ព័ត៌មាន

ឯកឧត្តម​ ​ណឹម ​សុវត្ថិ ​ជួប​លេខា​ទី​១​ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
125
1668 ឯកឧត្តម​ ​ណឹម ​សុវត្ថិ ​ជួប​លេខា​ទី​១​ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ បាន​អនុញ្ញាត​ឱ្យ​ លោក ​ម៉ូរី​ នូប៊ូ ​(Mori Nobue) ​លេខា​ទី១ ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ កាល​ពីរសៀល​ថ្ងៃទី១១​ ខែ​មិថុនា ​ឆ្នាំ​២០២០​ នៅ​បន្ទប់សវនាការ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​។​

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស និងលោក ​ម៉ូរី​ នូប៊ូ ​(Mori Nobue) ​លេខា​ទី១ ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​


      ក្នុ​ងជំនួប​នោះ ​ឯកឧត្តម ណឹម សុវត្ថិ បាន​មាន​ប្រសាសន៍​ថា៖ ជប៉ុន ​គឺ​ជា​ប្រទេស​មួយ​ដែល​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើ​ន​ដល់​ការ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា​ ពិសេស​មា​នកិច្ច​សហប្រតិបត្តិការ​ល្អ​លើ​វិស័យ​នយោ​បាយ​ និង​យោធា​។ ​ទោះបី​ថ្ងៃ​នេះ​ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ នៃ​ជម្ងឺកូវីដ​១៩​ក៏​ដោយ ​ក៏​យើងបាន​ជួប​ និង​ពិភាក្សា​គ្នា ​ដើម្បី​បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ រវា​ង​ប្រទេស​ និង​កង​ទ័ព​ទាំង​ពីរ ​កម្ពុជា​ និង​ជប៉ុន​ ឲ្យ​កាន់​តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

      ក្នុង​ឱកាស​នោះ​ លោក​ ម៉ូរី ​នូប៊ូ ​(Mori Nobue) បាន​មាន​ប្រសាសន៍​ថា៖ លោក​បាន​មក​បំពេញ​ការងារ​ស្ថាន​ទូត​ជប៉ុន​ កាល​ពី​ឆ្នាំ​២០០៨​ ដល់​ឆ្នាំ​២០១២​ ជា​លេខាទី​៣​ ឥឡូវ​លោក​បាន​តែង​តាំង​ជាលេខាទី១ ​នៃស្ថានទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ ទទួល​បន្ទុក​វិស័យ​ការ​ពារ​ជាតិ​។​ ហើយ​បច្ចុប្បន្ន​លោក​ក៏​កំពុង​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​ផង​ដែរ​ អំពី​នយោបាយ​ឈ្នះ​​ឈ្នះ​របស់​កម្ពុជា​។

     ឯកឧត្តម​ ណឹម ​សុវត្ថិ​ បាន​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​លោក​លេខា​ទី១​ នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​យ​កចិត្ត​ទុក​ដាក់​ នូវ​គោល​នយោបាយ​ឈ្នះ ឈ្នះ​ រប​ស់​សម្តេច​តេជោ ​ហ៊ុន សែន​។​ ឯកឧត្ត​ម​ បញ្ជាក់​ថា៖​ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​ជា​ច្រើន​រយឆ្នាំ​មក​ហើយ​, កម្ពុជា​មាន​ការ​បែក​បាក់​ និង​ហែក​ហួរ​ទឹ​ក​ដី ​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ និង​សង្គ្រា​មស៊ី​វិល ​ទោះបី​នៅ​ឆ្នាំ​១៩៥៣ ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ក៏​ដោយ ​ក៏​មិន​មាន​ការ​ឯក​ភាព​ទឹក​ដី ​និង​សន្តិភាព​ទាំង​ស្រុង​នោះ​ផង​ដែរ​។​ តែ​ចុង​ក្រោយ​នេះ ​ដែល​កម្ពុជា​ឲ្យ​ឈ្មោះ​ថា ជា​នយោបាយ​ឈ្នះ ​ឈ្នះ​នេះ​ កម្ពុជា​បាន​ទទួល​សន្តិភាព​ និង​មាន​ការ​ឯកភាព​ទឹ​កដី​ទាំង​ស្រុង ​ដែលបាន​បញ្ជប់សង្គ្រាម​ផ្ទៃ​ក្នុង​ នាថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ១៩៩៨​។ ឯកឧត្តម បាន​បន្តថា​៖ ចំពោះ​ពាក្យ​នយោ​បាយ​ឈ្នះឈ្នះ​នេះ គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​ប្រសិទ្ធ​នាម​ឲ្យ​ឈ្មោះ​បែប​នេះ ​ហើយ​សម្តេច​តេជោ ​គឺ​ជា​ស្ថាបនិក​ឯក​ ជា​មួយហ្នឹង​ការ​ដាក់​ចេញ​ និង​ការ​អនុវត្តនៅ​លើ​គោល​នយោបាយ​ឈ្នះឈ្នះ​នេះ​។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​ បាន​គូស​បញ្ជាក់​ថា​៖ ទស្សន​វិជ្ជា​របស់​សម្តេច​តេជោ ​គឺ​សម្តេចមិន​ដែល​ជឿ​ជាក់​សង្គ្រា​មបញ្ចប់​ទៅ​ដោយ​សារ​ការ​ធ្វើ​សង្គ្រាម​នោះ​ទេ​។ ​តែង​តែ​ជឿជាក់​ថា​៖ ការ​យល់​គ្នា​ ការ​ជជែក​គ្នា​ និង​ការ​ស្វែងរក​មធ្យោបាយ​ណាមួ​យ ​ដែល​មិន​មែន​ជាការ​ប្រទូស​រាយ​ និង​ការ​ប្រឆាំង​ដោយ​គ្រឿង​អាវុធ​ទើប​អា​បញ្ចប់​សង្គ្រា​មបា​ននោះ​ទេ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ