ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រជុំ​ឆ្លង​សួន​សមិទ្ធផល​វិមាន​ឈ្នះ ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
113
1650 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រជុំ​ឆ្លង​សួន​សមិទ្ធផល​វិមាន​ឈ្នះ ​ឈ្នះ​

      គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​នៅ​ព្រឹក​ថ្ងៃទី​០៣​ ខែ​មិថុនា ​ឆ្នាំ​២០២​០ បាន​ប្រជុំ​ពិក្សាកា​រ​ងារ​ ដើម្បី​ឆ្លង​ផែន​ការ​សាង​សង់​សួន​សមិទ្ធ​ផល​ ក្នុង​វិមាន​ឈ្នះ ឈ្នះ ​ដែល​កិច្ច​ប្រជុំនេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ​ ឈ្នះ និង​មាន​ការចូល​រួម​ពីស​មាជិក​គណៈកម្មការ​​សាង​សង់​វិមា​ន​ឈ្នះ ឈ្នះ​ ម​កពី​បណ្តា ​ស្ថាប័នក្រសួង​ស៊ីវិល​ និង​កងឯកភាព​នា​នា​ ក្នុ​ង​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គបញ្ជាការ​ជា​ច្រើ​ន​រូប​ទៀត​។​

សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ​ ឈ្នះ 


      ថ្លែងបើក​កិច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បានមាន​ប្រសាសន៍​លើក​ឡើងពី​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ត​ បន្ថែម​ទៀត​ នៅ​វិមា​នឈ្នះ ឈ្នះ ​ជាពិសេស​ការ​រៀបចំ​កសាង​បន្ថែម​ទៀត​នៅ​តំបន់​សមិទ្ធផល​ ក្នុង​វិមាន​ឈ្នះ ឈ្នះ​ នៅផ្នែក​ខាង​ជើង​ ក្នុងពេល​ដែល​វិមាន​ឈ្នះ ឈ្នះ ​បានសាង​សង់​រួច​រា​ល់​ហើយ ​នូវ​តំបន់​សុខ​ដុមណីយកម្ម​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ នៅ​ផ្នែក​ខាង​ត្បូង​នៃ​វិមាន​​។ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ទៀតថា​៖ ដើម្បី​អបអរសាទរ​ទិវា​នយោ​បាយ​ឈ្នះ ឈ្នះ ថ្ងៃ​២៩ ខែ​ធ្នូ ​ឆ្នាំ២០២០​នាពេ​​លខា​ង​មុខ​ សួន​សមិទ្ធផ​ល​ថ្មី​ចំនួន​៤ ​ដែល​នឹង​ត្រូវ​សាង​សង់នៅ​វិមាន​ឈ្នះ ឈ្នះ នេះ ​ត្រូវធ្វើ​អោយ​ហើយ​ ដើម្បីប្រារព្ធ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​២០២០​ ខាង​មុខនេះ ​ដែល​ពិធី​អបអរសាទរ​ទិវា​នយោ​បាយឈ្នះ ឈ្នះ​ នេះ​ត្រូវ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់ឆ្នាំ ​នាថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​​ដើម្បី​លើក​ពីគុណ ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ​ដែល​បាន​នាំ​មក​នូវ​ការ​បញ្ចប់​សង្រ្គាម​ និង​នាំ​ម​កនូវ​សន្តិភាព​ពេញ​លេញ​ទូទាំង​ប្រទេស​។

      ក្នុង​ឱកាស​នោះ ឯ​កឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​​សម្តេច​ពិជ័យ​សេនា ​ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​ ក្រសួង​ការ​ពា​រជាតិ​ និ​ងជា​ប្រធាន​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រា​វសាង​សង់​វិមាន​ឈ្នះ ឈ្នះ​ និង​ប្រវត្តិ​សាស្ត្រយោធា​ បាន​ជំរាប​ជូន​កិច្ចប្រជុំអំពីការ​គ្រប់​គ្រង​ ថែ​ទាំ​វិមានឈ្នះ ឈ្នះ ក្នុងកំឡុង​ពេល​ប្រឈម​មុខ​នឹង​ការ​ឆ្ល​ង​រាល​ដាល​ជំងឺកូវីដ ​១៩​ ក្នុង​នោះ​ក្រុមការងារ​ វិមានឈ្នះឈ្នះបាន​ធ្វើការ​ថែទាំ​ ជួស​ជុល​ កែសំរួល​នូវ​ប្រព័ន្ធ​នានា ​ដូចជា​ទឹក​ ភ្លើង​ និង​រូបភាព​ ក្នុង​សារមន្ទីរ​ ដើម្បី​បំរើជូនដល់​ប្រជាពល​រដ្ឋ​ទស្សនា​ និង​ការសិក្សា​ស្រាវ​ជ្រាវ​ ពី​ព្រោះ​វិមាន​ឈ្នះ ឈ្នះ បានលើក​កំពស់​គោល​នយោ​បាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភា​ព ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។ ឯកឧត្ត​ម បាន​ជំរាប​ដល់​កិច្ច​ប្រជុំ អំពីការចុះ​សិក្សា​ស្រាវជ្រា​វនៅ​តាម​តំបន់​ប្រវត្តិសាស្រ្ត​យោធា​មួយ​ចំនួន​ ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ មូតូ និ​ង​ថ្មើ​រជើង ដោយ​បាន​ប្រមូល​ផ្តុំនូវ ​ឯកសារ ​ព័ត៌មាន ​និង​ តឹក​តាង​ ជា​ច្រើន​ ដែល​តំបន់ប្រវត្តិសាស្រ្ត​យោធា​ទាំង​នោះ ​បាន​ត​​​ភ្ជាប់​ទៅ​នឹង​នយោបាយ​ឈ្នះ ឈ្នះ ​រួម​និង​សមិទ្ធិ​ផល​ឈ្នះ ឈ្នះ នាពេល​បច្ចុប្បន្ន​។​

      កិច្ចប្រជុំនា​ឱកាស​នោះ ក៏​បានធ្វើការ​ពិភាក្សា ​ឆ្លង​នូវ​សួន​សមិទ្ធផល​តេជោ ​ចំនួន ​៤ ​ដែលត្រូវ​សាង​សង់នៅ​វិមាន​ឈ្នះ ​ឈ្នះ​ផ​ងដែរ​​។​ ​ការ​សាង​សង់​សួន​សមិទ្ធ​ផល​នៅ​វិមាន​ឈ្នះ ឈ្នះ​ ដើម្បី​រំលេច​គ្រប់​វិស័យ​សំខាន់ៗ​​ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ដែល​ផ្ដោត​ទៅ​លើ​កំណើនកា​រងារ​ សម​ធម៌​ និង​ប្រសិទ្ធភាព​ក្នុង​ប្រ​ទេ​ស​កម្ពុជា​ ដែល​សមទ្ធផល​ទាំង​នេះ បា​នកើត​ចេញពី​នយោបាយ​ឈ្នះ ឈ្នះ​។ សួនស​មិទ្ធផល​តេជោ​ទាំង ​៤ ​នោះ​រួម​មាន​​៖​ ទី១.សួន​ប្រវត្តិកាល​ស្ថាបត្យ​កម្ម​វិមាន​ឈ្នះ​ឈ្នះ​ ដែល​បាន​រៀប​ចំ​សាង​សង់​ដោយ​ក្រុម​ការងារ​វិមាន​ឈ្នះ ​ឈ្នះ, ទី២.​សួន​ការពារ​ជាតិ​នៃ ខ.ភ.ម ​ដែល​រៀបចំ​សាងស​ង់​ដោយ ​អគ្គ​បញ្ជាការ​ ​នៃ ខ.ភ.ម, ទី៣. សួន​សន្តិសុខ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​សង្គម​ ដែល​រៀប​ចំ​កសាង​ដោយ ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ រួមសហការ​ជា​មួយ​អគ្គស្នង​ការ​នគរបាល​ជាតិ​ និងទី៤.សួន​រក្សា​សន្តិភាព​ និង​បោសសំអាតមីននៅ​កម្ពុជា​ ​ដែល​ត្រូវ​រៀបចំ​កសាង​មជ្ឈមណ្ឌល​រក្សា​សន្តិភាព ​អិន ភី ម៉ិក (NPMEC) និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ស៊ីម៉ាក់ ​(CMAC)​។

      ក្នុង​មតិ​បូកស​រុបបិទ​កិច្ច​ប្រជុំ​ សម្តេចពិជ័យសេនា ទៀ បាញ់ បានណែនាំ​ដល់​ការ​រៀបចំ​សាង​សង់​សួន​សមិទ្ធ​ផល​ទាំង​ ៤ ​នៅ​វិមានឈ្នះ ឈ្នះ​ ត្រូវធ្​វើយ៉ា​ងណា​រាល់​ការ​សាង​សង់​ ត្រូវធ្វើ​អោយ​មាន​រចនាប​ទ​លក្ខណៈ​វប្បធម៌​ខ្មែរ​ ពិសេស​ត្រូវ​រំលេច​នូវ​អត្តសញ្ញាណ​នយោបាយ​ឈ្នះ ឈ្នះ ដែល​ជា​និមិត្ត​​រូ​បនៃ​សន្តិភា​ព ហើយ​រាល់​វត្ថុធាតុ​ដើម​សាង​សង់​ត្រូវ​ធានា​អោយ​បាន​នូវ​ភាព​រឹងមាំ​ បាន​យូរ​អង្វែង​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ