ព័ត៌មាន

កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងា​រ ​ការ​រៀប​ចំ​ខួប​លើក​ទី៤៣​ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របបប្រល័យ​ពូជ​សាសន៍ ​«ប៉ុល ​ពត»​
នាយកដ្ឋានព័ត៌មាន(៣)
80
1639 កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងា​រ ​ការ​រៀប​ចំ​ខួប​លើក​ទី៤៣​ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របបប្រល័យ​ពូជ​សាសន៍ ​«ប៉ុល ​ពត»​

      បន្ទាប់ពីបានប្រជុំពិភាក្សា​បង្កើត​សមាសភាព​ក្រុម​ការងារ​ ដើម្បីរៀបចំ​ប្រារព្ធខួបលើក​ទី​៤៣​ឆ្នាំ ទិវាចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសា​សន៍ ​«ប៉ុល ពត»ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ - ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២០ រួចមក នៅថ្ងៃទី០២​ ខែ​មិថុនា ​ឆ្នាំ​២០២០ នៅបញ្ជាការដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ ក្រុម​ការងាររៀប​ចំ​ប្រារព្ធ​ខួបលើកទី​៤៣ឆ្នាំ ទិវាចងចាំ​ដំណើរឆ្ពោះទៅការ​ផ្តួលរំលំរបប​ប្រល័យពូជ​សាសន៍ «ប៉ុល ពត» បានបើក​កិច្ច​ប្រជុំ​ជា​លើក​ទី​២​ ដើម្បីត្រួតពិនិត្យ​ការងារ​ ដែល​ក្រុមកាងារ​បាន​អនុវត្ត​មួយ​ជំហានកន្លង​មក​ ដែរកិច្ចប្រជុំ​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍ ​សៅ ​សុខា ​អគ្គ​មេបញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និងជាមេ​បញ្ជាការក​ង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មានការ​ចូល​រួម​ពី​សមាជិក​ក្រុម​ការ​ងារ​ មក​ពីបណ្តា​អង្គ​ភាព​នានា ​ក្នុង​​ខ.ភ.ម និង​នគរបាល​ជាតិ​ ជា​ច្រើន​រូប​ទៀត​។

ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍ ​សៅ ​សុខា ​អគ្គ​មេបញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និងជាមេ​បញ្ជាការក​ង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស 


     ថ្លែងបើក​កិច្ច​ប្រជុំ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ សៅ សុខា បានសំ​ដែង​នូវការ​កោត​សរសើរ​ ចំពោះ​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់​ ដែលបាន​ខិត​ខំ​ប្រឹងប្រែង​បំពេញ​ការ​ងា​រក្នុង​ពេល​កន្ល​ងមក​។​ ឯកឧត្តម បានបញ្ជាក់​ថា៖​ ការពិភាក្សា​គ្នា​អោយ​បាន​ល្អិតល្អន់​ អំពីការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី៤៣​ឆ្នាំ ទិវាចង​ចាំដំណើរឆ្ពោះទៅការ​ផ្តួលរំលំរបប​ប្រល័យពូជ​សាសន៍ «ប៉ុល ពត» នា​ពេល​នេះ ​គឺជាត្រីវិស័យ​សំរាប់​នាំផ្លូវ​ដល់ការ​រៀបចំ​ពិធីប្រារព្ធ​ខួបលើកទី៤៣ឆ្នាំ ក្នុងឆ្នាំ២០២០ នេះអោយ​ទទួលបានលទ្ធផលល្អបន្ថែមទៀត។

      កិច្ចប្រជុំនាឱកាស​នោះបា​នពិភាក្សា​ទៅលើ​របៀបវារៈចំនួន៣ ក្នុងនោះ​រួម​មាន៖​ ខ្លឹមសារ​នៃការ​ប្រារព្ធពិធី​ ការ​​ពិភាក្សា​អំពីកម្ម​វិធី​ផ្លូវ​ការ​ ដែល​នឹង​ត្រូវប្រារព្ធធ្វើ​នៅថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ២០២០ នៅភូមិ​កោះថ្ម ឃុំទន្លូង ស្រុក​មេមុត ​ខេត្តត្បូងឃ្មុំ ដែលមាន​នៅសា​លារៀនកោះ​ថ្ម​ និង នៅចំណុចអិច ​១៦, ការ​ពិភាក្សា​អំពី​សមាស​ភាព ការ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​, ការពិភក្សា​អំពីមធ្យោបាយ​ដឹក​ជញ្ជូន​ ពេទ្យចល័ត និង​ការធានាលើ​ការ​ហូប​ចុ​ក ​និង ការ​ស្នាក់​នៅ​ក្នុង​ថ្ងៃប្រារព្ធ​ពិធី។ កិច្ចប្រជុំក៏​បាន​ពិភាក្សាគ្នា​ផង​ដែល​ អំពីវិធានការ​ការពារសន្តិសុខ ដែលទទួលខុស​ត្រូវ​ដោយ​កំលាំង​នគរបាល​ជាតិ​ និង​កំលាំង​កង​រាជអាវុធហត្ថ​ប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​ ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អគ្គនាយក អគ្គនាយក​ដ្ឋាន​នយោបាយ និងកិច្ចការ​បរទេស ​និងជា​ប្រធាន​​ក្រុម​ការ​ងារ​សិក្សា​ស្រាវជ្រា​វសា​ងសង់​វិមាន​ឈ្នះ ឈ្នះ


      ចូលរួមមាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នាឱ​កាស​នោះដែរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អគ្គនាយក អគ្គនាយក​ដ្ឋាន​នយោបាយ និងកិច្ចការ​បរទេស ​និងជា​ប្រធាន​​ក្រុម​ការ​ងារ​សិក្សា​ស្រាវជ្រា​វសា​ងសង់​វិមាន​ឈ្នះ ឈ្នះ បាន​មាន​ប្រសាសន៍​ថា៖​ ទិវាចងចាំ​ដំណើរឆ្ពោះទៅ​ការ​ផ្តួលរំ​លំ​របប​ប្រល័យ​ពូជសាសន៍ «ប៉ុល ពត» ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧​ គឺ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត ដែល​មាន​ទំនាក់​ទំនង​ទៅ​ជា​មួយ​ប្រទេស​វៀត​ណាម​ ជា​មិត្ត ​ដែលបាន​បង្កើត​អោយ​មាន​ថ្ងៃ​០២ ធ្នូ ​និង​ថ្ងៃ​ជ័យ​ជំនះ​ ៧ ​មករា​ ឆ្នាំ​១៩៧៩ រួម​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ​នឹង​បាន​នាំ​ទៅដល់​នយោបាយ​ឈ្នះ ឈ្នះ។​

      សូម​បញ្ជាក់​ថា៖​ ការប្រារព្ធពិធី​រំលឹក​ខួប​លើក​ទី៤៣​ឆ្នាំ ទិវា​ចងចាំ​ដំណើរឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រប​បប្រល័យ​ពូជសាសន៍ ​«ប៉ុល ពត» ថ្ងៃទី​២០ ​មិថុនា ឆ្នាំ​១៩៧៧​ ​- ថ្ងៃទី​២០ ​ខែមិ​ថុនា ឆ្នាំ​២០២០​ គឺ​ដើម្បីរំលឹក​ឡើង​វិញនូវប្រវត្តិសាស្ត្រ​រំដោះប្រទេស​ជាតិ​របស់ ​សម្តេចតេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​៤​​រូ​ប ដែល​បាន​យក​ជីវិត​ធ្វើជាដើម​ទុន​ ក្នុង​ការ​​រំដោះ​ប្រទេស​ជាតិ​អោយ​បាន​រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត នៅថ្ងៃទី​ ៧ ​មករា​​ឆ្នាំ​១៩៧៩​ និង​បានដឹក​នាំ​ប្រទេស​ជាតិ​ អោយទ​ទួល​បាន​នូវ​សុខសន្តិភាព​ ក្រោម​គោល​នយោបាយឈ្នះ ឈ្នះ ធ្វើអោយ​ប្រទេសជាតិ​ មាន​សន្តិភាព​ពេញ​លេញ ​និង​ការអភិវឌ្ឍ​រីក​ចំរើន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ