ព័ត៌មាន

មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ ផ្សព្វ​ផ្សាយ​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ចូល​បុណ្យ​សព​ប្រធាន​សាខា​បក្ស​ភូមិ​
នាយកដ្ឋានព័ត៌មាន(៣)
69
1643 មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ ផ្សព្វ​ផ្សាយ​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ចូល​បុណ្យ​សព​ប្រធាន​សាខា​បក្ស​ភូមិ

     បញ្ជាការ​ដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​បាន​ដំណើរការ​ផ្សព្វ​ផ្សាយ​អំពីវិធានការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន​ខុស​ច្បាប់​ និង​ផលវិបាក​នៃការ​ប្រើប្រាស់ និង​ការ​​ចែកចាយ​គ្រឿង​ញៀន កាលពីថ្ងៃ​ទី​០១ ​ខែមិ​ថុនា ឆ្នាំ២០២០ ​​ដែល​ពិធី​នេះបា​នប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ឯកឧត្តម​ ឧត្ត​មសេនីយ៍​ទោ​ សោម ស៊ុន មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការសឹក​រង​កំពង់​ធំ​។​

ឯកឧត្តម​ ឧត្ត​មសេនីយ៍​ទោ​ សោម ស៊ុន មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការសឹក​រង​កំពង់​ធំ​


     ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ សោម ស៊ុន មានប្រសាសន៍​ថា​៖ គ្រឿងញៀនគឺ​ជាឃាតក​រដ៏​សាហាវ​ ដែលបាន សម្លាប់​អនាគត និងអាយុជីវិតរ​បស់​អ្នក​ប្រើ​ប្រាស់​។ ដូច្នេះ​យោធិនយើង​ទាំងអស់​ រួម​និ​ងក្រុម​គ្រួសារ​ដាច់​ខាត​ត្រូ​វតែជៀស​អោយ​ឆ្ងាយពីគ្រឿងញៀន ចំពោះអ្នក​ដែ​លប្រើប្រាស់​គ្រឿងញៀន នឹងត្រូវស្នើ​សុំទៅថ្នាក់​លើ​ ដើម្បីបញ្ចូន​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ ឬ​ត្រូវលុបចេញ​ពី​បញ្ជី​កង​ទ័ព​។ ឯកឧត្ដម បាន​បន្ត​ថា​៖ យោធិនតាម​ការិយាល័យ​ និងផ្នែកចំណុះទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងកំពង់ធំ​ ចំនួន១២៥នាក់​ បានស័្មគ្រចិត្តធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀនជា​លទ្ធផល ​អវិជ្ជមាន ១០០% គឺគ្មានអ្នក​ផ្ទុកសារធាតុញៀន​ឡើយ ​ហើយ​បងប្អូនបាន​ប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ឋនាការ​ប្រយុទ្ឋ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បា​ប់​។​ 

     បន្ទាប់មក​នៅ​ល្ងាចថ្ងៃខែឆ្នាំ​ដដែល​ បន្ទាប់ពីបាន​បញ្ចប់​ការ​ងារ​ស្នូល​នៅ​ក្នុង​អង្គភាព ឯកឧត្តម សោម ស៊ុន ប្រធា​ន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះជួ​យឃុំ​បន្ទាយស្ទោង​ ស្រុកស្ទោង ខេត្តកំពង់ធំ​ បានបន្តដឹកនាំ​សហការី​ទៅ​ចូល​រួម​មរណៈទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ ​ក្នុងពិធីបុណ្យសព លោក ​យស់​ សារ៉េត ​ប្រធាន​ភូមិ និង​ជា​ប្រធាន​សាខា​បក្សភូមិ​បវែង​ ឃុំបន្ទាយ​ស្ទោង​ ស្រុកស្ទោង ខេត្តកំពង់ធំ ដែល​បានទទួលមរណៈភាពដោយ​រោគាពាធ​ ក្នុ​ង​ជន្មាយុ៥៣ឆ្នាំ នៅមន្ទីរពេទ្យ​ខេត្ត​សៀម​រាប​ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០​ កន្លង​ទៅនេះ ដោយបាននាំយកនូវ​អង្ករចំនួន​៥០គីឡូក្រាម​ មីចំនួន០៤កេស និងថវិកាមួយ​ចំនួន​ ដែលជាអំណោយរបស់ ​ឯកឧត្តម ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភ​ចូល​រួមចំ​ណែក​ ក្នុង​ពិធីបុណ្យសពនេះ​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ