ព័ត៌មាន

​ប្រជុំ​បូក​សរុប​របាយ​ការណ៍​ការ​ងារ​ឆមាស​​ទី​១​ ​​និង​​​ទិស​ដៅ​ឆមាស​ទី​២​ ឆ្នាំ២០២០​ អគ្គ​បញ្ជា​ការ​ នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
120
1697 ​ប្រជុំ​បូក​សរុប​របាយ​ការណ៍​ការ​ងារ​ឆមាស​​ទី​១​ ​​និ​​​ង​​ទិស​ដៅ​ឆមាស​ទី​២​ ឆ្នាំ២០២០​ អគ្គ​បញ្ជា​ការ​ នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ​

     ឯកឧត្តម ​នាយ​ឧត្ត​មសេ​នីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិ​ការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​គ្រប់​បណ្តា​កង​ឯក​ភាព​កង​ទ័ព​ ចំណុះ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​អស់​ ត្រូវ​ចាត់​វិធាន​ការ​ភ្លាមៗ ​ចំពោះ​សកម្ម​ភាព​ណាមួ​យ​ ដែល​មាន​ចេតនា​បង្ករ​ការ​ចលា​ចល​ បំ​បែក​បំបាក់​ផ្ទៃង​ក្នុង​កង​ទ័ព​ ពី​សំណាក់​ក្រុម​ប្រឆាំង​។ ​ការ​លើក​ឡើង​បែប​នេះ​របស់​ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់ ​បាន​ធ្វើ​ឡើង ​នៅ​ក្នុង​ឱកាស​ដែល​នាយ​ឧត្តម​សេនីយ៍​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​បូក​សរុប​របាយ​ការណ៍​ការ​ងារ​ ឆមាស​ទី១​ ​និ​​ង​ទិស​ដៅ​ឆមាស​ទី​២​ កាល​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​កក្កដា ​ឆ្នាំ​២០២០​នេះ ​នៅ​សាល​ប្រជុំ​ធំ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នា​ទី​ក្រុង​ភ្នំពេញ​។​

ឯកឧត្តម ​នាយ​ឧត្ត​មសេ​នីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិ​ការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ 


      ការ​ថ្លែង​បែប​នេះ​របស់ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បំផុស​ចលនា​ប្រឆាំង​ ញុះ​ញង់​បំ​បែក​បំបាក់​ផ្ទៃ​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ការ​ញុះ​ញង់​បំ​​បែក​បំបាក់​ផ្ទៃ​ក្នុង​កង​ទ័ព​ ពី​សំណាក់​ក្រុម​អ្នក​ប្រឆាំង​មួយ​ក្តាប់​តូច​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ដើម​​។​ ជា​មួយ​គ្នា​នេះ ​នាយ​​ឧត្ត​មសេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​ឱ្យ​ដឹ​ង​ថា៖ កត្តា​សុខ​សន្តិភាព​ ស្ថិរភាព​នយោ​បាយ​ ការ​រ​ស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន ​ដូច​បច្ចុប្បន្ន​នេះ ​គឺ​ដោយ​សារ​នយោ​បាយ​ឈ្នះ ឈ្នះ ​ក្រោម​ការ​ដឹក​នាំរ​បស់​ សម្តេច​តេជោ ​ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​។ ដូច្នេះ​សន្តិ​ភាព​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ ហើយ​សន្តិភាព​ គឺ​ជា​លក្ខ​ខណ្ឌ​ចាំ​បាច់​បំផុត ​ក្នុង​ការ​​កសាង ​និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ឱ្យ​មាន​ការ​រីក​ចម្រើន​។​ បើ​គ្មាន​សន្តិភាព​ ក៏​គ្មាន​ការ​អភិវឌ្ឍ​ ហើយ​បើ​គ្មាន​សន្តិភាព​ ក៏​គ្មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ​។ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ ៣​ចំណុច ​ប្រាប់​ដល់​ថ្នាក់​ដឹ​កនាំ ​បណ្តាល​អង្គភាព​ទ័ព​ទាំង​អស់​ មុន​នឹង​បើក​កិច្ច​ប្រជុំ ​ផ្សព្វ​ផ្សាយ​ការ​ងា​រអ្វី​មួយ​ នៅ​តាម​សាលា​ហ្វឹក​ហ្វឺន​ ឬ​តាម​អង្គភាព ​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​នាយ ​ពល​ទាហាន ​ថ្នាក់​ក្រោម​របស់​ខ្លួន ​បាន​យល់​អំពី​ប្រការ​ទាំង ​៣​ចំណុច​នេះ​ដែល​រួម​មាន​​ទី​១​៖​ អរគុណ​សន្តិភាព​, ​ទី២៖ ​អរគុណ​នយោបាយ​ឈ្នះ ឈ្នះ ​និង​ទី៣​៖​ ដឹង​គុណ​ស្ថាបនិក​ មគ្គ​ទេស​ដ៍​ឆ្នើម​ និង​ប្រតិបត្តិករ​នយោ​បាយ​ឈ្នះ ឈ្នះ​ ដែល​បាន​នាំ​មក​សន្តិភាព​យ៉ាង​ពេញ​លេញ​ជូន​ដល់​ប្រទេស​ជាតិ​ និង​ប្រជា​ជន​។ ជា​មួយ​គ្នា​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​ក៏​បាន​ក្រើន​រំលឹក​ និង​ណែនាំ​ដល់​ថ្នាក់​ដឹក​នាំ​បណ្តាល​អង្គភាព​ចំណុះ​ អគ្គ​បញ្ជាការ​ទាំង​អ​ស់ ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​ពេល​វេលា ​ដើម្បី​រក្សា​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ជូន​ប្រជា​ពល​រដ្ឋ​ ក្នុង​ពេល​មាន​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ​ជាយ​ថា​ហេតុ។

      ក្នុង​ឱកាស​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ ក៏​បាន​លើក​យក​សភាព​ការ​ណ៍ក្រៅ​តំបន់​ និ​ង​ក្នុង​តំបន់​ ប្រាប់​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ទាំង​អស់​ ឱ្យ​បាន​ជ្រាប​ ព្រម​ទាំង​ក្រើន​រំលឹក​​ឱ្យ​តាម​ដាន​ព័ត៌​មាន​ទាំង​នេះ​ ជា​ពិសេស​ពិភព​លោក​ ក្នុង​បរិបទ​រាត​ត្បាត​វីរុស​ឆ្លង​កូវីដ​-​១៩​ និង​ការ​ប្រែប្រួល​នយោ​បាយ​ការ​ទូត​ជា​ដើម​​។ ឯកឧត្តម​នាយ​ឧត្ត​មសេនីយ៍​ ឥត​ សា​រ៉ាត់​ ក៏​បាន​ណែនាំ​ផង​ដែរ​ ឲ្យ​បណ្ដាល​អង្គភាព​ទាំង​អស់​ ដែល​ឈរ​ជីង​តាម​បណ្ដោយ​ព្រំ​ដែន​ ត្រូវ​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ ​ជាមួយ​អាជ្ញាធ​រ និង​គ្រប់​សមត្ថកិច្ច​ ប្រទេសជិ​ត​ខាង​ ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ពល​រដ្ឋ ​ដែល​មាន​បំណង​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ក្នុ​ង​ខៈណៈ​ពេល​ដែល​កម្ពុជា​ និង​ប្រទេស​ជិត​ខាង​បិ​​ទ​ព្រំ​ដែន​ ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​ឆ្លង​កូវីត​១៩​នេះ​ ៕