ព័ត៌មាន

សម្តេច​សង្ឃរាជា​ធិបតី ​កិត្តិឧទ្ទេស​បណ្ឌិត​ ទេព វង្ស និមន្ត​សួរ​សុខ​ទុក្ខ​ និង​សំណេះ​សំណាល​កង​កម្លាំង​​ប្រដាប់​អាវុធ​ ទី​បញ្ជាការ​ បញ្ជាការដ្ឋាន​អង្គរក្ស ខេត្ត​ព្រះវិហារ
នាយកដ្ឋានព័ត៌មាន(៣)
112
1670 សម្តេច​សង្ឃរាជា​ធិបតី ​កិត្តិឧទ្ទេស​បណ្ឌិត​ ទេព វង្ស និមន្ត​សួរ​សុខ​ទុក្ខ​ និង​សំណេះ​សំណាល​កង​កម្លាំង​​ប្រដាប់​អាវុធ​ ទី​បញ្ជាការ​ បញ្ជាការដ្ឋាន​អង្គរក្ស ខេត្ត​ព្រះវិហារ

     សម្តេ​ច​ព្រះ​អគ្គមហា​សង្ឃរា​ជា​ធិបតី ​កិត្តិ​ឧទ្ទេស​បណ្ឌិ​ត ទេព ​វង្ស ​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ និមន្ត​សួរ​សុខ​ទុក្ខ​ និង​សំណេះ​សំណាល​កង​កម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​ប្រចាំ​ការ​ជួរ​មុខ ​តំបន់​ទិស​ប្រាសាទ​ព្រះ​វិហារ​ នា​ព្រឹក​ថ្ងៃទី១៧​ ខែ​មិថុនា​ ឆ្នាំ​២០២០២​ នៅ​ទី​បញ្ជាការ​ បញ្ជាការដ្ឋាន​អង្គរក្ស​ ក្នុង​ស្រុកជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​។​

      ឯ.ឧ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុន​ហៀង អគ្គបញ្ជាការរង នៃ ខភម បានថ្លែងអំណរ​គុណ​ចំពោះ ​សម្តេច​ព្រះ​ អគ្គ​មហា​សង្ឃ​រាជាធិបតី​ កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព វង្ស និង​សម្តេច​គណៈសង្ឃនាយក ​ដែលបាន​យ​កចិត្តទុក​ដាក់​ និមន្តមកសួរ​សុខ​ទុក្ខ​កង​កម្លាំង​ប្រដាប់​អាវុធ មាន ខភម និងកងនគរបាលជាតិ កងការពារព្រំ​ដែន​ ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហា​រ នា​ពេល​នេះ​។ ឯ.ឧ ចាត់​ទុក វិស័យព្រះពុទ្ធសាសនា បានចូរួម​ចំណែកយ៉ាងធំ​ធេង ក្នុងការលើក​ទឹក​ចិត្ត​ដល់​នាយ​ ពលទាហាន ខភម និងកង​នគរ​បាលជាតិ ដែលកំពុង​ការ​ពា​របូរណភាពទឹក​ដី​​។ ឯ.ឧ ហ៊ីង ប៊ុនហៀង បាន​គូស​បញ្ជាក់​ថា​៖ រហូតមក​ដល់​ពេល​នេះ​ ស្ថានភាព​ព្រំ​ដែន​មាន​សភាព​ល្អប្រសើរ​។ ស្ថិតក្រោម​ការដឹកនាំ​ ប្រកប​​ដោយ​គគិ​បណ្ឌិត​ដ៏​ឈ្លាស់​វៃ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន បានធ្វើ​ឲ្យបណ្តោយ​ព្រំដែន​ក្លាយជា​តំបន់​មិត្តភាព សន្តិភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍន៍​។ ក្នុ​ង​នាមកងកម្លាំង​ប្រដាប់​អាវុធ សូម​ប្តេជ្គាការពារ​​ព្រះ​មហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ដែលកើត​ចេញពី​ការបោះឆ្នោត ការពា​រ​ព្រះពុទ្ធ សាសនា និងការពារ​បូរណភាព​ទឹកដី​។​

      សម្តេច​សង្ឃរាជា​ធិបតី ​កិត្តិឧទ្ទេស​បណ្ឌិត​ ទេព វង្ស បានមា​ន​ព្រះសង្ឃ​ដិកាថ្លែង​ អំណរគុណ​ចំពោះ​ សម្តេច​ តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី ហើយចាត់ទុក​សម្តេចតេជោ ​ជា​មនុស្ស​មោះមុ​ត ​ទាំងកាយ ទាំងវាចារចិត្ត លើកាដឹក​នាំ​ប្រទេស​ជាតិ​ ដែល​ធ្វើឲ្យប្រជាជន​រស់​រាន​មាន​ជីវិត ប្រទេសជាតិ​មាន​សុខ​សន្តិភាព និងការ​កសាង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សម្តេច​ព្រះ​សង្ឃរា​ជ​ ក៏​បាន​សម្តែងការ​កោត​សរសើរ​ចំពោះក​ង​កម្លាំង​ប្រដាប់​អាវុធ ​ ពិសេស​ប្រចាំ​តំបន់​ទិស​ប្រាសាទ ព្រះវិហារ ដែល​បានលះបង់​អាយុជីវិត ក្នុងការ​ការពា​របូរណភាព​ទឹក​ដី។​ សម្តេច​ បាន​បួង​សួង​សុំឲ្យ​ ប្រទេសជាតិ កងកម្លាំង​ប្រដាអាវុធ និងប្រជាជន​កម្ពុជា​ រួចចាក​ផុត​ពី​ជម្ងឺកូវីដ-១៩ ហើយលើកទឹកចិត្ត​អោយ​កងកម្លាំងប្រដាប់​អាវុធ ខភម និងក​ង​ន​​គរបាលជាតិ ថែរក្សាការពារសុខភាព ដោយហូបស្អាត និងរស់នៅ​ប្រក​បដោយ​មាន​អនាម័យ​ផង​ដែរ​។​

      ក្នុង​ឱកាស​នោះ​ សម្តេច​សង្ឃរាជាធិបតី ​កិត្តិ​ឧទ្ទេស​បណ្ឌិត​  ទេព វង្ស បានផ្តល់​ជូនបញ្ជាការដ្ឋាន​អង្គរក្ស, កងពល​ធំអ​ន្តរាគមន៍ ​លេខ៣, បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលក្នុងមួយអង្គភាពៗ ទទួលបានអង្ករ ១០​តោន, មី ៥០កេស, ត្រីខ២០​កេស, ទឹកត្រី១០០​យួរ, ទឹកស៊ីអ៊ីវ១០០​យួរ, ទឹកសុទ្ធ១០០​កេស, ទឹកក្រូច ៥០​កេស, ទឹកដោះគោខាប់ ១២កេស និងថវិកា ១៤​លានរៀល។ និងឧបត្ថម្ភដល់ កងនគរបាលជាតិការពារព្រំដែន មានអង្ករ ៥តោន, មី ២៥កេស, ត្រីខ ១០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ៥០កេស, ទឹកក្រូច ៥០កេស, ទឹកដោះគោខាប់ ១០កេស និងថវិកា ៧លានរៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ