៀល​ ត្រូវ​បាន​នាំយ​ក​ទៅ​ប្រគល់​ជូន​គ្រួសារ​សមាជិក​សមាគម​ខេត្ត​ អតីត​យុទ្ធជន​កម្ពុជា​ ០២​គ្រួសារ​ ក្នុង​ស្រុក​រលា​ប្អៀ​។​ ការ​ចុះនាំ​យក​ថវិកា​រ​​បេឡា​​មរណៈ​សង្គ្រោះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​២​ និង​៣០​នាទី​ ថ្ងៃ​ទី​០​១ ខែ​កក្កដា ​ឆ្នាំ​២០២០​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ កំពង់​ឆ្នាំង​ ក្រោម​ការ​ដឹក​នាំ​ដោយ​ ឧត្តមសេនីយ៍​​ទោ ​ធន​ ធឿន ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ បាន​អោយ​តំណាង​ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​ ដឹក​នាំ​ដោយ​ លោក ​ចក់ ​កែវ​ចំរើន​ ប្រធាន​បេឡា​ជាតិ​ខេត្ត លោក​ ឃូ ​សុ​ផាន់​ មេ​បញ្ជា​ការ​រង​សឹក​​រង​ខេត្ត​ រួម​ជាមួ​យ​ក្រុម​ការ​ងា​រថ្នាក់​ស្រុក ​បាន​ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ ​ចំនួន ​៨​លាន​រៀល​ និង​ខិលិត​ចូល​រួម​រំលែក​ទុក្ខ​ រួម​ជា​មួយ​ក្រុម​គ្រួសារ​សព​រួម​មាន​អង្ករ​ ១​បេ ​របស់​ក្រុម​ហ៊ុន យ៉ែ​ម ​ឧត្តម ជូន​ដល់​៖

      ១.​ លោក​ស្រី ​សួន ​សំ​បឿន ​ត្រូវ​ជា​កូន​របស់​សព​ សមាជិក​អតីត​យុទ្ធ​ជន​កម្ពុជា ​ឈ្មោះ យឹម យីម ជា​គ្រួសារ​ពលី​ ID​(SA​86000983)​ ទទួល​មរណ​ភាព​ថ្ងៃ​ទី០​១​ ខែ​កក្កដា ​ឆ្នាំ​២០២០​ វេលា​ម៉ោង​ ០១ៈ​០០​នាទីយ​ប់ ​នៅ​ភូមិ​កង​មាស​ ឃុំ​គោក​បន្ទាយ ​ស្រុក​រលា​ប្អៀរ​។​

      ២. លោកស្រី ឆាយ ចាន់ ត្រូវ​ជា​កូន​រប​ស់​សព ​សមាជិកស​មា​គម​អតីត​យុទ្ធ​ជន​កម្ពុជា​ ឈ្មោះ ឆាយ សំ ជា​គ្រួសារ​ពលី​ ID​(SC89000​446​)​ ទទួល​មរណ​ភាព​នៅ​ភូមិ​អណ្តូង​ឬស្សី ​ឃុំ​ស្រែ​ថ្មី​ ស្រុក​រលា​ប្អៀរ​។

      នៅ​បញ្ចប់​ពិធី​ក្រុម​គ្រួសាររបស់​សព​ បា​ន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រា​ល​ជ្រៅ​បំផុត​ចំពោះ ​សម្តេច​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​ ជា​ប្រធាន​សមាគម​អតី​ត​យុទ្ធ​ជន​កម្ពុជា​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​អតីត​យុទ្ធ​ជន​កម្ពុជា​​ ទូទាំ​ង​ប្រទេស​ សូម​អោយ​សម្តេច​ មាន​សុខ​ភាព​ល្អ​ បន្ត​​ដឹក​នាំ​ប្រទេស​កម្ពុជា ​ជា​រៀង​រហូត ​និង​សូម​អរគុណ​ដល់​ ឯកឧត្តម ​គន់​ គីម​ ទេស​រដ្ឋមន្ត្រី​,​ ឯកឧត្តម​អភិបាល​ខេត្ត​, លោក​ឧត្តម​សេនី​យ៍​ទោ ​ធន​ ធឿន ​ប្រធាន​សមាគម​អតីត​​យុទ្ធជន​កម្ពុជា​ខេត្ត​ រួម​ជា​មួយ​ក្រុម​ការងារ​ សូម​ជួប​ប្រទះ​ពុទ្ធ​ពរ​៤​ប្រកា​រ​គឺ ​អាយុ ​វណ្ណៈ​ សុខៈ ព​លៈ ​កុំ​បីឃ្លៀត​ឃ្លាត​ឡើយ ​៕ ​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ