ព័ត៌មាន

យោធភូមិ​ភាគ​ពិសេ​ស ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​ ស្តី​ពី​វិធាន​ការ​ពង្រឹង​អនុវត្ត​ន៍លក្ខន្តិកៈ​ទូ​ទៅ​ បទ​វិន័យ​​​ ​និ​​​ង​​លំហាត់​​របៀប​​ នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
91
1695 យោធភូមិ​ភាគ​ពិសេ​ស ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​ ស្តី​ពី​វិធាន​ការ​ពង្រឹង​អនុវត្ត​ន៍លក្ខន្តិកៈ​ទូ​ទៅ​ បទ​វិន័យ​​​ ​និ​​​ង​​លំហាត់​​របៀប​​ នៃ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

      បញ្ជការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស​ បាន​ប្រារព្ធ​ពិធី​ផ្សព្វ​ផ្សាយ​សេចក្តី​ណែ​នាំ​ ស្តី​ពី​វិធាន​ការ​ពង្រឹង​អនុវត្តន៍​លក្ខន្តិ​ក:​ទូទៅ​ចំពោះ​យោធិន​ បទ​វិន័យ​ទូទៅ​សម្រាប់ ​ខ.ភ.ម និង​លំហាត់​របៀប​ នៃ​ខ.ភ.ម ឱ្យដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និ​ងពល​ទាហាន​របស់​ខ្លួន​ នាព្រឹ​ក​ថ្ងៃ​ទី០១​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ដែល​កិច្ច​ប្រជុំ​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ឧ​ត្តម​សេនីយ៍​ឯក​ ពូ​ សា​ប៊ុត​ឌី ​មេ​បញ្ជា​ការ​រង​ក​ងទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​។​

ឯកឧត្តម ឧ​ត្តម​សេនីយ៍​ឯក​ ពូ​ សា​ប៊ុត​ឌី ​មេ​បញ្ជា​ការ​រង​ក​ងទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស


      បន្ទាប់​ពី​ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ សោម​ សុវណ្ណ​ មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ពិសេស​ បាន​អាន​នូវ​សេចក្តី​ណែ​នាំ​ ស្ដី​ពី​វិធាន​ការ​ពង្រឹង​អនុវត្តន៍​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បទវិន័យទូទៅសម្រាប់កងយោធពលខេមរ​ភូមិន្ទ ​និង​លំហាត់​របៀប ​ក្នុង​អនុក្រឹត្យ ​ស្តី​ពី​បទ​វិន័យ​ទូទៅ​សំរាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​បទ​វិន័យ​ផ្ទៃ​ក្នុ​ង​ដែល​មាន​  ៨​ជំពូក ​និង​៥១​មាត្រា ​រួច​មក​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ពូ​ ​សា​ប៊ុត ​បាន​ជំរុញញឲ្យមេ​បញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​ ចំណុះ​យោធ​ភូមិភា​គ​ពិសេស​ ត្រូវ​យក​ឯកសារ​ដែល​បាន​ផ្សព្វ​ផ្សាយ​ និង​ចែក​ជូន​ពេល​នេះទៅ​បន្ត​ផ្សព្វ​ផ្សាយ​ ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​របស់​ខ្លួន​ ដើម្បី​អោយមា​ន​ការ​យល់​ដឹង​ជាប់​ជា​និច្ច​។ ​តាម​រយៈ​សេចក្តី​ណែនាំ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ស្ដីពី​វិធាន​ការ​ពង្រឹង​អនុវត្ត​លក្ខន្តិ​កៈ​ទូទៅ​ចំពោះយោ​ធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​លំហាត់​របៀប ​ឯកឧត្តម​ ពូ ​សាប៊ុត ​បាន​លើក​យក​មក​បញ្ជាក់​ថា៖ កង​យោធពល​ខេមរ​ភូមិន្ទ​ ជា​កង​ទ័ព​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាន​ភារកិច្ច​បម្រើ​ប្រទេស​ជាតិ​ មាតុ​ភូមិ​។​ បេសក​កម្ម​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ គឺ​ការ​ពារ​កសាង​ជាតិ​ មាតុ​ភូមិ ​ដើម្បី​ផល​ប្រយោជន៍ដ៏​ខ្ពង់​ខ្ព​ស់​របស់​ប្រទេស​ជាតិ​ ក្នុង​កាលៈ​ទេសៈ​ចាំបា​ច់​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នឹង​អាច​ចូល​រួម​ក្នុ​ងការ​ការ​ពារ​សន្តិសុខ​សាធារណៈ ​និង​ជួយ​ប្រជា​ពលរដ្ឋ​ ដែល​ជួប​ការ​លំបា​ក ឬ​មាន​គ្រោះ​មហន្តរាយ​ឧបទ្ទវ​ហេតុ​ផ្សេង​ៗ​។

     ឯកឧត្ត​ម ​ពូ ​សាប៊ុត​ បាន​សង្កត់​ធ្ង​ន់ថា៖​ ដើម្បី​ឲ្យ​យោធិន​គ្រ​ប់រូប​គោរព​វិន័យ​កាន់​តែម៉ឺ​ង​ម៉ាត់​ល្អ​ ប្រសើរ​ថែម​ទៀត​នោះ​ ក្រសួង​ការពា​រ​ជាតិ​ក៏​បាន​ធ្វើ​ការ​ណែនាំ​ក្នុង​ការ​អនុវត្ត​ចំណុច​សំខាន់ៗ​មួយ​ចំនួន​​ ជា​ពិសេស​យោធិ​ន​គ្រប់​រូប​ ដែល​ចង់​បក​ស្រាយ​ជា​សាធារណៈ ​ជា​អាទិ៍​ ការ​សរសេរ​ ការ​ធ្វើ​សន្និសីទ​ ឬ​សេចក្តី​ថ្លែង​ការណ៍​នូវ​បញ្ហា​នយោបាយ​ ការ​សម្ងាត់​យោធា ​ឬការ​ចោទ​ប្រកាន់​ជន​បរទេស​ ឬ​អង្គការ​អន្តរជាតិ​ណា​មួយ​ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​ភាព​ជា​យោ​ធិន​ ការ​ប្រើ​សិទ្ធិ​ កូដ​កម្ម​ ឬ​បាតុកម្ម​ ត្រូវ​បាន​ហាម​ឃាត់​។ ​ការ​ដាក់​ទណ្ឌ​កម្ម​ ចំពោះ​យោធិន​ណាដែ​ល​មាន​កំហុស​ យោធិន​ត្រូវ​ទទួល​ទណ្ឌ​កម្ម​យោធា ​ដោយ​មិន​គិត​ពី​ការ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​តុលាការ​។​ ទណ្ឌ​កម្ម​ខាង​ផ្នែក​វិន័យ​ ដែល​កំណត់​ដោយ​បទ​វិន័យ​ទូទៅ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ទណ្ឌ​កម្ម​តាម​លក្ខន្តិកៈ​ទូទៅ​ចំពោះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​៧​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ