ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​​ការ​ងារ​ ដែល​ក្រុម​ការ​ងារ​បចេ្ចក​ទេស ​ក្នុង​ការ​រៀប​ចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ឆ្នាំ​
នាយកដ្ឋានព័ត៌មាន(៣)
123
1665 នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​​ការ​ងារ​ ដែល​ក្រុម​ការ​ងារ​បចេ្ចក​ទេស ​ក្នុង​ការ​រៀប​ចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ឆ្នាំ​

     កាល​ពី​ថ្ងៃទី១០​ ខែ​មិថុនា ​ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា​ អគ្គមេបញ្ជា​ការ​រង​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ពិធី​រំលឹ​កខួបលើក​ទី៤៣​ ទិវា​ចង​ចាំដំណើរឆ្ពោះទៅ​កា​រ​ផ្តួល​រំលំ​របបប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ ២០​ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០ នៅតំបន់​កោះថ្ម​ ឃុំ​ទន្លូង ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ បាន​បើក​កិច្ច​ប្រជុំលើក​ទី៣​ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងាររបស់​ក្រុម​ការងា​របច្ចេក​ទេស រៀប​ចំ​ពិធី​រំលឹក​ខួប​លើក​ទី៤​៣​​។​

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា​ អគ្គមេបញ្ជា​ការ​រង​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ពិធី​រំលឹ​កខួបលើក​ទី៤៣​ ទិវា​ចង​ចាំដំណើរឆ្ពោះទៅ​កា​រ​ផ្តួល​រំលំ​របបប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​


      ថ្លែង​បើក​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​បាន​ប្រសាសន៍​ថា៖ កិច្ចប្រជុំនា​ពេ​លនេះ ​ទី១​.រំលេច​នូវខ្លឹម​សារ​ទូទៅ ​ទី២.កម្មវិធីការ​ងា​រ ទី៣.​ត្រួតពិ​និត្យលើ​វឌ្ឍនភាព​ការងារ​ ដែល​ក្រុមការងារ​បច្ចេកទេស​នីមួយៗ ​បាន​ដំណើរ​ក្នុង​ការ​អនុវត្តប្រតិទិន​ការងារ​ និង​ពិភាក្សា​ការងារ ដើម្បីផ្លាស់​ប្តូរ​មតិ​យោបល់ ​ព្រ​ម​ទាំង​បូក​សរុបលទ្ធផលកា​រងារ​ ដែល​ក្រុម​ការងា​រ​បាន​ធ្វើ​ជា​មួយ​នឹង​ការ​ក្រើន​រំលឹក​ការ​ងារ​មួយ​ចំនួន​ ដែល​ត្រូវ​យកចិត្តទុក​ដាក់​ ក៏​ដូច​ជា​ដោះស្រាយ​សំណូមពរ​ ដែល​បា​នលើកឡើ​ង​។​ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ បាន​បន្ត​ថា​៖ មានកម្មវិធីមួយ​ចំនួន​ដែល​អម មុន​និង​កម្មវិធី​ផ្លូវការ ក្នុងនោះមាន​ព្រឹត្តិការណ៍​ការ​ជិះ​កង់​ អបអរសាទរ​ខួបលើកទី​៤​៣ និង​ការធ្វើ​ក្រុង​ពាលី​។ ​នៅក្នុង​កម្មវិធី​ផ្លូវការ​ មាន​កម្មវិធី​២​ ទី១.កម្មវិធី​ប្រារព្វ​មិទីង​ កម្មវិធី​ទី២ ​រដ្ឋមន្រ្តី​ការ​ពា​រជាតិ​វៀត​ណាម​ និង​អញ្ជើញ​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា​ ដើម្បី​ពិភាក្សា​ការងារ​ បន្ទាប់​ពី​កម្មវិ​ធីបាន​បញ្ចប់​។​ ឯកឧត្តម ​នាយឧត្តមសេនីយ៍ សៅ សុខា បាន​បន្ថែម​ថា៖ លើ​ការងារ​មួយចំ​នួន ដែលក្រុមការងារ​ត្រូវបន្តយក​ចិត្ត​ទុកដាក់​លើកា​រគ្រោង​ទុក​ជា​យក​ថា​មាន​ពីរ​ ទី១​.ការស្នើទៅ​ភាគីមិត្ត​វៀតណាម​ បើមាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​ភាគីវៀតណាម ​តាម​សំណូមពរ​ ក្នុង​ចំងាយពីព្រំ​ដែន​២០០​ម៉ែត្រ​ ក្នុង​ទឹកដី​វៀត​ណាម​ ដើម្បី​កសាង​សិលាចរិក និង​ដោយសារពេលវេលា មិនអាច​ធ្វើ​ពិធី​សម្ពោធ​បាននោះ​ទេ ​ត្រូវប្តូរការ​ពីកា​រសម្ពោធ​សិលា​ចារិ​ក ទៅពិធីបញ្ចុះ​បឋ​ម​សិលាវិញ​។ នៅថ្ងៃទី​១៩​ ខាង​មុខ​ មាន​កម្មវិធី​ជិះកង់​អបអរ​សាទរ​ខួប​លើក​ទី៤៣ ​ចាប់​ចេញ​ពីវិមានឈ្នះ ឈ្នះ ក្នុង​ចំងាយ​៣០​គីឡូម៉ែត្រ​ និង​ជិះ​ចេញ​ពីស្រុកមេ​ម​ត់ទៅ​ ​អ៊ិច​១៦​ និង​ការ​ធ្វើពិធី​ក្រុងពាលី ព្រមទាំងធ្វើការ​ត្រួត​ពិនិត្យ​ការ​សាកល្បង​​ មុន​នឹង​កម្មវិធី​ផ្លូវកា​រចាប់​ផ្តើម​នៅ​ថ្ងៃទី២០​ ខែមិថុនា មានមិទីង​ការ​ជួបពិភាក្សា​ការងារ​ជា​មួយ​ភាគី​វៀតណា​ម ​និង​ការ​ជួបសំណេះ​សំណាល​ជា​មួយ ​អតីតយុទ្ធជន​នៃ​អង្គភាព​១២៥​។ ឯកឧត្តម ​នាយឧត្តមសេនីយ៍ ​ថ្លែ​ង​នូវអំណរ​គុណ​ចំពោះប្រធាន​ក្រុម​ សមាជិក​ សមាជិកា​ ដែលបាន​ចូលរួម​ប្រជុំ ​និងមា​ន​ការ​ប្រជុំម្តង​ទៀត ​ក្រោយ​ពី​ពិ​ធី​រំលឹក​ខួបលើក​ទី៤៣​ បាន​បញ្ច​ប់​ ដើម្បីដកបទ​ពិសោធន៍​ការងារ​ ដែល​បាន​សហការ​គ្នា​នាពេល​នេះ ​ពី​ព្រោះ​ក្រុម​ការងារនេះ ត្រូវ​ត្រៀមធ្វើ​បន្ត​រហូត​ដល់​ការ​ប្រារព្វពិធីខួបលើក​ទី​៤៤​ និង​ខួប​លើកទី៤៥ ​ដែល​ត្រូវធ្វើ​ធំ​ជាង​នេះ ​គឺ​មានអ្វី​ដែល​ជា​បទ​ពិសោធន៍​ល្អ​ និង​រក្សា​ ហើយអ្វីដែលជា​ចន្លោះ​ប្រហោង ​គឺនិ​ង​ធ្វើការ​កែត​ម្រូវ​ ដើម្បីអោយក​ម្ម​វិធីមាន​ភាព​រលូន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ