ព័ត៌មាន

​ឯកឧត្តម​ នាយ​​ឧត្ត​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធា​ របស់​អគ្គ​បញ្ជាការ​
នាយកដ្ឋានព័ត៌មាន(៣)
90
1651 ​ឯកឧត្តម​ នាយ​​ឧត្ត​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធា​ របស់​អគ្គ​បញ្ជាការ​

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនាធិការ​ចម្រុះ នៃកងយោធ​ពល​ខេមរ​​ភូមិន្ទ​បាន​ថ្លែង​ថា​៖ យើងទាំង​អស់គ្នាត្រូវ​(អរគុណសន្តិភាព​ អរគុណនយោបាយ​ឈ្នះឈ្នះ និង​អរគុណស្ថាបនិត​ នៃ​នយោបាយ​ឈ្នះ ឈ្នះ​)​។​ ដោយសាតែ​នយោបាយ​ឈ្នះ ឈ្នះ ទើបប្រទេ​សយើង​មានសុ​ខ​សន្តិភាព​ ពិត​ប្រាកដ​ និង​មាន​ការ​អភិវឌ្ឍរីក​ចម្រើន​លើ​គ្រប់​វិស័យ​រហូត​មក​ដ​ល់សព្វ​ថ្ងៃ​នេះ​។ ឯកឧត្តម ​បញ្ជាក់​ថា​៖ ដោយ​សារ​នយោបា​យ​ឈ្នះ ឈ្នះ ​នេះ​ហើយ​ ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​បាន​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង​ ចាប់​តាំង​ពីឆ្នាំ​១៩៩៨ រហូតមក​ដល់​នឹង​ពេល​នេះ​។​ ហើយ​សន្តិភាព​នេះ​ហើយ ​ដែលធ្វើអោយ​យើង​ទាំង​អស់​គ្នា​រ​ស់នៅ​ ដោយសុខ​សាន្ត​ មាន​ជីវភាព​ល្អ​ប្រសើរ​ ប្រទេស​ជាតិ​របស់​យើង​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។ ឯកឧត្តម​បញ្ជាក់​ថា​៖ បើ​ប្រទេសជាតិ​យើង​មិន​មាន​សន្តិភាព​ទេ​នោះ កា​រ​រស់នៅ​រប​ស់យើង​ក៏ពុំ​​បាន​សុខ ​ប្រទេស​ជាតិ​ ក៏​គ្មាន​ការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​ដែរ​។ 

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនាធិការ​ចម្រុះ នៃកងយោធ​ពល​ខេមរ​​ភូមិន្ទ​


      ឯកឧត្តម នាយ​ឧត្ត​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ថ្លៃង​បែប​នេះ ​ក្នុង​ឱកាស​ដែល​ ឯកឧត្ត​ម អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធា​ របស់​អគ្គ​បញ្ជាការ​ កាល​ពីព្រឹក​ថ្ងៃទី០៥​ ខែ​មិថុនា ​ឆ្នាំ​២០២០​ នៅ​ក្នុង​សាលប្រជុំធំ​របស់​អគ្គបញ្ជាការ​ដ្ឋាន​ នាទី​ក្រុង​ភ្នំពេញ។ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​រំលឹ​ក​ថា៖ យើងង​ទាំង​អស់​គ្នា​គួរ​ចាំ ​និង​គួរ​ខ្លោ​ចផ្សា​ ចំពោះ​ប្រទេស​ជាតិ​យើង ​ចាប់​តាំង​ពីឆ្នាំ​១៩៥៣ ​ដែល​ប្រទេស​ជាតិ​យើង​ទទួល​បាន​ឯករាជ្យ ​ពី​អាណា​និគម​បារាំង ​ក៏​ពិត​មែន​ ប៉ុន្តែ​ភាព​សុខសាន្ត ​និង​សន្តិភាព ​សម្រាប់​ប្រជាជន​ខ្មែរ​ និង​ប្រទេស​កម្ពុជា​ គឺ​គ្មាន​ទាល់​តែ​សោះ​។ ​អំឡុងពេ​លនោះ​នៅ​តំបន់​ខ្លះ ​ជួប​ប្រទះនៅសង្រ្គាម ​និងភា​ព​វឹក​វរ​ជា​ច្រើន​ ដែល​បង្កឡើងដោ​យ​ចលនា​ខ្មែរ​ឥស្សរៈ​ ឬ​ឧទ្ទាមខ្មែ​រក្រហម​។​ ប៉ុន្តែ​ចាប់​ពីឆ្នាំ ១៩៩៨​ ដោយ​សារ​ការ​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ ​របស់​ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ គឺ​កម្ពុជា​យើង​បា​នបញ្ច​ប់សង្រ្គា​មទាំង​ស្រុង​ នៅ​ទូទាំង​ប្រទេស ​នៅថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​១៩៩៨ ​ជាថ្ងៃ​ដែល​ក្បាល​ម៉ាស៊ីនធំ​ របស់​ខ្មែរ​ក្រហម​ បាន​ធ្វើ​សមាហរណកម្ម​ចូល​មក​រួម​រស់​ជា​មួយ​រាជរដ្ឋា​ភិបាល ​ ដើម្បី​បង្រួប​បង្រួមជា​តិ ផ្សះ​ផ្សា​រជាតិ​ ហើយ​បាន​បញ្ចប់​សង្រ្គា​មទាំង​ស្រុង​នៅ​កម្ពុជា​។ ​ចាប់​ពី​ថ្ងៃនោះ​ម​ក កម្ពុជាមាន​សន្តិភាព ​ប្រជាជន​រស់នៅ​ដោយ​សុខ​សាន្ត​ ប្រទេស​ជា​តិមាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ដោយ​គ្មាន​តំបន់​អបគមន៍​ ហើយ​ក៏​គ្មាន​ចលនា​តស៊ូណាមួយ​កើត​ឡើង​ទៀត​ឡើយ​ ក្រៅ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ នៃ​ក​ង​យោធពល​ខេមរ​ភូមិន្ទ​តែ​មួយគ​ត់​ ដែល​ជា​កងកម្លាំង​របស់​ជាតិ​។​ 

      នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ធ្វើការវាយ​តំលៃ​ខ្ពស់​ ចំពោះ​នាយ​ទាហាន​ក្នុង​ក្រុម​ការងារ​ស្រា​វ​ជ្រា​វយុទ្ធសាស្ត្រយោធា ជុំវិញការ​សាមគ្គីភាព​ឯកភា​ព​ផ្ទៃ​ក្នុង​ និង​ការ​ចេះជួយគ្នា​ទៅ​វិញទៅ​ម​ក ដែល​កន្លង​មក​នេះ បើ​តាម​ការពិនិត្យ​របស់​ថ្នាក់​ដឹ​កនាំ​អគ្គបញ្ជាកា​រឃើញថា​​ បងប្អូនបាន​បំពេញការងារ​យ៉ាង​ល្អ​ និង​ចេះជួ​យគ្នាគ្រប់​ការ​លំបាក​ និង​គ្រប់​កាលៈទេសៈ ក្នុងការ​ជំរុញ​ការ​ងារ​សិក្សា​ស្រាវ​ជ្រា​វ នៅ​គ្រប់​បទ​ពិសោធន៍​រប​ស់នាយទាហាន​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​។​ ក្នុង​នោះដែ​រ ​ឯកឧត្តម​ ក៍បាន​ធ្វើការ​កោត​សរសើ​រខ្ពស់​ ដល់​នាយទាហាន​ក្រុមកា​រ​ងារ​ស្រាវ​ជ្រាវ​យុទ្ធសាស្រ្ត​យោធា​ទាំង​អស់​ ដែល​កន្ល​ងបាន​បាន​រួម​សហការ​គ្នា​យ៉ាង​ល្អ ​ក្នុង​ការបំពេញកា​រងារ​លើកា​រងារ​សិក្សា​ស្រាវជ្រាវ​ នូវ​រាល់​ឯកសារ​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា​ ដើម្បី​ចងក្រងទុក​ឱ្យ​អ្នកជំនាន់​ក្រោយ​បាន​សិក្សា​ និងយក​គំរូតាម​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បាន​ជំរុញ​ឲ្យ​នាយ​ទាហាន​ក្រុមការ​ងារ​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​យោធា​ទាំង​អស់​ បន្ត​សិក្សា​ស្រា​វ​ជ្រាវ​ រាល់​ឯកសារ​នានា ​និងបទ​ពិសោធន៍​ទាំង​ឡាយ របស់​នាយ​ទាហាន​ នៃ​កងយោធព​លខេមរ​ភូមិន្ទ​ ដែល​មាន​បទ​ពិសោធន៍ ​ដើម្បី​ចង​ក្រង​ជា​ឯកសារ​។​ ជាមួយគ្នា​នោះដែ​រ ​នាយទាហាន​ក្រុមការងារ​ស្រាវ​ជ្រា​វយុទ្ធ​សាស្រ្ត​យោធា​ ក៍ត្រូវស្មោះត្រង់​ចំពោះជាតិ​ សាសនា ​ព្រះ​មហា​ក្សត្រ​ និង​ជា​មួយ​រាជរដ្ឋាភិបាល ​ដែល​ប្រសូត្រ​ចេញពី​ការ​បោះឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ​។​ មិន​ត្រូវ​ជឿ ​ចាញ់​បោក ចំពោះការ​ញួសញុង រាល់ឧបាយកល​របស់​ពួកអ​មិត្ត ​ណាមួ​យ​ ដែល​មាន​បំណង​ច​ង់បំ​បែក​បំបាក់ ​ផ្ទៃ​ក្នុ​ង និងបំផ្លាញ​សន្តិភាព​ នាំ​អោយ​ប្រទេស​ជាតិ​ប្រេះឆា​ ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ នោះ​ឡើយ​។​ ឯកឧត្តម សង្កត់​ធ្ងន់​ថា​៖  បុគ្គល​ណា​ដែល​មាន​បំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព យើងទាំង​អស់​គ្នា​ត្រូវ​តែ​រួមគ្នា​ទប់ស្កាត់​ ហើយ​ការ​ពារ​ឱ្យបាន​នៅ​តម្លៃ​នៃ​សន្តិភាព​។ ត្រូវ​ចូល​រួមជួយ​អប់រំ ​ដល់​នាយ​ ពល​ទាហាន​រប​ស់យើង​ ដល់​គ្រួសារ​យើង​ មិត្តភក្កិយើង ​និង​មហាជន​ទូទៅឲ្យ​ដឹង​ពី​តម្លៃ ​នៃ​សន្តិភាព​។​

      ជាមួយគ្នានោះ​ដែរ​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បាន​ធ្វើការណែនាំដល់​នាយ​ទាហាន​ក្រុម​ការងារ​ស្រាវ​ជ្រាវ​យុទ្ធសាស្រ្តយោធា ​ដែល​កំពុង​ប្រតិបត្តិ​ការ​ងារទាំងអស់​ ត្រូវ​អនុវត្តឲ្យ​បាន​ល្អ​ថែមទៀ​ត ​លើ​វិធាន​ការ​ការពារ និង​ការទប់ស្កាត់​ជំងឺ​ឆ្លង​កូវីត​ ១៩​ នេះ​។ ក្នុងនោះ​ឯកឧត្តម ក៏បានធ្វើ​ការណែនាំ​ផ​ងដែរ​ ដល់​នាយ​ទាហាន​ទាំងអស់ ឲ្យបន្តធ្វើ​អនាម័យ​ក្នុង​អង្គភាព​ជា​ប្រចាំ ដោយប្រកាន់ភ្ជាប់​ការ​រស់នៅ​ស្អាត ហូបចុកស្អាត ត្រូវលាងដៃជាមួយសាប៊ូ អា​លកុល ឬ ជែល និង​ត្រូវ​ពាក់​ម៉ាសឲ្យ​បាន​ជាប់​ជាប្រចាំ​។ ពេលបំពេញ​ភារកិច្ច ​និងការងារ ឬក៏ប្រាស្រ័យ​ទាក់​ទង​ការងារ​ ក៍​ត្រូវមាន​គម្លាត​ពីគ្នា​ ពី ១ ម៉ែត្រកន្លះ ទៅ ២ម៉ែត្រ តាមការណែនាំរ​បស់​ក្រសួងសុខាភិ​បាល​។ ត្រូវយកចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​វាស់កំដៅ និងបាញ់ថ្នាំ​សម្លាប់​មេរោគ​ ឲ្យបានជាប់​ជា​ប្រចាំ ​ពេលចេញ​ចូល​បំពេញ​ការងារ​នៅ​ក្នុង​អង្គភាព​ ឬក៏ចេញ​ក្រៅ​អង្គភាព​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់​បន្ថែម​ថា៖ វិធានការនៃការធ្វើ​អនាម័យ ដើម្បីការការពារ​នេះ ​វាមិនគ្រាន់​តែកា​រពារ​សម្រាប់​ជំងឺ​ឆ្លង​វីរុសកូរ៉ូណា ​កូវីត​១៩​ ប៉ុណ្ណោះ​ទេ​ តែវាក៏អាច​ការពារ​រាង​កាយ​យើង​គ្រប់​គ្នា​ ពីជំងឺ​ដង្កាត់ផ្សេងៗ ​បានយ៉ាងមានប្រសិទ្ធ​ភាព​ផង​ដែ​រ​។ 

      ក្នុងពិធីជួប​សំណេះ​សំណាល​នេះ​ដែ​រ ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ មាស ​វណ្ណា ​នាយរ​ងសេនា​ធិការ​ចម្រុះ និង​ជា​ប្រធាន​ក្រុមការងារស្រាវជ្រាវ​យុទ្ធសាស្រ្ត​យោធា​ ក៏បានលើក​បញ្ជាក់​ដែរ​ថា​៖ ដើម្បីជា​ការលើក​ទឹក​ចិត្ត​ ដល់នាយ​ទាហាន​ នៃ​ក្រុមការងារ​ស្រា​វជ្រាវ​យុទ្ធសាស្រ្ត​យោធា ដែ​ល​កន្លងមកបាន​ខិត​ខំយក​អស់​ពីក​ម្លាំង​កាយ​ចិត្ត ក្នុង​​ការ​បំពេញ​ការងារ​សិក្សា​ស្រាវជ្រាវ​រាល់​បទ​ពិសោធន៍​នានា ​របស់​នាយទាហាន​ នៃកង​យោធពល​ខេមរ​ភូមិន្ទ នោះ ​ថ្នាក់ដឹកនាំ​អគ្គមេបញ្ជាការ បើបា​​នសម្រេច​ផ្ដ​ល់នៅ​ប័ណ្ណ​ និ​ង​លិខិត​សរសើរ​ជូនដ​ល់នាយ​ទាហាន​ជាន់​ខ្ពស់ក្នុង​ក្រុម​ការងា​រស្រាវ​ជ្រា​វយុទ្ធសាស្រ្ត​យោធា​ រប​ស់​អគ្គបញ្ជាការ​ ចំនួន ៤៥ រូប​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ