ព័ត៌មាន

​ប្រជុំ​​ការ​​ងារ​​បច្ចេក​ទេស​ខ្លឹម​សារ សម្រាប់​រៀប​​ចំ​​ពិធី​​រំលឹក​ខួប​​លើ​ក​​ទី​៤៣ ​​នៃ​ទិ​វាចង​ចាំដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​«ប៉ុល ពត»
នាយកដ្ឋានព័ត៌មាន(៣)
65
1638 ​ប្រជុំ​​ការ​​ងារ​​បច្ចេក​ទេស​ខ្លឹម​សារ សម្រាប់​រៀប​​ចំ​​ពិធី​​រំលឹក​ខួប​​លើ​ក​​ទី​៤៣ ​​នៃ​ទិ​វាចង​ចាំដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត

      ក្រុម​ការងារ​រៀបចំ​បច្ចេក​ទេស​ ផ្នែក​ខ្លឹមសារ ​អប់រំ ​និង​ផ្សព្វផ្សាយ​ ពិធីរំលឹកខួប​លើក​ទី៤៣ ​នៃទិ​វាចង​ចាំដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត ថ្ងៃទី​២០​ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៧​ -​ ថ្ងៃទី​២០ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ នៅ​តំបន់​កោះ​ថ្ម​ ឃុំ​ទន្លូង ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ​កាលពីថ្ងៃ​ទី០១​ ខែ​មិថុនា ​ឆ្នាំ​២០២០​ បាន​បើក​កិច្ច​ប្រជុំ​ ដើម្បី​ប្រកាស​សមាស​ភាព​ក្រុម​ការ​ងារ​ផ្នែក​ខ្លឹម​សារ​ អប់រំ​ និ​ង​ផ្សព្វ​ផ្សាយ ​និង​ធ្វើការ​ត្រួត​ពិនិត្យ រៀប​ចំ​ខ្លឹម​សារ​ការ​ងារ​របស់​ខ្លួន​​ដែលត្រូវ​អនុវត្ត​ ដែល​​កិច្ច​ប្រជុំនេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ​ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​​ សម្តេច​ពិជ័យសេនា ទៀ បាញ់ អគ្គនាយក ​អគ្គ​នាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស ​និង​ជា​​ប្រធាន​​ក្រុ​មការងារ​សិក្សា​ស្រាវជ្រាវ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ និងមានការ​ចូល​រួមពី​សមាជិក​ក្រុម​ការ​ងារ​ម​ក​ពី​អង្គភាព​ ស្ថាប័​ន​នានា​ជា​ច្រើន​រូប​ទៀត​។

ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​​ ម្តេច​ពិជ័យសេនា ទៀ បាញ់ អគ្គនាយក ​អគ្គ​នាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស ​និង​ជា​​ប្រធាន​​ក្រុ​មការងារ​សិក្សា​ស្រាវជ្រាវ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ 


      ថ្លែង​បើក​កិច្ចប្រជុំ ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍ ​ណឹម​ សុវត្ថិ ​បាន​រំលឹក​ឡើងវិញពី​ការងា​រចុះ​សិក្សា​ស្រាវ​ជ្រាវ​នៅតំ​បន់​ប្រវត្តិ​សាស្ត្រ​កោះ​ថ្ម​ និង​ការរុករក​ឃើញនូវ​ចំណុច ​អិច ​១៦ ​ព្រមទាំងបាន​លើក​ឡើង​អំពី​ ​ដំណើ​ការរៀបចំ​ នៃទិវាចង​ចាំដំណើរឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំរបប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចាប់​ពី​ខួប​លើកទី​​៤០​ មក​ដល់​ខួបលើក​ទី​​៤២​ ដើម្បីធ្វើ​ជា​បទពិសោធ សំរាប់ការ​រៀបចំ​ខ្លឹម​សារ​ប្រារព្ធ​ខួបលើក​ទី​៤​៣ ​នៃ​ទិវាចងចាំដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ថ្ងៃទី២០ ​ខែមិថុនា ឆ្នាំ១៩៧៧ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០​នេះ អោយ​ទទួលបាន​លទ្ធផល​ល្អ​។​ កិច្ចប្រជុំនា​ឱកាស​នោះក៏​បាន​ពិនិត្យ និងឯកភាព​ទៅលើ​សេចក្តីព្រា​ងក្នុងកម្មវិធីទី១ និងទី២ ដែលក្នុងនោះមាននៅ​ទីតាំងកោះថ្ម​ និង​បន្ទាប់មកធ្វើដំណើរ​ទៅ​ប្រារព្ធ​ពិធីនៅចំណុច អិច ១៦។ កិច្ចប្រជុំក៏​បាន​ពិភាក្សា និង​បានរៀបចំ​បែង​ចែក​ ប្រគល់ភារកិច្ច​ជូន​អនុប្រធាន ​និង​សមាជិក​ នៃ​ក្រុមការងារ​បច្ចេកទេស ផ្នែកខ្លឹមសារ អប់រំ និងផ្សព្វ​ផ្សាយ ទៅតាមជំនាញ និង​គោល​ដៅ​។ ទាក់ទងទៅ​នឹង​ការ​ត្រៀម​រៀប​ចំ​សន្ទរកថា​សម្រាប់ ​សម្តេចពិជ័យសេនា ឯកឧត្តម ប្រធានកិច្ចប្រជុំ បានជុះរុញ​ដល់​ក្រុមការងារ ត្រូវបានប្រមូល ឯកសារ ទិន្នន័យ របាយការណ៍ ព័ត៌មានពិស្តារ សន្ទរកថា និងព្រឹត្តិ​ការណ៍​ផ្សេងៗ ដែលពាក់​ព័ន្ធ ដើម្បីចងក្រង សន្ទរកថា ក្នុងខួបលើកទី ៤៣ នេះ។ កិច្ចប្រជុំក៏បានពិភាក្សា ធ្វើ​ការ​រៀបចំ ​និងពិនិត្យ​ខ្លឹមសារវីដេអូ សម្រាប់ផ្សព្វផ្សាយ និងចាក់បញ្ជាំង ស្លៃ សម្រាប់ក្នុងពិធីរំលឹកខួបលើក​ទី​៤៣ ​នៃទិវា​ចង​ចាំដំណើរឆ្ពោះទៅការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ -ថ្ងៃទី២០ មិថុនា ឆ្នាំ២០២០។ រៀបចំ​ផលិត​ និងបោះពុម្ភនូវឯកសារ សំខាន់ៗ​សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ និងចែកក្នុង​ពិធី​រួមមាន​៖​ ទស្សនាវដ្តី ព្រឹត្តិប័ត្រ និងសៀវភៅផ្នត់។ រៀបចំទីតាំងផ្សព្វផ្សាយ​បណ្តាញ​ព័ត៌មាន និងធ្វើការផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​ នៅនឹងកន្លែង​តាមអង្គភាពនីមួយៗ ដើម្បីឲ្យមានការចូលរួមពីគ្រប់អង្គភាពក្នុងការលើក​កម្ពស់​ស្មារតីចូល​រួម​។ កិច្ចប្រជុំក៏ពិភាក្សា អំពីការត្រៀមរៀបចំ ធ្វើបទសម្ភាសន៍សំខាន់ៗចំនួន ៣ ដែលទាក់​ទង​ទៅនឹ​ង​ការ​រៀបចំ​ និង អត្ថន័យនៃ​ការប្រារព្ធពិធី​រំលឹកខួប​លើក​ទី៤៣ នៃទិវាចងចាំ​ដំណើរឆ្ពោះទៅការ​ផ្តួល​រំលំ​រប​បប្រល័យ​ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ ដល់ ២០ មិថុនា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយ​ដល់​សាធារណៈជន​ អោយបានយល់​ច្បាស់អំពីខ្លឹម​ នៃទិវាចងចាំ ដ៏មានសារៈសំខាន់នេះ ដែលបានប្រារព្ធធ្វើ​ជា​រៀង​រាល់​ឆ្នាំ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ