ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ឆមាស​ទី១ ​និង​ទិស​ដៅ​ឆមាស​ទី២ ​ឆ្នាំ​២០២០​ ក្រសួងកា​រ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
140
1696 ប្រជុំ​ឆ្លង​របាយ​ការណ៍​ឆមាស​ទី១ ​និង​ទិស​ដៅ​ឆមាស​ទី២ ​ឆ្នាំ​២០២០​ ក្រសួងកា​រ​ពារ​ជាតិ​

      ស្ថិត​ក្រោម​អធិបតី​ភាព​ សម្តេ​ច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនា​យក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី០១ ​ខែ​​កក្កដា ​ឆ្នាំ​២០២០​ ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​​ការ​ងារ​ ឆមាស​ទី​១ ​និង​លើក​ទិស​ដៅសំ​រាប់​អនុវត្ត​បន្ត​ឆមាសទី​​២​ ឆ្នាំ​២០២០​​។ 

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ​ សំ ​វ៉ាន់​ថន​ អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អាន​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើងពី​ព្រឹត្តិ​ការណ៍​សំខាន់ៗ ​ដែល​បា​នកើត​មាន​ឡើងនៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​ វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុ​ង​ឆមាស​ទី​១​ កន្លង​មក​ ដែល​​បា​នកើត​ឡើង​នូវការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ ១​៩ ​ហើយ​បាន​ជះ​​ឥទ្ធិពល​គ្រប់​សកម្មភាព​​របស់​រាជរដ្ឋា​ភិបាល​​ ក៏​ដូច​ខ.ភ.ម​ ទូទាំង​ប្រទេស​ផង​ដែរ​។ ​តែ​ទោះបី​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន ​និង​​ចូ​លរួម​​ទប់​ស្កាត់​ ​​នៃជំងឺ​នេះ​​ក្តី​ក៏​​ក្នុ​ង​ឆមាស​ទី១ ​កន្លង​មក​នេះ​ គឺ​យើង​នៅ​តែ​ពុះពារ​សំរេច​បាន​នូវ​កិច្ច​ការ​ធំ​ៗ​ ដូច​ជា៖​ ​កា​រធ្វើ​សម​យុទ្ធ​នាគមា​ស​ឆ្នាំ​២០២០​ បាន​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ​ទៅ​តាម​ការ​គ្រោង​ទុក​។​

សម្តេ​ច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនា​យក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 

      របាយ​ការណ៍​ក៏​បាន​លើក​ឡើងផ​ង​ដែរ​ ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​​សន្តិសុខ​ ស្ថិរភាព​ សណ្តាប់​ធ្នាប់​ សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះ​ពារ​សំរេ​ច​បាន​ នៅ​​ក្នុ​ង​រយៈ​ពេល​ឆមាស​ទី​១ ​កន្លង​ទៅ​ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​​មាន​​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​​ភារកិច្ច​ការ​ពារ​ជាតិ​។​ ​ខ.ភ.ម​ បាន​ចូល​រួមធ្វើ​អនាម័យតា​ម​បណ្តាក​ង​ឯក​ភាព​ ក្នុង​ការ​ទប់​ស្កាត់​ ​​នៃ​ការ​ឆ្លង​នូវ​ជំងឺ​រាត​ត្បាត​ របស់​មេរោគ​កូវីដ​១៩​ ផង​ដែរ​។ ចំណែក​លទ្ធផល​ការ​ងារ​កែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ​ នៅ​ក្នុង​រយៈ​ពេល​ឆមាស​ទី​១​នេះ រ​បាយ​ការណ៍​បាន​បញ្ជាក់​ថា​៖​​ បា​ន​ធ្វើការ​ហ្វឹក​ហ្វឺ​ន បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ ​នៅ​តាម​បណ្តា​សាលា​,​ កង​ឯក​ភាព​, ​ការ​ដាក់​យោធិ​ន​ឲ្យ​ចូល​និវត្តន៏​ នៅ​តែមា​ន​ដំណើរ​ការ​ជា​ធម្មតា​។​ ខ.ភ.ម ​បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការ​ពារ​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​ និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។ ​យើងបា​ន​ម្ចាស់​ការ​ និង​សហប្រតិបត្តិ​ការ​បាន​ល្អ​ ជា​មួយ​អាជ្ញា​​ធរ​មូល​ដ្ឋា​ន ព្រម​ទាំង​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នា​ក់ ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​រាល់​បទ​ល្មើ​ស​ផ្សេង​ៗ​ ដើម្បី​ឲ្យ​ភូមិ​ ឃុំ​ មាន​សុវត្តិ​ភាព​។ ​សំរាប់​ទិស​ដៅ​អនុវត្ត​បន្ត​នៅ​ក្នុង​ឆមាស​ទី២ ​ឆ្នាំ​២០២០​ ​ខាង​មុខ​ របាយ​ការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ ​អោយ​គ្រប់​បណ្តា​អង្គភាព ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​អនុវត្ត​ផែន​ការ​ការ​ពា​រនូវ​ការ​ឆ្លង​រីក​រាល​ដាល​ នៃ​ជំងឺកូ​វីដ​១៩​ ដោយ​រក្សា​នូវ​គំលាត ​និង​ធ្វើ​អនាម័យ​ជា​ប្រចាំ​។ បន្ត​ការ​ធ្វើ​កែទំរង់​កងយោ​ធពល​ខេមរ​ភូមិន្ទ បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​នៅ​តាម​ព្រំ​ដែន​ ត្រៀ​ម​​គ្រ​ប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជា​ពល​រដ្ឋ ​នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង​ និង​បន្ត​រួម​សហការ​ការ​ពារ​​សន្តិសុខ​ សុវត្ថិភាព ​ជូន​ប្រជាពល​រដ្ឋ​តាម​មូល​ដ្ឋាន​អោយ​បាន​ល្អ​ប្រសើរ​ បន្ត​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាតិ​ និង​អន្តរ​ជាតិ​ ទាំង​ប្រទេស​ក្នុង​តំបន់​ និង​នៅ​លើ​សាកល​លោក​ឲ្យ​បាន​កាន់​តែ​ជិត​ស្និទ​ឡើង​។

      ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​សមាជិ​ក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សា​រ​របាយ​ការណ៍​ បូក​សរុប​ការ​ងារ​​ ឆមាស​ទី១​ និង​ទិស​ដៅ​ឆមាស​ទី២​ ឆ្នាំ២០២០​ ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធ​ផល​ល្អ ​បន្ថែម​ទៀត ​៕ ​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ