ព័ត៌មាន

កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​ វិធាន​ការ​ពង្រឹង​លក្ខន្តិកៈ​បទ​វិន័យ​ទូទៅ ​លំហាត់​របៀប ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
77
1694 កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​ វិធាន​ការ​ពង្រឹង​លក្ខន្តិកៈ​បទ​វិន័យ​ទូទៅ ​លំហាត់​របៀប ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

     ​ថ្ងៃ​ទី​០១​ ខែ​​កក្កដា​ ឆ្នាំ​២០២​០ នៅ​ទីបញ្ជាការ​កង​ពលតូចថ្មើរជើង​លេខ​៥៣​​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កំប្រង់​  ឃុំ​តាក្រី​ ស្រុក​កំរៀង ​ខេត្ត​បាត់​ដំប​ង បាន​ប្រារព្ធពិធី​ផ្សព្វ​ផ្សាយ​ សេចក្តី​ណែនាំ​លេខ ០០៣/២០២០ វិធាន​ការ ​ពង្រឹង​អនុវត្តន៍ ​លក្ខន្តិ​កៈទូ​ទៅ ​បទវិ​ន័យ​ទូទៅ ​លំហាត់រ​បៀប​ នៃក​ងយោធ​ពល​ខេមរ​ភូមិន្ទ ​និង​សេចក្តី​ណែនាំ​លេខ​ ០០៥​  ២០១៩​ ស ​ណ​ ន​ ស្តី​ពី​ការ​អនុវត្តន៍​ទណ្ឌកម្ម​វិន័យ​ កា​រព្រមាន ​ការ​ជាប់​បញ្ញត្តិ​ ការស្តី​បន្ទោស​ ដោយ​លាយ​ល័ក្ខ​អក្ស​រ និង​ការ​ផ្អាក​មុខ​តំ​ណែង​ របស់​ក្រសួង​ការពារជាតិ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ​ ឧត្តមសេនីយ៍​ត្រី​ កែវ​ សេង​លន​​ មេ​បញ្ជា​ការ​ស្តី​ទី ​កង​ព​លតូច​ថ្មើរជើង​លេខ​៥៣​​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេប​ញ្ជាការ​រ​ង នាយ​សេនា​ធិការ​រ​ង នាយ​ នាយ​រ​ង​ការិយាល័យ​ មេបញ្ជាការ​វរសេនា​តូច​ទាំ​ង៤​ នាយ​ទាហាន ​​នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ ក្នុង​អង្គភាព​ចំណុះទី​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេ​ខ៥​៣​ សរុប​ចំនួន​១៧៥​នា​ក់​។​ គោលបំណង​ធ្វើ​អោយ​ នាយ​ទាហាន​ នាយ​ទាហានរ​ង និង​ពល​ទាហាន ​ជាពិ​សេស​ពល​ទាហាន​ ដែល​បំពេញ​ក្រ​ប​ខណ្ឌ​ថ្មី​ អោយបា​ន​យល់​ដឹង​កាន់​តែ​ច្បាស់​ នូវ​ច្បាប់​លក្ខន្តិកៈ វិន័យ​ទូទៅ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ លំហាត់​របៀប ​ច្បាប់​វិន័យ​ទណ្ឌ​កម្ម​ រប​ស់យោធិន​។​

     ក្នុ​ងឱកាស​នោះ ​បន្ទាប់​ពី​ វរសេនីយ័ទោ សុខ តុង នាយកា​រិយាល័យទី​១ ​កង​ព​លតូច​ថ្មើរ​ជើង​លេខ​៥៣​  បាន​ឡើង​អាន​សេចក្តី​ណែ​នាំ​លេខ ​០០៥ - ២០១៩ ស ណ​ ន ​រួច​មក ​លោកវរសេនីយ៍ឯក យុទ្ធ សានី នាយ​ការិយា​ល័យ​ហ្វឹក​ហ្វឺន​ក​ងព​ល បាន​ឡើងអា​នសេ​ចក្តិ​ណែនាំ​​លេខ ​០០៣ ​របស់​ក្រសួង​កា​រពារជាតិ​ជូន​ដល់​ពិធី​ផ្សព្វ​ផ្សាយ​អោយ​បាន​ជ្រាប​ផ​ងដែរ​​។ 

     ថ្លែង​ទៅ​កាន់​ពិធី​ផ្សព្វ​ផ្សាយ​ ឧត្តមសេនីយ៍​ត្រី​ កែវ​ សេ​ងលន​ បា​នមាន​ប្រសាសន៍​ ណែនាំ​ដល់​យោធិន​គ្រប់រូប ​ត្រួវចូល​រួម​អនុវត្ត អោយ​បាន​​ល្អ​ត្រឹម​ត្រូវ​ នូវ​លក្ខន្តិ​កៈរបស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដើម្បី​យល់​ដឹង​អោយ​បាន​ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​ម្នាក់ៗ​ ជាពិ​សេស​ប្អូនៗ​ ជា​យោធិន​ ទើប​បំពេញ​ក្រ​ប​ខ័ណ្ឌថ្មី​ នៅ​តាម​អង្គភាពក​ង​ពល​ ត្រូវ​អនុវត្តន៍​អោយ​បាន​ម៉ឺង​ម៉ាត់​ អំពី​ច្បាប់​លក្ខន្តិកៈ ​វិន័យ​ទូទៅ ​របស់​កង​ទ័ព​ និងលំហាត់​របៀប សណ្តាប់​ធ្នាប់​ ការ​រស់​នៅ​រប​ស់​ខ្លួន ​កុំអោ​យ​ប្រាស់​ចាក​ពី​វិន័យ ​និង​បទបញ្ជា​ដែល​បា​នដាក់​ចុះ។​ ​ត្រូវ​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​ខ្លួន ​ដើម្បី​ចូល​រួមព​ង្រឹង​ប្រៀប​ការ​ពា​រជាតិ​ ការ​ពារ​បូរណៈភាព​ទឹក​ដី ​ការពា​រ​ប្រពល​រដ្ឋ​ ការ​ពារ​ជាតិ សាសនា ​ព្រះ​មហាក្សត្រ​ និង​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះ​ឆ្នោត​។ ​ត្រូ​វចេះ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ អោយ​បាន​ល្អ​ រ​ស់នៅ​មាន​អនាម័យ​ល្អ​ ដើម្បី​ទប់​ស្កាត់​ និង​បង្ការ​ជម្ងឺ​កូវីដ​-​១៩ ​ដែល​ជា​បញ្ហា​ក្តៅ​គគុក រ​បស់​មនុស្ស​ជាតិ​ នៅ​លើ​ពិភ​ព​លោក​ កុំ​អោយ​មាន​ឆ្លង​ដល់​យោធិន​ណា​ម្នាក់​។​ ឧត្តមសេនីយ៍​ត្រី​ កែវ​ សេង​លន​ បាន​ជំរុញ​ដល់​យោធិន​គ្រ​ប់រូប ត្រូវ​យក​ចិត្តទុក​ដាក់​លើ​ការ​ងារ​ពង្រឹង​អង្គភា​ព​រឹង​មាំ​លើ​​គ្រប់​វិស័យ​  ដូច​ជា​បង្ក​បង្កើត​ផល​ ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​ ដើម្បី​បន្ថែម​ដល់​ការហូប​ចុក​របស់​ខ្លួន​ អោយបា​ន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ ជាចុង​ក្រោយ​លោក​មេប​ញ្ជាការ​ស្តី​ទី​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ បាន​ផ្តាំផ្ញើ​ដល់ ​ប្អូនៗ​ក្មួយៗ ​ត្រូ​វ​ខិត​ខំ​ថែ​រក្សា​សុខ​ភាព​ជា​ចំប​ង ត្រូវ​ហាត់​ប្រាណ ​លេង​កីឡា ​ជា​ពិសេស ​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពីគ្រឿង​ញៀន ​អោយ​បាន​ដាច់​ខាត​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ