ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​សៅ ​សុខា ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រតិភូ​ការ​ពារ​ជាតិ​វៀត​ណាម​ រៀប​ចំ​ពីធី​រំលឹក​ខួប​លើក​ទី​៤៣​ នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​កោះ​ថ្ម​
នាយកដ្ឋានព័ត៌មាន(៣)
86
1653 ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​សៅ ​សុខា ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រតិភូ​ការ​ពារ​ជាតិ​វៀត​ណាម​ រៀប​ចំ​ពីធី​រំលឹក​ខួប​លើក​ទី​៤៣​ នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​កោះ​ថ្ម​

     កាល​ពី​ថ្ងៃទី០៥​ ​ខែ​មិថុនា ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ​ក្រុមការ​ងារ​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ ទិវា​ចង​ចាំដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​រប​បប្រល័យ​ពូជ​សាស​ន៍​ ប៉ុល ពត​ ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​១៩៧៧ - ​ថ្ងៃទី​២០​​ ខែ​មិថុនា ឆ្នាំ​២០២០​ ​ដឹ​កនាំដោ​យ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រៀប​ចំ​ពិធី​​រំលឹក​ខួប​លើកទី​៤៣ ​ទិវា​ចង​ចាំ​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤​៣ ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ​អម​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័​យសេនា ​ជា​អគ្គនាយក​ អគ្គនាយកដ្ឋាន​នយោ​បាយ និង​កិច្ចការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងា​រសិក្សា​ស្រាវ​ជ្រាវ​សាង​សង់វិ​មាន​ឈ្នះ ឈ្នះ ​និង​ប្រវត្តិសាស្ត្រ​យោធា ​រួមនឹ​ង​ សមា​ជិកក្រុមការងារ​ជា​ច្រើន​រូប​ទៀត បាន​ជួប​ប្រជុំពិភាក្សា​ការ​ងារ​ជា​មួយ​ក្រុម​ការ​ងារ​កង​ទ​ព័ប្រជាជន​វៀត​ណាម​ ដឹកនាំ​ដោយ ​ឧត្តម​សេនីយ៍​ ង្វៀន​ ដាយ​ហូយ​អនុ​ប្រធាន​ស្ន​ងការ​​ការ​បរទេស​វៀត​ណាម​ នៃ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី ​នាយ​ទាហាន​យោធ​ភូមិ​ភាគ​ទី៧​ កង​ទ័​ពប្រជា​ជ​នវៀត​ណាម​, និង​កង​ការ​ពារ​ព្រំ​ដែ​ន​កង​​ទ័ព​ប្រជា​ជន​វៀត​ណាម​​ផ​​ងដែរ​។​ កិច្ចប្រជុំនេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ដើម​ត្រ​យឹង​​អាង​ដាច់​ អិច​១៦ (X16) ​ជាប់​ព្រំ​ដែន​​កម្ពុជា ​វៀត​ណាម ​ស្ថិត​នៅ​ភូមិ​កោះថ្ម​ ឃុំ​ទន្លូង ​ស្រុម​មេ​មុត ​ខេត្ត​ត្បូង​ឃ្មុំ​។

 ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រៀប​ចំ​ពិធី​​រំលឹក​ខួប​លើកទី​៤៣ ​ទិវា​ចង​ចាំ​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤​៣ ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត


      ក្នុងឱកាសនោះ ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍​ សៅ សុខា ​បានលើ​ក​ឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​អំពី​ខ្លឹម​សារ​ដែល​ពាក់​ពន្ធ័​ទៅ​នឹង​ការ​រៀបចំ​ពិធី​រំលឹក​ខួប​លើកទី​៤៣​ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ថ្ងៃ​ទី​២​០ ​​ខែ​មិថុនា​ ឆ្នាំ​១៩៧៧ ​ថ្ងៃទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ដែ​ល​ថ្ងៃ​២០​ ខែ​មិថុនា ​គឺជា​​ថ្ងៃប្រវត្តិ​សាស្ត្រ​ កាលពី៤៣​ឆ្នាំ​មុន ​ក្នុងដំណើរ​រក​មាគ៌ា​សង្រ្គោះ​ជាតិ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ទៅ​កាន់​ប្រទេស​វៀត​ណាម​។​ តាម​រយៈ​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​បាន​លើក​សំណើរ​មួយ​ទៅ​កាន់​ភាគី​វៀត​ណាម​ ដើម្បី​ដាក់​សិលា​ចារឹក​ ចូលទៅក្នុង​ទឹក​ដី​វៀតណាម​ ដែល​មាន​ចំងាយ​ពី​ព្រំ​ដែន​កម្ពុជា​ វៀត​ណាម​ ប្រវែង​២០០​ម៉ែត្រ​ ដែល​កន្លែង​ដាក់​សិលា​ចារឹ​ក​នេះ​ ជា​ចំណុច​ឈប់​សំរាក​យប់​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​រង់​ចាំ​ពេល​ភ្លឺ​ ដើម្បី​កំណត់​ទិស​ដៅ​សំរាប់​បន្ត​ដំណើទៅ​មុខ​ទៀត​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​នាយ​ឧត្ត​មសេនីយ៍ ​សៅ ​សុខា​ ក៏​បាន​ស្នើសុំ​ដល់​ភាគី​វៀត​ណាម​ អោយ​ចូល​រួម​សហការ​គ្នា​ក្នុង​ថែរក្សា​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​ក្នុង​ពេល​រៀប​ចំ​ប្រារព្ធ​ពិធី​ផង​ដែ​រ​។​

       ក្នុង​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ ង្វៀន​ ដា​យហូយ ​អនុប្រធាន​ស្នង​ការ​ការ​បរទេស​វៀត​ណាម​ នៃក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ បាន​មាន​ប្រសាសន៍​ថា៖​ ការ​រៀបចំ​ពិធី​រំលឹក​ខួបលើក​ទី​៤​៣ ទិ​វាចង​ចាំដំ​ណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ព​ត​ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧-ថ្ងៃទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ របស់​ភាគី​កម្ពុជា​ ថ្នាក់​ដឹក​នាំ​​បក្ស​រដ្ឋ​ និង​ក្រសួង​ការពា​រប្រទេស​វៀត​ណាម​ បានយក​ចិត្តទុកដាក់​ចំពោះ​ការប្រារព្ធ​ពិធី​នេះ​។ ជា​រៀងរាល់​ឆ្នាំ​ភាគី​វៀត​ណាម​ បាន​ចូល​រួម​សហការ​ជា​មួយ​ភាគី​កម្ពុជា​ ក្នុង​ការ​រៀប​ចំ​ទិវា​ចង​ចាំ​នេះ​ ហើយ​ក្នុង​ឆ្នាំ​២០២០​ វៀត​ណាម​បាន​ត្រៀម​សហការ​ជា​មួយ​ភាគី​កម្ពុជា​ ដើម្បីរៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី ៤៣​ឆ្នាំ​ អោយ​សំរេច​បាន​ជោ​គជ័​យ​។​ ចំពោះ​សំណើរ​របស់​ភាគី​កម្ពុជា​ ឯកឧត្តម ​ឧត្តម​សេនីយ៍ ​ង្វៀន ​ដា​យ​ហូយ​ បា​នបញ្ជាក់​ថា​៖ នឹង​នាំ​យក​សំណើរ​រប​ស់ភាគី​កម្ពុជា​ រាយ​ការ​ណ៍​ជូន​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ដើម្បីពិនិត្យ​សំរេច​។​

       ក្នុងកិ​ច្ច​ប្រជុំ​នោះដែ​រ ឯកឧត្តម សៅ​ សុខា ​ក៏បាន​ជំរាប​ជូន​អំពី​​គំរោងកម្មវិធី​​អញ្ជើញ​ភ្ញៀវ​កិត្តិយស​មក​ពី​ប្រទេស​វៀត​ណាម​ ដើម្បី​ចូល​រួម​ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ឆ្នាំ និង​​អំពី​កម្ម​​វិធី​​ ដែលត្រូវប្រារព្ធ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ជាផ្លូវ​ការ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ ខាង​មុខ​។

       ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិភាគ្សា​គ្នា​ ជុំវិ​ញកា​ររៀ​បចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤​៣ ទិវា​ចង​ចាំដំ​ណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ថ្ងៃទី​២០ ​ខែ​មិថុនា​ ឆ្នាំ​១៩៧៧ - ថ្ងៃ​ទី​២០​​ ​ខែ​មិថុនា​ ឆ្នាំ​២០២០​ រួច​មក​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​, ឯកឧត្តម ​ឧត្តម​សេនីយ៍​ ង្វៀន​ ដាយ​ហូយ ​និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​ ព្រម​ទាំង​សមាជិក​ក្រុម​ការ​ងារ​មួយ​ចំនួន​ទៀត ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទៅ​ក្នុង​ទឹ​ក​ដី​ប្រទេស​វៀត​ណាម​ ចំងាយ ​២០០​ម៉ែត្រ ដើម្បី​ពិនិត្យ​មើល​ទីតាំង​សំរាប់​ដាក់​ផ្ទាំង​សិលា​ចារឹក ​ ដែល​ជា​ចំណុច​ឈប់​សំរាក​​របស់ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​យុទ្ធ​មិត្ត ៤​រូប​ទៀត​ កាល​ពី​៤៣​ឆ្នាំ​មុន​ នៅ​យប់​ថ្ងៃ​ទី​២០​ ខែមិ​ថុនា ​ឆ្នាំ​១៩៧៧​ មុន​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ ​រក​មាគ៌ា​សង្រ្គោះ​ជាតិ​ ដើម្បី​ប្រមូល​កំលាំង​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ពត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ