ព័ត៌មាន

ឯកឧត្តម ម៉ឹង សំផន ប្រគេន​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ ដែ​លគង់ចាំ​ព្រះ​វស្សា​ទាំង​៣៥​វត្ត​ ​​នៅ​​ក្រុង​បាវិត​ និ​ង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង
នាយកដ្ឋានព័ត៌មាន(៣)
109
1686 ឯកឧត្តម ម៉ឹង សំផន ប្រគេន​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ ដែ​លគង់ចាំ​ព្រះ​វស្សា​ទាំង​៣៥​វត្ត​ ​​នៅ​​ក្រុង​បាវិត​ និ​ង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង​ សំផន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​រដ្ឋា​ភិបាល​ ចុះ​ជួយ​ក្រុង​បាវិត​ និង​ស្រុ​ក​ចន្ទ្រា​ ព្រម​ទាំង​លោក​ជំទាវ នៅថ្ងៃ​ទី២៧​​ ខែ​មិថុនា ​ឆ្នាំ​២០២​០ បាន​ដឹក​​នាំ​ក្រុមការងារ​ចុះ​ជួយ​ក្រុង​បាវិត​ និង​ស្រុក​ចន្ទ្រា ប្រគេន​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​ ដែ​លគង់ចាំ​ព្រះ​វស្សា​ទាំង​៣៥​វត្ត​ ដែល​ស្ថិត​នៅ​ក្រុង​បាវិត​ និ​ង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​។​ ពិធី​នេះត្រូវ​បាន​ប្រារព្ធ​ធ្វេី​ឡេីង​នៅ​វត្ត​បុព្វារាម​ ហៅ​វត្តព្រៃ​យាយ​ សង្កាត់​បាវិ​ត ក្រុង​បាវិត​ និង​វត្ត​បទុមរង្សី​ហៅ​វត្ត​ចេក​ ឃុំ​សំរោង ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង។​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង​ សំផន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​រដ្ឋា​ភិបាល​ ចុះ​ជួយ​ក្រុង​បាវិត​ និង​ស្រុ​ក​ចន្ទ្រា​ 


       មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​ និង​ទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃនា​ពេល​នោះ ​ឯកឧត្តម ម៉ឹង​ សំ​ផន​ ​ក៏បានពាំ​នាំ​ការ​ផ្តាំផ្ញើសួរ​សុខ​ទុក្ខ​ដោយ​ក្តី​នឹក​រលឹ​ក​ពី​សំណាក់​ សម្តេច​តេជោ​ ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​លោក​យាយ​លោក​តាពុ​ទ្ធបរិសទ្ធ័ បង​ប្អូន​ប្រជាពល​រដ្ឋ​ទាំង​អស់ ​នៅ​ទូទាំង​ខេត្ត​ស្វា​យរៀង ​ដោយ​សម្តេច​ទាំ​ងទ្វេរ​ តែងតែ​គិតគូរ​ជានិច្ច​អំពីសុខ​ទុក្ខ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ ប្រជាពល​រដ្ឋ​។​ ឯកឧត្តម​ ម៉ឹង​ សំ​ផន​ បាន​លេីក​ឡេីង​ថា៖ បុណ្យ​ចូល​ព្រះ​វស្សា​ គឺចាប់​ផ្តើម​ពី​ថ្ងៃ​១រោច​ ខែ​អាសាឍ ​ដល់​ថ្ងៃ​១៥​កើត​ ខែ​អស្សុជ​ មាន​រយៈ​ពេល​៣ខែ ​ដែល​ពុទ្ធបរិស័ទ្ធ ​បង​ប្អូន​ពលរដ្ឋ​ខ្មែ​រ​យើង​ គោរព​ប្រតិបត្តិ​ជា​រៀង​រហូត​មក​។ ឯកឧត្តម ម៉ឹង​ សំផន​ បាន​សង្កត់​ធ្ងន់​ថា៖ ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​​បា​ន​ ដោយ​សារ​ប្រទេសជា​តិ​មាន​សុ​​ខស​ន្តិភាព​ ជាពិ​សេស​​បង្ហាញពី​ទឹក​ចិត្ត​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ សម្តេច​តេជោ ​ហ៊ុន​ សែន ​និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ គោរ​ព​ស្រឡាញ់​ប្រតិបត្តិ​ ព្រះ​ពុទ្ធ​សាសនា ​ដែល​ជា​សាសនា​របស់​រដ្ឋ​ ដើម្បី​ថែ​រក្សា​ការ​ពារ​វិស័យ​ព្រះ​ពុទ្ធ​សាសនា ​ឱ្យ​កាន់តែមាន​ភាព​រុង​រឿង​ និង​រីក​ចំរើន​។​

      ឆ្លៀត​ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្តម ម៉ឹង សំផន ក៏បាន​សំណុំពរឱ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប​ ត្រូវ​បន្តរក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​បង្កា​រ និង​ការពារ​នូវ​ការ​ឆ្លង​រីករាល​ដាល​ នៃ​ជំងឺកូវីដ១៩ ​នៃរ​លក​ទី​២ ដោយ​គោរព ​និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ នូវ​គោល​ការ​ណ៍ រក្សា​គម្លាត​សង្គម​ និង​វិធាន​ការ​នានា ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ និង​សូម​ឱ្យ​ប្រជាពល​រដ្ឋ​ទាំង​អ​ស់គ្នា​ ត្រូវ​បង្កើន​ការ​ផលិត​ផ្នែក​កសិកម្ម​ តាម​រយៈ​ការ​ដាំដុះ ​ការ ចិញ្ចឹម​សត្វ​ជា​ដើម​ ចំ​ណែក​ឯ​អាជ្ញា​ធរ​ត្រូវតែ​ពង្រឹង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ នូវភូមិ​-​ឃុំ​ មាន​សុវត្ថិភាព ​និង​ចូល​រួមគោរព​ច្បាប់​ចរាចរណ៍​​ទាំង​អស់​គ្នា​។​

      សូមបញ្ជាក់ថា៖ ​ទៀន​ព្រះវស្សា​ និង​ទេយ្យ​វត្ថុ​ របស់​ឯកឧត្តម ម៉ឹង សំផន និង​លោក​ជំទាវ​ព្រម​ទាំង​ក្រុម​ការ​ងារ​ ដែល​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា ​ទាំង​៣៥​វត្ត ​នៅ​ក្រុង​បាវិត​ និង​ស្រុក​ចន្រ្ទា​ ខេត្ត​ស្វាយ​រៀង ​រួម​មាន​៖ ទៀន​ព្រះវស្សា​ចំនួន​៣៥​គូរ​ ប្រេង​កាត ​ចំនួន​១០៥០​លីត្រ​ អង្ករ​ចំនួន​៧តោ​ន ​មី​ចំនួន​១៧៥​កេះ ​ត្រី​ខ​ចំនួន​៣៥​កេះ ​ទឹក​សុីអុីវ​ចំនួន​៧០យូ ​ទឹ​ក​ត្រីចំនួន​៧០​យូ ​ទឹក​បរិសុទ្ធ​ចំនួន​១៧៥កេះ ទឹកក្រូច​ចំនួន​១៧៥កេះ ទឹក​ដោះ​គោ​ចំនួន​៣៥កេះ ​ស្កសរចំនួន​១៧៥គីឡូ​ក្រាម​ តែ​ចំនួន​៧០​គីឡូ​ក្រាម ​និង​បច្ច័យ​ចំនួន​១៧៥០​ដុលារ​ព្រម​ទាំង​ចែក​ជូន​ក្រម៉ា​ ថវិកា​ដល់​យាយ​ជី ​តាជី​ ដែល​បាន​ចូល​ក្នុង​កម្មវិធី​នេះផ​ង​ដែរ​។

      បន្ទាប់​ពី​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​រួម​មក​ ឯកឧត្តម​ ម៉ឹង ​សំផន​ និង​លោក​ជំទាវ​ព្រម​ទាំង​ក្រុម​ការងារ​បាន​ចូល​ទៅ​អុជ​ធូប នៅ​​ទួល​យាយ​ដូន ដែល​ជា​ទួល​មាន​បារមី​ សក្កិ​សិទ្ធ​មួយ​នៅ​ក្នុង​ក្រុង​បាវិត​ ដើម្បី​សុំ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ដល់​ពល​រដ្ឋ​ទូទាំង​ខេត្ត​ស្វាយ​រៀង​ និង​បាន​នាំយក​អំណោយចែ​ក​ជូន​ដល់​គ្រួសារ​ទី​ទល់​ក្រ​លំបាក​ ចាស់​ជរា​ចំនួន​៥​គ្រួសារ​ ដែល​ក្នុ​ងមួយគ្រួសារ​ទទួល​បាន​អង្ករ​ ១០០គីឡូ​ក្រាម​ មី​ចំនួន​១​កេះ ​ត្រី​ខ​ចំនួន​២​យួ ​សំពត់១​ ​ក្រម៉ា​១ ​និ​ង​ថវិកា​រមួយ​ចំនួន ​ដេីម្បី​ជួយ​សម្រួល​ដ​ល់ការ​លំបាក​របស់​បង​ប្អូន​ផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ