ព័ត៌មាន

កង​អន្តរាគមន៍​លេខ​៥៩៤​ នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ​ទទួល​អំណោយ​សម្ភារៈ បរិក្ខា ពី​ក្រុមហ៊ុន ​មាស​មន​​ហ្វាម៉ា​ និង​​​សមាគមន៍​អ្ន​កលក់​គ្រឿង​ សម្អាង​កម្ពុជា​ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​​​កូវីដ​-​១៩​​
នាយកដ្ឋានព័ត៌មាន(៣)
80
1648 កង​អន្តរាគមន៍​លេខ​៥៩៤​ នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ​ទទួល​អំណោយ​សម្ភារៈ បរិក្ខា ពី​ក្រុមហ៊ុន ​មាស​មន​​ហ្វាម៉ា​ និង​​​សមាគមន៍​អ្ន​កលក់​គ្រឿង​ សម្អាង​កម្ពុជា​ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​​​កូវីដ​-​១៩​​

    រដ្ឋបាល​កង​អន្តរាគមន៍​លេខ​៥៩៤ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ សម្តេ​ចតេជោ​នាយក​រដ្ឋមន្រ្តី​ ការពារ​​គោល​​ដៅ​រាជធានី​ភ្នំពេញ ទទួល​អំណោយ​​សម្ភារៈ ​បរិក្ខា ​និង​ថវិកា ​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ​ជាង​៥២​​លា​ន​​​រៀល​ ពីក្រុម​ហ៊ុន​មាស​មន​ហ្វាម៉ា ​និងសមាគមន៍​អ្ន​កល​ក់គ្រឿង​សម្អាង​កម្ពុជា ក្នុងការ​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ​ឆ្លងផ្លូវ​ដង្កើម​ប្រភេទ​ថ្មី ​កូវីដ-១៩ នៅកម្ពុជា​។

    ក្នុងពិធី​ប្រគល់​ និង​ទទួល ​ដែលធ្វើ​​ឡើង​​នៅ​ថ្ងៃ​ទី០៣​ ខែ​មិថុនា ​ឆ្នាំ២០២០ ឯកឧត្តម​ ឧត្ត​មសេនីយ៍​ឯក​ យិន ច័ន្ទ​ធួន​ មេ​បញ្ជាការ​កង​អន្តរាគមន៍ ៥៩៤ មាន​ប្រសាសន៍ថា៖ ក្នុងរយះពេល​ប៉ុន្មាន​ខែ​មក​នេះ ​ប្រទេសជាច្រើន​លើ​​ពិភព​លោក​ ក៏ដូចជា​ប្រទេស​កម្ពុជា​ បាន​ជួបនូវ​វិបត្តិ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​កូវីដ-១៩ រងនូវផល​ប៉ះពាល់​ទាំងផ្នែក​សេដ្ឋកិច្ច ​និង​ការ​​អភិ​វឌ្ឍ​យ៉ាង​​ធ្ងន់ធ្ងរ​ ពិសេស​ធ្វើឲ្យមាន​អ្នកឆ្លង​ជំងឺ និងស្លាប់​ប្រជាជន​យ៉ាង​ច្រើន​។​ ដោយ​ឡែក​កម្ពុជា​ ​ក្រោម​​កា​រដឹក​នាំដ៏​ឈ្លាសវៃ ប្រកបដោយ​កិត្តិបណ្ឌិត​របស់ សម្តេចតេជោ ហ៊ុន សែន បានគ្រប់​គ្រង​​ស្ថានការណ៍​ដ៏​អាក្រក់​នោះយ៉ា​ងល្អ​ប្រសើរ និងពុំមាន​ពល​រដ្ឋកម្ពុជា ឬជនបរទេស​ណាម្នាក់​ស្លាប់​បាត់​បង់​​ជីវិ​ត ដោយជំងឺដ៏កាច​សាហាវ​នោះ ​នៅលើទឹក​ដី​កម្ពុជា​នោះ​ឡើយ។​ 

    លោក ស៊ឹម មាស អគ្គនាយក​​ក្រុម​ហ៊ុន មាសមនហ្វាម៉ា និងជាប្រធាន​សមាគមន៍​អ្នក​ល​ក់គ្រឿង​សម្អាងកម្ពុជា​ បាន​ថ្លែ​ង​ថា៖ ក្រុម​ហ៊ុន​​រប​ស់លោក​តែង​តែជួយ​សម្រួល​ដល់ការលំបាក របស់អង្គភា​ព​កម្លាំង​ប្រដាប់អាវុធ ​ក៏ដូចជា​ប្រជា​ព​ល​រដ្ឋ​ជួប​ការ​លំបាក​ ដោយប្រការ​ផ្សេងៗ ​តួយ៉ាង​ដូច​ជាកា​រចូល​រួមប្រយុទ្ធ​ប្រឆាំងជំងឺ​កូវីដ​១៩​ ដែល​​បាន​ និង​កំពុងកើតមាន​ក្នុង​ប្រទេស​កម្ពុ​ជានាពេល​នេះ។​ 

    ឯកឧត្តម​ ឧត្តមសេនីយ៍ឯ​ក ​យិន​ ច័ន្ទ​ធូ​ន បន្ត​ថា៖ អង្គភាពបញ្ជា​ការដ្ឋាន​អង្គរក្សទាំង​មូល ​បានគោរពអនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ខ្ជាប់​ខ្ជួន ​នូវ​វិធាន​​ការការ​ពារ ប្រយុទ្ធប្រឆាំង​តាម​ការណែនាំរ​បស់​រាជ​រដ្ឋាភិបាល ក្រសួងសុខា​ភិបាល​ អគ្គបញ្ជាការ​ នៃ​កងយោ​ធ​​ព​លខេមរ​ភូមិន្ទ ក៏ដូចជាបទ​បញ្ជា​ និងសេ​ចក្តីណែនាំ​របស់​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​​កិ​ត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ដោយប្រើប្រាស់​​មធ្យោបាយ​ជាច្រើន​​រួម​មាន៖​ ការ​ដាក់​ឲ្យប្រើប្រាស់ នូវបន្ទប់ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ ម៉ាស៊ីនត្រួត​ពិនិត្យ​ស៊ីតុណ្ហភាព​ ទឹក​អាល់​កុល ​និងជែល​លាង​ដៃ​សម្លាប់​មេរោគ តាមប៉ុស្តិយាម​ច្រក​ចេញ​ចូល ​កន្លែង​ធ្វើការ កន្លែង​​ស្នា​ក់​​នៅ ​និង​​អា​ហារ​​ដ្ឋា​ន​ ហើយការ​យាមប្រចាំការ ឬចេញ​បេសកកម្ម កងកម្លាំង​​ទាំង​អស់​​ ពាក់​​ម៉ាស់​​ជាប់​ជា​ប្រចាំ ​រហូតមកដល់​ពេល​នេះ ​មិនមាន​នាយ ​ពលទាហានណា​ម្នាក់​ របស់​បញ្ជាការដ្ឋាន​អង្គរក្ស បានឆ្លង​នូវ​ ​ជំងឺប្រភេទ​ថ្មី កូវីដ-១៩​​នោះ​​ឡើយ​។ ជោគជ័យ និងសមិទ្ធផល​សម្រេច​បាន​ទាំង​នេះ ​គឺ​ដោយ​សារ​​ការ​​ដឹកនាំ ​ដ៏ឈ្លាសវៃរបស់ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​ហ៊ុយ ​ពិសិដ្ឋ ​និង​​នាយ​ឧត្តម​សេនីយ៍​កិត្តិ​បណ្ឌិត ​ហ៊ីង ប៊ុន​ហៀង ​និង​កា​រយក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ចដ៏​ម៉ឺងម៉ាត់ របស់​នាយ ពលទាហាន ក្នុងបញ្ជាការដ្ឋាន​អង្គរក្ស ប្រកបដោយ​ឆន្ទះតស៊ូ អំណត់ ព្យាយាម គោរពតាម​​គោល​​ការណ៍​ដឹក​នាំដ៏​ត្រឹម​ត្រូវ​​រប​ស់​រាជរដ្ឋាភិបាល​ ដែល​មាន សម្តេចតេ​ជោ ​ ហ៊ុន ​សែន ​ជា​ប្រមុខ ​និង​គោរព​តាម​អភិក្រម​របស់​ បញ្ជាការដ្ឋាន​អង្គរក្ស​ ​គឺ​ស្មោះ​ត្រ​ង់ ការពារ​ បម្រើ​។ គណៈ​អធិ​បតី​​បាន​​អញ្ជើញ​​ជូ​នអំណោយជា​សម្ភារៈ ​បរិក្ខា ​និង​ថវិកា​ ជូនដល់​តំណាង​អង្គភាព​ស្ថាប័ន​ នៃរដ្ឋបា​ល​​អន្តរា​គមន៍​​លេ​ខ៥៩៤​ ដែលសរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ៥២លានរៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ