ព័ត៌មាន

ឯកឧត្តម ​ឯល ​វ៉ាន់​សារ៉ាត់​ បើក​វគ្គ​មុខ​វិជ្ជា​ឋាន​លេខា ​និងសេ​នាធិការ​ផែន​ទី​
នាយកដ្ឋានព័ត៌មាន(៣)
92
1649 ឯកឧត្តម ​ឯល ​វ៉ាន់​សារ៉ាត់​ បើក​វគ្គ​មុខ​វិជ្ជា​ឋាន​លេខា ​និងសេ​នាធិការ​ផែន​ទី​

      ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឯល​ វ៉ាន់​សារ៉ាត់​ រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​បាន​អញ្ជើញជា​អធិបតី​ភាព ​ក្នុង​ពិធីបើកវគ្គបណ្តុះ​បណ្តាល​បឋម​មុខ​វិជ្ជាឋាន​លេខា ​និង​ការងារ​សេនាធិការ​ផែន​ទី ​ជំនាន់ទី​២ ​ឆ្នាំ​២០២០-២០២១​ ដល់​នាយ​ទាហាន​ទូទាំង ​ខ.ភ.ម នា​ព្រឹក​ថ្ងៃ​ទី០៣ ​ខែ​មិថុនា ​ឆ្នាំ២០២០​ នៅ​មជ្ឍមណ្ឌល​ហ្វឹក​ហ្វឺន​ភូមិ​សាស្ត្រ​យោធា​​​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក ​នាយក​ដ្ឋាន​ភូមិសាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ


      ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក ​នាយក​ដ្ឋាន​ភូមិសាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​ឲ្យ​ដឹង​ថា៖ ​ក្នុង​ឆ្នាំ២០១៩​កន្ល​ងម​កនេះ ​នាយកដ្ឋានភូ​មិ​សាស្ត្រ​បា​ន​ប្រែក្លា​យពី​វគ្គ​បំប៉ន​រយៈពេល​ខ្លី៣​ខែ​ ឲ្យ​ទៅ​ជាវគ្គ បណ្តុះ​បណ្តាល​ថ្នាក់​បឋម​ឋានលេខា ​រយៈពេល​៩ខែ ​ក្នុងទិសដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ដើម្បី​បណ្តុះ​បណ្តាល ជំនាញ​ផែ​នទី​ ថ្នាក់​បឋម​ក្នុង​ប្រទេស ​សំដៅឆ្លើយ​តប​ទៅនឹង​ការ​រីក​ចម្រើន​រប​ស់ ខ.ភ.ម ដើម្បីលើក​កម្ពស់សមត្ថភាព​នា​យ​ទាហានលើ​វិស័យ​ជំនាញ​ភូមិ​សាស្ត្រ​ផែន​ទី​ឲ្យ​បាន​ល្អ​។​ ជាក់ស្តែង​ឆ្នាំ២០២០នេះ នា​យក​ដ្ឋានភូមិ​សាស្ត្រ​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល ​ថ្នាក់​បឋម​មុខ​វិជ្ជាឋានលេខា ​និង​ផែនទី ​ជំនាន់ទី២ មាន​រយៈពេល៣ខែ ​ពីថ្ងៃទី០៣ ខែ​មិថុនា​នេះ​តទៅ ​ដោយ​មានសិក្ខាកាម​ជា​នាយទាហាន​នៃ ខ.ភ.ម ចូលរួម​ចំនួន ៧០​នាក់​ ដែលមក​ពីប​ណ្តា​អង្គភាព ​ស្ថាប័​ន ចំនួន២៦​អង្គ​ភាព​។​

  ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឯល​ វ៉ាន់​សារ៉ាត់​ រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ


      ឯកឧត្តម ​ឯល ​វ៉ាន់​សារ៉ាត់ ​បាន​ថ្លែងថា៖ ​វគ្គបណ្តុះបណ្តាល​មុខវិ​ជ្ជាឋាន​លេខា ​និង​ការងារ​សេនាធិការផែន​ទី​នៅពេល​នេះ ​គឺជាការ​ចូលរួម​ចំ​ណែក​យ៉ាង​សកម្ម​​ ក្នុង​កម្មវិធី​កែ​ទម្រង់​ ខ.ភ.ម សំដៅ​ពង្រីក​ពង្រឹង​ខ​.ភ.ម មួយ​ មាន​គុណភាពខ្ពស់ សមត្ថភាព​គ្រប់គ្រាន់​សក្តិសម​ជា​កងទ័ព​អាជីព​ពិត​ប្រាកដ បម្រើបាន​ល្អ​ភារកិច្ចការ​ពារ​មាតុ​ភូមិ ​និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ ក្នុ​ងពេល​បច្ចុប្បន្ន ក៏ដូច​ទៅ​អនាគត​។​ ឯកឧត្តម​ បាន​បន្ត​ថា៖ រយៈ​ពេលក​ន្លង​ទៅថ្មីៗនេះ ​វិបត្តិជម្ងឺ​ឆ្លងកូវីដ-១៩ បាននិ​ងកំ​ពុង​បន្តរីករាល​ដាល​ឆ្ល​ង​បណ្តា​ប្រទេស​នានា នៅលើ​ពិភព​លោក​ ក្នុងនោះក៏មាន​កម្ពុជា​ផងដែរ តែ​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី បានយ​កចិ​ត្តទុក​ដាក់​ខ្ពស់​បំផុត ​និងបា​នដាក់ចេញ​នូវ​វិធាន​ការ​ម៉ឹងមាត់​ដា​ច់​​ខាត ​និង​ហ្មត់ចត់​ ក្នុង​ការទប់​ស្កាត់ ​និង បង្ការ​ ជំងឺកូវីដ​ ១៩ ​មិ​ន​អោយ​ឆ្លង​បន្ត​ទៀត​។ ក្នុង​នាម​​សម្តេច​ពិជ័យ​សេនា​, ឯ​កឧត្តម ឯល​ វ៉ាន់​សារ៉ាត់​ បាន​ថ្លែង​ការ​កោត​សរសើរ​ ចំពោះ​នាយក​ដ្ឋាន​ភូមិសាស្ត្រ ដែលបាន​ខិតខំ​លើកា​រ​បណ្តុះបណ្តាល​មុខវិ​ជ្ជា​ឋាន​លេខា និង​ផែន​ទី​ ដល់ជួរ ​ខ.ភ.ម កន្លង​មក​។ ឯកឧត្តម ក៏បាន​ជំរុញដល់ ​ខ.ភ.ម បន្តបំពេញ​តួនាទី​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹកដី ការ​បង្កាទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​ ចូលរួម​ការពារ​សន្តិភាព សន្តិសុខសង្គម និងចូលរួម​ទប់​ស្កាត់​ជម្ងឺ​កូវីដ-១៩​ អោយបាន​ផង​ដែរ​។​ ដោយ​ឡែក ​សិក្ខាកាម ​វគ្គ​ឋា​ន​លេខា​ និង​ផែនទី​ ជំនាន់ទី២ ត្រូវ​ខិត​ខំសិ​ក្សា​រៀន​សូត្រ​ ដើម្បី​យើង​ឈា​នទៅ​ការ​ផលិត​ផែនទី​ប្រើ​ប្រាស់​ដោយ​ខ្លួ​ន​ឯ​ង​ នា​ពេល​ខាង​មុខ​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ