ព័ត៌មាន

ពិធី​ចុះ​ហត្ថលេខា​ប្តេជ្ញា​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ ក្នុង​កង​ទ័ព​ជើង​អាកាស​
នាយកដ្ឋានព័ត៌មាន(៣)
144
1666

     នៅបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​អាកាស​  ព្រឹ​កថ្ងៃ​ព្រហស្បតិ៍​ ទី១១​ ឆ្នាំ២០២០​​ មា​​ន​រៀប​ចំ​ពិធី​ក្នុង​ពិធី​បំផុស​ និង​ចុះ​ហត្ថលេខា​ប្តេជ្ញា​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ ក្នុង​កង​ទ័ព​ជើងអា​កាស​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯក​ គង់​ មុនី ​មេ​ប​ញ្ជាការ​រ​ង នាយ​សេនាធិការ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រឡង​ប្រណាំង​កង​ទ័ព​ជើង​អាកាស។​

​      បន្ទាប់​ពី​ លោក​វរសេនីយ៍​ឯក​ ផេង ​កន្ធាន​ នាយ​ការិយាល័យ​អប់រំ​ព័ត៌​​មាន​​ស្តី​​​ទី​ ​អាន​​​ផែនការស្តីពី​ការ​បំផុស​ចលនា​ប្រឡងប្រណាំង ​​ក្នុង​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​អាកាស​សេចក្តី​សម្រេច​ស្តី​ពី​ កា​រ​កែ​សម្រួ​ល​សមាស​ភាពក្រុម​ប្រឹក្សា​ប្រឡង​ប្រណាំង​ របស់​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​អាកាស​ និង​សេចក្តី​សម្រេច​​ស្តី​​ពី​ ការ​កែ​សម្រួលរចនា​សម្ព័ន្ធ​ និង​សមាសភាព​ដឹកនាំ​ផែន​ប្រឡង​ប្រណាំង របស់​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​អាកាស​រួច​មក​ ​ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ គង់​ មុនី ​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​ នៃ​ចលនា​ប្រឡង​ប្រណាំង ​​ដែល​ជាវិ​ធី​សាស្រ្ត​មួយ​បែប​ក្នុង​ការ​ទាក់​ទាញ​ស្មារតី​សតិ​រម្មណ៍​ គោល​ជំហរ​របស់​យោធិន​ឱ្យយកចិត្តទុក​ដាក់​ ខិត​ខំបំ​ពេញ​ការងារនិង​ភារកិច្ច​របស់​ខ្លួន​ ក្នុ​ងស្មារតី​ភ្ញាក់​រឮក ​និង​ទទួលខុស​ត្រូវ​ខ្ព​ស់ ដើម្បី​ដណ្តើម​យក​ស្នាដៃ​សម្រា​ប់​ខ្លួន​ឯងផ្ទាល់​និង​ក៏​ការរួម​ចំ​ណែក​ក្នុង​ការ​លើក​តម្កើង​មោទន​ភាព​ជូន​អង្គភាព​ផង​ដែរ​។​

ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯក​ គង់​ មុនី ​មេ​ប​ញ្ជាការ​រ​ង នាយ​សេនាធិការ បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​អាកាស​


      ដោយអនុវត្តតាម​ផែ​នកា​រ​បំផុស​ចលនា​ប្រឡង​ប្រណាំង និងសេចក្តី​សម្រេច​បង្កើត​ក្រុមប្រឹក្សា ប្រឡង​ប្រណាំង ​រប​ស់អគ្គ​បញ្ជាការ​ ក​ងទ័​ពជើ​ងអាកាស​បាន​ធ្វើ​កែ​សម្រួល​ទាំង​សមាស​ភាព​ក្រុម​ប្រឹក្សា​ប្រឡង​ប្រណាំង​ និង​រចនាសម្ព័ន្ធ​ដឹក​នាំ​ផែន​ ក៏​ដូច​​ជា​បាន​​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ក្រុម​ប្រឹក្សា​ប្រឡ​ង​ប្រណាំង ​​និង​ផែន​ប្រឡង​ប្រណាំង​របស់​ខ្លួន​ដែល​មាន​ស្រាប់​ តាំង​តែ​ពីឆ្នាំ​២០០​១ រួម​និង​រៀប​ចំ​នូវ​ឯកសារ​ពាក់​ព័ន្ធ​មួយចំ​នួន​ទៀត​ នៃការ​ងារ​ប្រឡង​ប្រណាំង​ ដើម្បី​ឱ្យ​សកម្មភា​ពជាក់​ស្តែង​ នៃ​ចលនា​ប្រឡង​ប្រណាំង​នេះ ​ក្លាយ​ជា​កម្លាំង​ចលករជម្រុញ​ទឹក​ចិ​ត្ត​ និង​ស្មារ​តី​ទទួ​លខុស​ត្រូវ​របស់​យោធិន​គ្រប់​រូប​ ឱ្យ​ចាប់​ផ្តើម​ ឬ​បន្ត​ក្នុងការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការងារ​​ ភារកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ចូលរួមប្រកួត​ប្រជែង​រវាង​យោធិន​និង​យោ​ធិន​ ដើម្បី​ដណ្តើម​យក​ស្នាដៃ ​​ប្រៀប​ដូចការ​ប្រកួត​ដណ្តើម​ជ័យ​ជំនះ​ នៃក្រុមកីឡាករ​ក្នុង​ពេ​លចូល​រួម​ប្រកួត​ ហើយ​នេះ​ក៏ជា​ការ​​ចូល​​រួម​ចំ​ណែក​ក្នុង​ការ​កសាង​អង្គភាព​របស់​ខ្លួន​ ឱ្យ​មាន​ការ​រីក​ចម្រើន​ ​និង​ទទួលបា​ន​នូវ​ស្នាដៃ​​ ការ​លើក​សរសើរ​ពី​ថ្នាក់​លើ​ថែម​ទៀត​ផង​។​ បច្ចុប្បន្ន​ក្រុម​ប្រឹក្សា​ប្រឡង​ប្រណាំងក​ង​ទ័ព​ជើង​អាកាស​ មាន​សមាស​ភាព​ចំនួន​៣២​នាក់​ ​រួមនិ​ង​ផែន​ចំនួន​៥ ​​ដែល​មាន​១៩​គណៈកម្មការ​ប្រឡង​ប្រណាំង​របស់​ស្ថាប័ន​ ​និង​អង្គភាព​ទូទៅ​កង​ទ័ព​ជើង​អាកាស​នៅ​ចំណុះ​។​ ឯកឧត្តម​ បាន​ផ្តាំផ្ញើដល់​គណៈកម្មការ​ប្រឡង​ប្រណាំង​ទាំង​អស់​ ត្រូ​វ​ធ្វើ​ការ​វាយ​​តម្លៃ​ ផ្តល់​នូវ​ការ​លើក​សរសើ​រគ្រ​ប់​រូប​ភាព​ ចំពោះ​បុគ្គល ក៏​ដូច​អង្គភាព ​ត្រូវ​ធ្វើ​ដោយ​ឈរ​លើ​សុច្ចរិត​ភាព ​សុក្រឹត្យ​ភាព​ និង​យុត្តិធម៌​ ប្រកប​ដោយ​តម្លាភាព មិន​ស៊ុំ​គ្រលំ​ និង​មិ​នលំអៀងឡើ​យ ដើម្បី​ជៀស​វាង​ការ​ថ្នាំង​ថ្នាក់​ក្នុង​ប្រកា​រណា​មួយ​ ដែល​កើត​ចេញ​ពី​ការ​វាយ​តម្លៃ​នោះ​។​

      បន្ទាប់​មក ឧត្តមសេ​នីយ៍​ត្រី ​កៅ ​ឈាន​ តំណាង​ឱ្យ​ផែន​ទាំង​៥​ បាន​ឡើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ នឹង​រួមគ្នា​អនុវត្ត​តាម​ខ្លឹម​សារ​ប្រឡង​ប្រណាំង​ទាំង​៥​ នៃ​ចលនា​ប្រឡង​ប្រណាំង ​ទាំង​រូបភាព​អង្គភាព​ និង​បុគ្គល​ឱ្យ​សម្រេច​ជោគ​ជ័យ​ ដើម្បី​ចូល​រួម​កសាង​អង្គភាព​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​ផ្នែក​។​ ពិធី​នេះបា​នបញ្ចប់​បន្ទា​ប់​ពី​ប្រធាន​ផែន​ទាំង​៥ ​និង​គណៈកម្មការ​ប្រឡង​ប្រណាំង​ទាំង​១៩​ បា​ន​ចុះ​ហត្ថ​លេខា​ ប្តេជ្ញា​ប្រឡង​ប្រណាំង​ជា​មួយ​គ្នា​ ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ