ព័ត៌មាន

ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ វណ្ណ​ ប៊ុន​លៀង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បណ្ដុះ​បណ្ដាល​ជំនាញ ​កង​កិតិ្តយស​ត្រែ​ទ័ព​ ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
135
1671 ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ វណ្ណ​ ប៊ុន​លៀង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បណ្ដុះ​បណ្ដាល​ជំនាញ ​កង​កិតិ្តយស​ត្រែ​ទ័ព​ ឆ្នាំ​២០២០​

      នៅ​បញ្ជាការដ្ឋាន កងទ័ពជើងទឹក ជ្រោយចង្វារ​ រាជធានីភ្នំពេញ បានប្រារព្វពិធី បើកវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដា​លជំនាញ កងកិតិ្តយសត្រែទ័ព ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង នាយសេនា​ធិការ និងជាមេបញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ តំណាង ​ឯកឧត្ដម មេបញ្ជាការ​កង​ទ័ព​ជើង​ទឹ​ក ព្រមទាំង​មា​នការ​ចូល​រួម​ពី​ឯកឧត្ដម អស់លោក នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក ចំនួន​២១៧​នាក់​ បាន​ចូល​រួម​។​

      ក្នុងសុន្ទរកថាស្វាគមន៍ ដែលអានដោយ លោក​វិរនាវី​ឯក​ កែវ​ ផាន្នី ​នាយការ​រិយាល័យ​ហ្វឹ​កហ្វឺន​ បានបញ្ជាក់​ថា៖​ ​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​​កង​កិតិ្តយស និង​ត្រែទ័ព​គឺ​ធ្វើឡើង​ដើម្បី​ធានាបាន​នូវធនធាន​មនុស្សប្រកប​ដោយ ​គុណភាព និងពង្រឹងសត្ថភាព ដល់នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក អោយមាន​ជំនាញច្បាស់​លាស់​ ដើម្បី​ធ្វើ​​​គារវកិច្ច និង​បដិសណ្ឋារកិច្ច បម្រើរ​ក្នុងពិធីការយោធា និងពិធីការនានា របស់អង្គភាព ដែល​មិនអាចខ្វះបាន និងជាសេចក្ដី​ត្រូវការចាំបាច់ នាពេលបច្ចុប្បន្ន​ និង​ទៅអ​នាគត​។​ វគ្គបណ្ដុះ​បណ្ដាល​នេះមាន​សិក្ខាកាម​ចូល​រួម​ ​រៀន​សូត្រ​ ចំនួន ​៧៧​នាក់​ (កងកិត្តិយស​៤១​នាក់​ និង​ត្រែ​ទ័ព​៣១​នាក់​ បម្រុង​៥​នាក់)​ គ្រូ​ចំនួន​៧​នាក់​ (មកពីអង្គភាព​ត្រែទ័ព​៤នាក់ ​និងគ្រូការិយាល័យ​ហ្វឹកហ្វឺន​៣នា​ក់​ សិក្សា​រយៈពេល​ ៥ខែ ចាប់ពីថ្ងៃ​ទី​១៧ ​ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២០។

      ថ្លែងទៅកាន់អង្គ​ពិធី​បើក​វគ្គនា​ឱកាស​​​​នោះ​​  ឯកឧត្ដម វណ្ណ ប៊ុន​លៀង បានពាំនាំ​នូវការសាកសួរ សុខទុក្ខ នឹករលឹក ពីសំណាក់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក ដែលជានិច្ចកាល តែងតែយកចិត្តទុក្ខដាក់ ចំពោះ ​​នាយ​ នាយ​រ​ង នាយនាវី នាយនាវីរង និងពលនាវិកទាំង​អស់ ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ព​ស់​។ ឯកឧត្ដម វណ្ណ ប៊ុនលៀង បានថ្លែងអំណរ អរគុណយ៉ាង ជ្រាលជ្រៅ ចំពោះយោធាចារ្យ កងកិត្តិយសនិងត្រែទ័ព ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំជ្រោមជ្រែង និងបានសហការ ធ្វើអោយដំណើរការបើក វគ្គបណ្ដុះបណ្ដាល​ជំនាញ កងកិតិ្តយសនិងត្រែទ័ពនោះ ប្រព្រឹត្តទៅ​បាន​តាម​ផែន​ការ​កំណត់​ ដើម្បីឆ្លើយតប ទៅនឹងសេចក្ដីត្រូវការចាំបាច់ របស់អង្គភាពកងទ័ពជើងទឹក ក្នុងបង្កើននូវចំណេះដឹង ចំណេះធ្វើ និងពង្រីក សម្ថភាពជំនាញ រួមចំណែកការកសាង ប្រភពធនធានមនុស្ស អោយសម្ថភាពគ្រប់គ្រាន់ បម្រើអោយការងារ ក្នុងអង្គភាព​អោយ​កាន់​តែមា​ន​ប្រសិទ្ធិភាព និងវិវឌ្ឃន៍ ឈានទៅមុខកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ ឯក​ឧត្ដម​ វណ្ណ ប៊ុនលៀង បានកោតសរសើរ ដល់នាយនាវី និងពលនាវិកទាំងអស់ដែលមិនត្រឹមតែ បានគាំទ្រយ៉ាងប្ដូរផ្ដាច់ និងឥតងាករេ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង បទបញ្ជា របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន កងទ័ពជើងទឹក បានដាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុក្ខដាក់រៀនសូត្រ ហ្វឹកហ្វឺនបំប៉ន ជំនាញ យុទ្ធវិធី ជំនាញបច្ចេកទេស និងខិតខំអប់រំខ្លួន ដោយការតស៊ួរ​អត់ធ្មត់ ព្យាយាមអោយក្លាយជា នាយនាវី នាយនាវិរង ពលនាវិក ដែលមានវិន័យ មានកិតិ្តយស​និងសេចក្ដីថ្លៃថ្នូរ ហ៊ានធ្វើពលីកម្ម គ្រប់បែមយ៉ាង ក្នុងការបំពេញបេសកកម្ម ដ៏ឧដុង្គឧត្ដមរបស់ខ្លួន ដើម្បីជាតិសាសនា ព្រះមហាក្សត្រ ទៀតផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ