ព័ត៌មាន

ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៏ ​ប៉ុល ​ពត​
នាយកដ្ឋានព័ត៌មាន(៣)
106
1674 ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៏ ​ប៉ុល ​ពត​

       ថ្ងៃទី២០ ខែមិថុនា ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៏ ​ប៉ុល ​ពត​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​កោះ​ថ្ម​ ឃុំ​ទន្លូង ​ស្រុក​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ថ្ងៃទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២០​។ ក្នុងឱកាស​ចូល​រួម​ពិធី​អបអរសាទរ​​ខួប​​លើក​ទី​៤៣ ​ទិ​វា​​ចង​ចាំ​ដំណើរឆ្ពោះ​ទៅ​​កា​រ​ផ្តួល​រំលំ​របប​ប្រល័យ​​ពូជ​​សាសន៏ ​ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រុ​ម​ការ​ងាររៀបចំ​ពិធី បានជ្រើស​រើស​យក​ទីតាំង​អាង​ដាច់​អិច ​១៦ (X-16) ជាប់​ព្រំ​ដែន ​កម្ពុជា-​វៀត​ណាម​ ជា​កន្លែង​ប្រារព្ធ​ពីធី ហើយ​ពិធី​នេះ ​បានប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជាតំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម ​ជា ​សុផារ៉ា​ ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី​នគរ​រូប​នីយកម្ម ​និង​សំណង់​ ឯកឧត្តម​ នា​យ​ឧត្តម​សេនីយ៍ ​គន់​ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួមពី​ ឯកឧត្តម​ជា រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេប​ញ្ជាការ​ អគ្គ​មេ​បញ្ជាកា​រ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ ជើង​គោក ​និង​ជើង​អាកាស​ និង​កង​រាជ​អាវុធហត្ថ ​អគ្គនាយក អគ្គនាយក​រង​ និង​នាយ​ទាហាន​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ ក្នុងខេត្តត្បូងឃ្មុំ និងប្រជាពល​រដ្ឋ​រស់​នៅ​ឃុំ​ទន្លូង ស្រុក​មេមុត ចូលរួមយ៉ាងច្រើនកុះករ។

សម្តេចពិជ័យសេនា ទៀ បាញ់ បាន​អញ្ជើញទៅពិនិត្យ​​ទីតាំង​ប​ណ្តោះ​អាសន្ន​​សំរាប់​រៀប​ចំ​ធ្វើ​​សារមន្ទីរ​ ដែល​​មា​ន​ទីតាំង​ស្ថិត​នៅក្នុង​សាលា​បឋមសិក្សា ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ កោះថ្ម​ 


       ក្នុងពិធី​រំលឹកខួបលើក​ទី៤៣​ឆ្នាំ​នាឱ​កាស​នោះ ​មុន​នឹង​ប្រារព្ធពិធី​នៅចំ​ណុច ​អិច១៦ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​អញ្ជើញទៅពិនិត្យ​​ទីតាំង​ប​ណ្តោះ​អាសន្ន​​សំរាប់​រៀប​ចំ​ធ្វើ​​សារមន្ទីរ​ ដែល​​មា​ន​ទីតាំង​ស្ថិត​នៅក្នុង​សាលា​បឋមសិក្សា ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ កោះថ្ម​ ស្ថិតនៅ​ភូមិ​កោះថ្ម ឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។​ នៅក្នុង​សារ​មន្ទីរនេះ​​​បាន​ដាក់​តាំង​បង្ហាញ​រូបថត​​សម័យ​សង្រ្គាម​ ​ក្នុង​​កំឡុង​ទស្សវត្សទី៧០ រូបថតក្នុង​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ផ្ទាំងគំនូររំលឹក​ពី​ទិវា​ចង​ចាំដំ​ណើរ​ឆ្ពោះទៅ​ការផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៏ ​ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៧៧ ព្រម​ទាំង​រូបថតក្រោយ​ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩​។ បន្ទាប់មក​ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​​អញ្ជើញ​​ទៅ​អុច​ធូប​នៅ​រោង​អ្នក​តា​ចាស់​ និង​​រោង​អ្ន​កតា​ថ្មី​ និង​បាន​អញ្ជើញ​​ដាំដើមជ្រៃនៅ​ពី​មុខ​​សាលា​​បឋម​សិក្សា ប៊ុន​ រ៉ានី ហ៊ុន​សែន ​កោះ​ថ្ម​​។​ ឆ្លៀត​ក្នុង​ឱកា​សនោះ ​សម្តេច​ពិជ័យសេនា ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម គន់ គីម ក៏បាន​អញ្ជើញទៅ​ពិនិត្យ​ទីតាំង​​បម្រុង​ សំរាប់​សាង​សង់​​សារមន្ទី​នៅ​ពី​មុខ​សា​លា​​​បឋម​សិក្សា ​ប៊ុន​ ​រ៉ានី ហ៊ុន​សែន​ កោះថ្ម ​ផង​ដែរ​។​ បន្ទាប់មក​សម្តេច​ពិជ័យ​សេនា​ ក៏​បាន​​បន្ត​ដំណើរ​​ទៅ​កាន់​ទីតាំង​ប្រារព្ធពិធី​​​នៅចំណុច​ឆ្លង​កាត់​ព្រំ​ដែន​ អិច​១៦​ ដោយ​បា​នចុះ​ពិនិត្យ​​​ទីតាំង​​ចំនួន​២​កន្លែង​ ដែល​ជា​ទីតាំង​បម្រុង​សាង​សង់​សាលា​សំណាក់ ​ដែល​ទីតាំង​​ទាំ​ង​២​​កន្លែ​ង​​នោះ​ ជា​ចំណុច​សម្តេច​តេជោ​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​កាល​ពី​យប់ថ្ងៃ​ទី​២០​ មិថុនា ​ឆ្នាំ​១៩៧៧​។

     បន្ទា​ប់ពីបានចុះពិនិត្យទីតាំង​​សាង​សង់​​សាលា​​សំណាក់ ​នៅ​តាម​បណ្តោយ​ផ្លូវ​ពី​សាលា​​​បឋម​សិក្សា ប៊ុន ​រ៉ានី ​ហ៊ុន​សែ​ន កោះថ្ម​ ទៅ​កាន់​ទីតាំង​ឆ្លងកាត់​ព្រំដែន​អិច​១៦​រួច​មក​ សម្តេច​ពិជ័យ​សេនា​ ព្រម​ទាំង​ប្រតិភូ​អមដំណើរ​ទាំង​អស់​ បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី៤៣​ឆ្នាំ​ ទិវា​ចង​ចាំដំណើរ​ឆ្ពោះទៅ​ការផ្តួល​រំលំរប​បប្រល័យ ពូជសាសន៏ ប៉ុល ពត ដែលបានប្រារព្ធ​ធ្វើនៅទីតាំង​អាង​ដាច់ ​អិច១៦ ជាប់​​ព្រំដែន កម្ពុជា វៀត​ណាម​។​ នាឱកាស​នោះ សម្តេច​ពិជ័យ​សេនា ​​ព្រមទាំង​​ប្រតិភូ​អម​ដំណើរ​​​ទាំង​អស់​ ក៏បា​ន​អញ្ជើញទៅ​អុច​ទៀន​ ធូប ​នៅរោង​អ្ន​ក​តាដើម​ទ្រយឹង​​ ដើម្បី​បួងសួង​​សុំ​សេចក្តី​​សុខ​ ​សេចក្តី​​ចំរើន​ផង​ដែរ​។​

ឯកឧត្តម ​ជាម ​ចន្ទ័​សោភណ័ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ 


     ក្នុងសន្ទរក​ថា​ស្វាគមន៍​របស់ ឯកឧត្តម ​ជាម ​ចន្ទ័​សោភណ័ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ បានបញ្ជាក់​ថា៖​ សន្តិភាព​បាន​បើក​ឡើង​នូវ​ឱកាស​ សំរាប់ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ​និង​សមិទ្ធផល​​​ដ៏មហា​សាល​នា​ពេល​នេះ ​គឺ​ដោយសារ​ថ្ងៃ ២០ មិថុនា ​ឆ្នាំ១៩៧៧ ទិវាចង​ចាំដំណើរឆ្ពោះទៅ​ការ​ផ្តួលរំលំ​របបប្រល័យ​ពូជ​សាសន៏ ប៉ុល ពត។​ ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា នៃ​ពិធីគម្រប់​ខួប​លើក​ទី ៤៣​ឆ្នាំ ទិវា​ចង​ចាំ​ដំណើរឆ្ពោះទៅ​កា​រផ្តួលរំលំរបបប្រល័យ​​ពូជសាសន៏ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឯកឧត្តម​ ជាម​ ចន្ទ័​សោភណ័ ក្នុងនាម​រដ្ឋបាល​ខេត្ត​ មន្ត្រីរាជ​ការ​ កង​កំលាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពល​រដ្ឋ​​ខេត្ត​ត្បូង​ឃ្មុំ​ សូម​សំ​ដែង​នូវការ​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​ សម្តេចតេជា ហ៊ុន សែន និង​កម្មាភិបាល​យុទ្ធជន យុទ្ធនារីដែលបានតស៊ូប្រយុទ្ធ បូជាសាច់ស្រស់​ឈាម​ស្រ​ស់​ ​ប្រក​ប​ដោយ​វីរភា​ព​​អង់​​អា​ចក្លាហាន ក្នុងតស៊ូរំដោះជាតិ ពីរបបប្រល័យ​ពូជ​សាសន៍​យ៉ាង​ប្តូរ​ផ្តាច់​​​នៅ គ្រប់​ដំណាក់​​កា​ល​ក្នុ​ង​បុព្វហេតុជាតិ មាតុភូមិដ៏​ឧត្តុង​ឧត្តម​បំផុត​។​

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជាតំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ 


      ថ្លែងក្នុងពិធីខួបលើកទី ៤៣ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅ​ការ​ផ្តួល​រំលំរបបប្រល័យ ពូជសាសន៏ ប៉ុល ពត សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បានចាត់​ទុកថ្ងៃ ២០ មិថុនា ជាថ្ងៃដែ​ល​​មា​ន​សារៈ​សំខាន់​ សំរាប់​មនុស្ស​ជាតិ​។​ ទិវាចង​ចាំ ​២០ មិថុនា ១៩៧៧ គឺជា​របត់​ទំព័រ​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ហើយ​ជា​ដំណាក់​កាល​មួយ​ ដែល​បាន​ឃើញជាក់​ស្ដែង​ នូវភាពដឹក​នាំ​ដ៏​អង់​អាច​ក្លាហាន​ ដែលជាតួអង្គ​អ្នក​ដឹក​នាំមួ​យ​រួប ​បាន​ប្តូរជីវិត​ជា​មួយ​នឹង​ការ​ស្វះស្វែង​រក​សន្តិភាព ការសង្រ្គោះជាតិ​នៅ​ក្នុង​ភព​ខ្មៅ​ងងឹត និងមហន្តរាយ​ នៃ​ប្រជាជាតិ​មួយ​។ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖​ ការរៀបចំពិធី​រំឮកខួប​លើក​ទី៤៣​ នា​ពេល​នេះ​ បាន​ប្រារព្ធធ្វើ​ឡើង​ ក្នុង​ស្មារតីចងចាំជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុ​ងឧត្ត​ម​ ចំពោះ​វីរភាព​ដ៏​អង់​អាច​ក្លាហាន​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​ព្រម​ទាំង​វីរកម្មា​ភិបាល​ វីរយុទ្ធ​ជន​ យុទ្ធនារី ប្រជាជន និង​អ្នកស្នេហាជាតិ​ ដែល​បាន​ធ្វើ​មហា​ពលី​កម្ម​ បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ ក្នុង​សម​រភូមិ ​ដើម្បី​រំដោះ​មាតុភូមិ​ពី​កណ្ដាប់​ដៃ​រប​ប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ដែល​កាល​នោះ​ សម្តេច​តេជោ ​គ្រាន់​តែ​ជាមេ​បញ្ជាការ​ទ័ព​មួយ​រូប​ បាន​ចេញដំណើរ​ភៀសខ្លួន​ទៅ​ប្រទេស ​វៀត​ណាម​ ជា​មួយ​មិត្ត​រួម​អាវុធ ដើម្បីស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការតស៊ូ​រំដោះ​ជាតិ​ និង​ជួយ​សង្គ្រោះ​ជីវិត​បង​ប្អូន​ប្រជាជន​ និង​សង្គមជាតិ​ ឲ្យ​រស់​ឡើង​វិញ​រហូត​មាន​ការ​រីកចម្រើន​ដល់​សព្វ​ថ្ងៃ​នេះ​។ សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ បាន​សង្កត់​ធ្ងន់ថា៖​ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ការ​ពិត​ថា​៖ បើពុំមាន​ការ​ចាប់​ផ្ដើម​ នូវ​ទិវាចង​ចាំ​ព្រឹត្តិ​ការណ៍ដែល​មាន​ជា​បន្ត​បន្ទាប់ ក៏មិនអាច​មាន​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ។ ភាព​ជាក់​ស្ដែង​នៃ​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ដោយ​តួអង្គ​តែ​មួយ​ ដែល​បានចាក​ចេញ​ពី​ថ្ងៃ២០ មិថុនា ១៩៧៧ រហូត​មក​ដល់​ការ​អនុវត្ត​នយោបាយ ឈ្នះ ឈ្នះ និងការ​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង​នា​ចុង​ឆ្នាំ​១៩៩៨ បន្តការ​ដឹក​នាំ​នា​ពេល​បច្ចុប្បន្ន​ ដែលយើង​ទាំង​អស់​គ្នា​ត្រូវខិត​ខំ​សិក្សា​ និង​លើក​កម្ពស់​ជាស្មារតី​ដ៏​ធំធេង​ ក្នុង​ការបន្តជ្រោង​ទង់​ស្ថិរភាព​ និង​សុខ​សន្តិភាព​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ និង​ជា​ការ​ពង្រឹង​ប្រវត្តិដ៏​អស្ចារ្យ​ របស់​មគ្គុទ្ទេសក៍​ឯក​របស់​យើង ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ