ព័ត៌មាន

​ ឯកឧត្តម​​ ​ឧត្ត​ម​សេនីយ៍​ទោ ​ជា ​ភួង​ភិរម្យ​​ ដាំកូន​ឈើក្នុង​បរិវេ​ណបន្ទាយ​កង​ពល​តូច​ថ្មើរជើង​លេខ​​៥៣ ​
នាយកដ្ឋានព័ត៌មាន(៣)
76
1645 ​ ឯកឧត្តម​​ ​ឧត្ត​ម​សេនីយ៍​ទោ ​ជា ​ភួង​ភិរម្យ​​ ដាំកូន​ឈើក្នុង​បរិវេ​ណបន្ទាយ​កង​ពល​តូច​ថ្មើរជើង​លេខ​​៥៣ ​

     កាល​ពីថ្ងៃ​ទី​០២​ ខែ​​មិថុនា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ នៅទី​បញ្ជាការ ​​​កង​ពលតូចថ្មើ​រជើង​លេខ​៥៣​​ ដែ​លស្ថិត​នៅ​ក្នុង​ភូមិ​កំប្រង់​ ឃុំតាក្រី ​ស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង​ ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ទោ ​ជា ​ភួង​ភិរម្យ​​ មេបញ្ជា​ការ​កង​ពល​តូចថ្មើរ​ជើងលេខ៥​៣​​ បា​នដឹកនាំ​កម្លាំងដាំកូន​ឈើ ​សហការណ៍​ជា​មួយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្តបាត់​ដំប​ង ដែល​ដឹក​នាំ​ដោយ​ លោក អ៊ុច ភិរុណ នាយរង​ខ័ណ្ឌ​រដ្ឋបាលព្រៃ​ឈើខេ​ត្ត​បាត់​ដំបង​។ ​កូនឈើ​ដែលត្រូវ​បាន​ដាំលើ​ផ្ទៃដី​ក្នុង​បរិវេ​ណបន្ទាយ​កង​ពល​តូច​ថ្មើរជើងលេខ​៥៣ ​មាន​ឈើគ​គី​ចំនួន៧០០​ដើម និង​បន្ត​ដាំ​ជា​បន្ត​បន្ទាប់ទៀត​ ដែល​កូនឈើទាំង​អស់​មាន​ចំនួន ​១៥០០​ដើម​​ រួម​មាន​​​​៖ ​កូនឈើ​គគី ​​បេ​ង នាង​នួន ​និង កូន​ឈើក្រញូង ​ជា​អំណោយ​របស់​ខ័ណ្ឌរដ្ឋបាល​ព្រៃឈើ ​ខេត្ត​បាត់​ដំបង ​ដែល​ជា​និច្ចជា​កាល​ តែង​តែ​ផ្តល់កូន​ឈើ​អោយ​​យក​មក​ដាំ​ក្នុង​ភូមិសាស្ត្រ​កង​ពល​ និងតាម​បណ្ដាអង្កភាព​ចំណុះ​​មាន​កង​វរសេនា​តូចទាំ​ង៤​ ដែលមាន​ផ្ទៃដីទុក​សម្រាប់​ដាំ​ផងដែរ​។

     ការដាំកូនឈើនេះ​សំដៅ​ចូល​រួម​ស្តារពង្រី​កព្រៃឈើឡើ​ងវិញ ​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗទៀត ​អោយបានស្គាល់នៅ​ដើម​ឈើទាំ​ងអស់​ ដែលស្ទើ​តែបា​ត់បង់​ទៅហើ​យ​។ ម៉្យាងទៀត​ដើម​ឈើ​​ដែល​បាន​ដាំ​ពេល​នេះ មា​ន​អត្ថប្រយោជន៍​ច្រើន​​ណាស់​ សម្រាប់ជីវិត​មនុស្ស ​សត្វ ​និងជីវចម្រុះគ្រ​ប់​ប្រភេទ​​ ដើ​មឈើ​ផ្តល់​សារៈប្រយោជន៍ ជា​ច្រើ​នដូច​ជា​៖ ផ្តល់ម្លប់ ​ផ្លែផ្កា​ ​ជាអុសដុត ​ជាឈើ ​សំណង់ ​ជួយជា​របាំង​ទឹក​ជំនន់​ ខ្យល់​កន្ត្រាក់គ្រោះ​ធម្មជាតិ និង​នាំ​មកនៅទឹក​ភ្លៀង​សំរាប់​ ដំណាំ​កសិកម្ម បង្ករបង្កើន​ផល​ដាំដុះដំណាំ​ផ្សេងៗ​ ដើម្បី​ចិញ្ចឹមជីវិត​មនុស្ស​លោក និង​ជា​ជំរក​សត្វព្រៃ​។​ ទទឹមនិង​នោះ​ដែ​រ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​ជា ​ភូង​ភិរម្យ​ ​មេបញ្ជាការ​កង​ពល​តូចថ្មើរ​ជើងលេខ​៥៣​ បាន​នាំក្រុមការងារ​ខ័ណ្ឌរដ្ឋបាល​ព្រៃឈើ ខេត្តបាត់​ដំប​ង ចុះ​ពិនិត្យមើល ដើមឈើដែល​បានដាំពី​ប៉ុន៉្មា​ន​មុន ​ឃើញថា​ល្អៗ​ និងដើម​ធំលឿន​​ ក្នុងនោះ​ដែរ​​ ឯកឧត្តម មេបញ្ជាការ​ក​ងពល​ មាន​ប្រសាសន៍​ ផ្តាំផ្ញើអោយ​យោធិន​គ្រប់រូប ត្រូវបន្ត​ចូលរួម​ដាំដុះ និ​ង​ថែទាំរក្សា​កូនឈើ​ អោ​យបាន​ល្អ និងបាន​ថ្លែង​អំណរគុណចំពោះ ​នាយក​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ ​តែងតែយក​ចិត្តតុកដាក់​​ផ្ត​ល់កូនឈើយក​មក​ដាំជា​បន្ត​​បន្ទាប់​ រៀង​រាល់​ឆ្នាំ​ តាម​ការស្នើរ​សុំរបស់​អង្គភាព​ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ