ព័ត៌មាន

ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​យោធា​ចារ្យ​ជំនាន់​ទី​​២​ បំពេញ​ក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ ឆ្នាំ​២០២០
នាយកដ្ឋានព័ត៌មាន(៣)
160
1669 ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​យោធា​ចារ្យ​ជំនាន់​ទី​​២​ បំពេញ​ក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ ឆ្នាំ​២០២០

      ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ម៉ៅ​ សុផាន់ ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​​គោក​ និ​ង​ជា​មេ​បញ្ជាការ​ក​ង​ពល​តូច​លេខ ​៧០​  តំណាង​អោយ ​ឯកឧត្តម ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោ​ក​ បាន​ថ្លែង​ថា៖ ​ការងារ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​ ក្នុងកា​រព​ង្រឹង​ខឿន​ការ​ពារ​ជាតិ​ តាម​​រយៈការផ្ដល់​ចំណេះដឹង​ និង​ពុទ្ធិ​ដល់កង​ទ័ព​ ជា​ពិសេស​យោធិន​វ័យ​ក្មេង​​ ដែល​ជាអ្នក​បន្ត​វេន​ជំនាន់​ក្រោយ​​។ ឯកឧត្តម​ បាន​ថ្លែង​​ដូច​នេះ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​យោធា​ចារ្យ​ជំនាន់ ទី​២​ បំពេញ​ក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ឆ្នាំ ២០២០ ​នៅ​មូលដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​តេជោ​សែន​ ភ្នំ​ធំម្រះ​​ព្រៅ​ កង​ពល​តូច​លេខ ៧០​ នា​ព្រឹក​ថ្ងៃទី ១៥​ ខែ​មិថុនា​ ឆ្នាំ​២០២​០​។

      ក្នុង​ពិធី​បើក​វគ្គនេះ​មាន​ការ​ចូល​រួម​ពី​ ឧត្តម​សេនីយ៍​ឯ​ក អួន ​សា​រឿន​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​​គោក ​និង​ឧត្តម​សេនីយ៍​ឯក​ ចៅ ​ភារិទ្ធ​ អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​​សំភារៈ​​បច្ចេក​ទេស ​ក្រសួង​ការ​ពារ​ជាតិ​ និង​ នាយ​ទាហាន​កង​ទ័ព​ជើង​គោក​ជា​ច្រើន​រូប​ទៀត​។

      ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​អ៊ូ ​សុភា ​នាយ​សេនា​ធិការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ បាន​អាន​របាយ​ការណ៍​បើក​វគ្គ​ដោយ​គូស​បញ្ជាក់​ថា៖​ ដោយ​បាន​ពិនិត្យ​ឃើញ​នៅ​តាម​បណ្ដាល​សាលា​ហ្វឹ​កហ្វឺនទាំង ​៧ ​ចំណុះ​កង​ទ័ព​ជើង​គោក ​ខ្វះ​យោធា​ចារ្យ​ជា​ច្រើន​ ក្នុង​ការ​ហ្វឹកហ្វឺន​ដល់​យោធិន ​ទើប​ថ្ងៃនេះ ​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ជ្រើស​រើស​យក​នាយ​ទាហាន​ ដែល​បាន​សិក្សា​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​មាន​រយៈ​ពេល ​៤ ​ឆ្នាំឡើង​ទៅ​ មក​បណ្តុះបណ្តាល​ឲ្យ​ក្លាយ​ជា​យោធា​ចារ្យ​សំរាប់​បំពេញ​ក្របខណ្ឌ​ឲ្យ​បណ្តា​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិភាគ​ទី​ ៦ នា​ពេល​នេះ​។​ ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា៖​ វគ្គបណ្ដុះ​បណ្ដាល​យោធា​ចារ្យ​ជំនាន់​ទី​ ២​ បំពេញ​ក្រ​បខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិភាគ​ឆ្នាំ​​២០២០​ សិក្សាមាន​រយៈ​ពេល​ ១២០​ថ្ងៃ​ ចាប់​ពីថ្ងៃ​ទី ​១៥​ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​១៥​ ខែ​តុលា ឆ្នាំ​២០២០​។​ វគ្គ​នេះ​មាន​សិក្ខា​កាម​ចូល​រួម​រៀន​សូត្រ​ចំនួន ១៧០​នាក់​ យោធា​ចារ្យ ២៨​នាក់​ ដែល​ក្នុង​នោះមាន​យោធា​ចារ្យ​មក​ពី​សាលា​នាយ​ទាហាន​សកម្ម​ចំនួន ១០​ នាក់​ វិទ្យាស្ថាន​ទ័​ពជើង​គោក ​១០​ នាក់​ គ្រូ​មក​ពី​ការិយាល័យ​ហ្វឹក​ហ្វឺន​ចំនួន ៥​នាក់ និង​គ្រូ​មក​ពី​ការិយាល័យ​ទី​៥​ ចំនួន ៣​នាក់​។​ ខ្លឹមសារ​របស់​វគ្គ​បណ្តុះ​បណ្តាល​រួម​មាន​៖​ ថ្នាក់​យុទ្ធវិធី​ថ្មើរ​ជើង​ ថ្នាក់ស៊ើប​ការណ៍​ថ្មើរ​ជើង​ ថ្នាក់​បច្ចេក​ទេស​ថ្មើរ​ជើង​ ថ្នាក់​ឋាន​លេខា​ ថ្នាក់​អប់រំ​ចិត្ត​សាស្ត្រ​ លំហាត់​របៀប ​អប់រំ​កាយនិង​កីឡា​។​

      ថ្លៃងក្នុង​ពិធី​បើក​វគ្គ​ ឯកឧត្តម​ ម៉ៅ​ សុផាន់ បាន​បញ្ជាក់​ថា៖​ ចក្ខុវិស័យ​ដ៏​ច្បាស់​លាស់​ និង​វែង​ឆ្ងាយ​របស់ ​សម្ដេ​ច​តេជោ​នាយក​រដ្ឋមន្ត្រី បាននាំម​ក​នូវសន្តិភាព​ និង​ការ​អភិវឌ្ឍ​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ​តាម​ការតាម​រយៈ​ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​ នៃ​នយោបាយ​ឈ្នះ ឈ្នះ​ ដែល​បា​ននាំ​មក​នូវការ​ឯកភាព​ជាតិ​ ឯកភាព​ទឹក​ដី ដែល​មិ​នធ្លា​ប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ​៥០០ ឆ្នាំ​របស់​កម្ពុជា​។ ​ឯកឧត្តម​បាន​បន្ត​ថា​៖​ សន្តិភាពបាន​ផ្ដល់នូវសាធុការ​ពរ​ យ៉ាង​អនេក​ដល់​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ដូច​នេះយើង​ទាំង​អស់​គ្នាត្រូវខិតខំ​ចូល​រួម​ចំណែក​​ នូវ​អំ​រែកដ៏​ធ្ង​ន់នេះ​ ដើម្បី​បន្ត​ មរតក​សន្តិភាព​នេះឲ្យ​បាន​ថិតឋេរ​គង់​វង្ស​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​។​ សូម​អរគុណសន្តិភាព​ ដែល​យើង​មាន​សព្វថ្ងៃ សូម​អរគុណ​អ្នក​រក​សន្តិភាព​ និង​សូម​ចូល​រួម​ពិភាក្សា​សន្តិភា​ពកុំ​អោយ​បាត់​បង់​។​

 ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ម៉ៅ​ សុផាន់ ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​​គោក​ និ​ង​ជា​មេ​បញ្ជាការ​ក​ង​ពល​តូច​លេខ ​៧០​ តំណាង​អោយ ​ឯកឧត្តម ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោ​ក​ 


       ឯកឧត្តម​ ម៉ៅ​ សុ​ផាន់​ បាន​បញ្ជាក់​បន្ធែ​មថា៖​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ និងជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​បាន​ នឹង​កំពុង​ចូល​រួមជាមួយ​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ជើង​គោក​ អគ្គបញ្ជាការ ក្រសួងកា​រពារ​ជាតិ​ ដើម្បី​ពិភាក្សា​រក​គន្លឹះ​ជា​យុទ្ធសាស្រ្ត​ ក្នុ​ង​ការ​ធ្វើកំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​ ក្នុង​វិស័យកង​ទ័​ព ដែល​កំ​ណែ​ទម្រ​ង់នេះ​ នឹង​ជា​ការរួម​ចំ​ណែក​មួយ​ នៃ​កំណែ​ទម្រង់​ជាច្រើ​ន​ទៀត​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្ត​ម បាន​សំ​ដែង​នូវ​សេចក្ដី​សង្ឃឹម​ និ​ងជឿជាក់​ថា៖​ ក្រោយ​ពេល​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ ​អស់​លោក​ជា​សិក្ខាកាម​ នឹង​ក្លាយ​ទៅ​ជា​យោធា​ចារ្យ​ដែល​មាន​តួនាទី​ផ្ដ​ល់ពុទ្ធិ​ និង​ចំណេះ​ដឹង​ដល់​យុទ្ធ​ជន​ទ័ព​ថ្មើរ​ជើង​នៅ​តាម​បណ្ដា​កង​ឯកភាព ​និង​យោធ​ភូមិ​ភាគ​ទាំង​៦​ ​ឲ្យ​មាន​សមត្ថភាព​ ស្ទាត់​ជំនាញ និង​ទេព​កោសល្យ​ប្រយុទ្ធ​ខ្ពស់​ ដើម្បី​រ៉ាប់​រង​ភារកិច្ច​ការ​ពារ​ជាតិ​មាតុ​ភូមិអ​ង្គរ​ នៃ​យើង​អោយ​បាន​គង់​វង្សជារៀង​រហូត​។​ នៅ​ក្នុង​ពិធី​បើក​វគ្គ​នោះដែ​រ​ ឯកឧត្តម​ ម៉ៅ ​សុផាន់​ ក៏បានពាំនាំ​អំណោយ​របស់​ ឯកឧត្តម​ ហ៊ុន ម៉ា​ណែត​ ផ្ដល់ជូនដ​ល់​វគ្គបណ្តុះបណ្តាល មានថវិកាចំនួន ៥ លានរៀល កុំព្យូទ័រយូរដៃ ៤ គ្រឿង ក្រៅពីនេះមានម៉ាស៊ីនព្រីនធ័រ ម៉ាស៊ីនចាក់ស្លាយ។ ដោយ​លែក​យោធា​ចារ្យ​ និង​សិក្ខាកាម​ក្នុង​ម្នាក់​​ទទួល​បាន​កាបូបមួយ​ និង សំភារៈសិក្សា​ និង​បាន​ឧបត្ថម​នូវ​សំភារះ​ គ្រឿង​​ឧបភោគ​​បរិភោគ​​មួយ​ចំនួន​ធំ​ទៀត​វគ្គ​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ