ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំផ​ន ​នាំយក​​​អំណោយ​កាក​​បា​ទ​​ក្រហម ​​​ប្រគល់ជូន​ដល់​អនុសាខាកា​ក​បាទក្រហម​ក្រុង​បាវិត​ និងស្រុកចន្ទ្រា ខេត្ត​ស្វាយ​រៀង
នាយកដ្ឋានព័ត៌មាន(៣)
66
1637 ឯកឧត្តម​ ម៉ឹង ​សំផ​ន ​នាំយក​​​អំណោយ​កាក​​បា​ទ​​ក្រហម ​​​ប្រគល់ជូន​ដល់​អនុសាខាកា​ក​បាទក្រហម​ក្រុង​បាវិត​ និងស្រុកចន្ទ្រា ខេត្ត​ស្វាយ​រៀង

      ក្នុង​ឱកាស​ចុះ​បំពេញ​ការងារ​នៅ​ខេត្ត​ស្វាយ​រៀង​ កាល​ពី​ថ្ងៃទី៣១​ ខែ​ឧសភា ​កន្លង​ទៅ​នេះ ​ឯកឧត្តម​ នាយឧត្តម​សេនីយ៍ ​ម៉ឹង​ សំផន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជាប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ ចុះមូល​ដ្ឋាន​ក្រុង​បាវិត ​និង​ស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននាំ​អំណោយកាក​បាទ​ក្រហម​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ និងសម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ហ៊ុន​សែន ​ប្រគល់​ជូន​ដល់​អនុសាខាកា​ក​បាទក្រហម​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង ​សំរាប់​ទុកប្រើប្រាស់​បំរើ​អោយកា​រងារ​មនុស្សធម៌​ ជួយ​ដល់​ជន​រងគ្រោះ ​ក្នុង​មូល​ដ្ឋាន​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង​។

 ​ឯកឧត្តម​ នាយឧត្តម​សេនីយ៍ ​ម៉ឹង​ សំផន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជាប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ ចុះមូល​ដ្ឋាន​ក្រុង​បាវិត ​និង​ស្រុកចន្ទ្រា ខេត្តស្វាយរៀង


      ក្នុងឱកាស​នោះ​បន្ទាប់​ពី​បានតា​មដាន​ស្តាប់​របាយ​ការណ៍ ​របស់​អនុសាខា​កាក​បាទ​ក្រហម​ក្រុង​បាវិត​ ខេត្តស្វាយ​រៀង​ ស្តីពីស្ថា​នភាព​គ្រោះ​ធម្មជាតិ និង​លទ្ធផល​ការងារ​ របស់​អនុសាខា​កាក​បាទ​ក្រហម ​ក្រុង​បាវិត​ ក្នុងការ​ចុះជួយ​ដល់​ប្រជាពល​រដ្ឋ​រង​គ្រោះ ​នាពេល​កន្ល​ងមក​រួច​មក ​មាន​ប្រសាសន៍​សំណោះ​សំណាល​នា​ឱកាស​នោះ ​ឯកឧត្តម ​ម៉ឹង ​សំផន​ បានពាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​ សុខទុក្ខ​ ពី​សំណាក់​ សម្តេចតេជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន ​រ៉ានី​ ហ៊ុន​សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​ ជូន​ចំពោះ​បុគ្គលិក មន្ត្រីរាជ​ការ​បំរើការ​ងារ​នៅក្នុង​អនុសាខា​កាកបា​ទ​ក្រហម​ ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង ​ទាំង​អស់​ ដែលជា​និច្ច​កាល​សម្តេច​ តែងតែនឹក​រលឹក​ និង​កោត​សរសើ​រចំពោះ​បុគ្គលិក មន្ត្រីរាជការ និង អ្នកស្ម័គ្រចិត្ត ដែលបានខិតខំ យកចិត្តទុកដាក់បំពេញ​ការ​ងារ​ គិត​គូ អំពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ ប្រជាពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ ដូចជាចាស់​ជរាគ្មានទី​ពឹង​ ស្ត្រីទី​ទ័ល​ក្រ​ និង​គ្រួសាររងគ្រោះ​ ជាពិ​សេស​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ដោយ​គ្រោះធ​ម្មជាតិ​។​ ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ឹង សំផន បាន​ប្រគ​ល់ជូន ​អំណោយរ​បស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​សែន ដល់អនុសា​ខាកាក​បាទ​ក្រហម​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​មាន​៖​  អង្ករ​ មី ​ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៊ីវ និ​ង ​ថវិកា​ផង​ដែរ​។

      បន្ទាប់​មក ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បាននាំ​យក​អំណោយកា​កបា​ទក្រហម​របស់ ​​សម្តេច​​តេជោ ​ហ៊ុន ​សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ ​រ៉ានី ហ៊ុន​សែន​ ផ្តល់ជូន​ដល់​អនុសាខា​កាក​បាទ​ក្រហម​ស្រុក​ចន្រ្ទា​ ខេត្ត​ស្វាយ​រៀង​បន្ត​ទៀត។​

      ថ្លែងទៅកាន់នៅ​អនុសាសខាកា​កបាទ​ក្រហម​ ក្រុង​បាវិត​ ក៏ដូចជានៅ​អនុសាខា​កាក​បាទ​ក្រហម ស្រុកចន្ទ្រា ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖​ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​ទោះបីនៅ​ក្រុង​បាវិត​ និង ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ ពុំមាន​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ ពីគ្រោះធម្មជាតិ ​ក៏ដោយ ​តែ​តម្រូវ​ការ​នៃការ​ផ្តល់​សេវាកម្ម​មនុស្សធ​ម៌ ​នៅតែភារកិច្ច​ជាអាទិភាព​ របស់​កាក​បាទ​ក្រហម​កម្ពុជា​។​ ឯកឧត្តម បាន​បញ្ជាក់​ថា៖​ អនុសាខា​កាក​បាទ​ក្រហម​ ក្រុង​បាវិត ក៏ដូចជាស្រុក​ចន្ទ្រា​ ​​គឺ​ជាសេនាធិការ​រប​ស់ថ្នាក់​ខេត្ត ​ដូចនេះចាំ​បាច់​ត្រូវតែមាន​ប្រភព​ធន​ធាន​ ត្រៀម​ទុកជាមុន ដើមី្ប​អោយ​អនុសាខា​កាកបា​ទ​ក្រហម​ទាំងពីរ​ មាន​លទ្ធភាពគ្រប់គ្រាន់ ក្នុ​ង​ការ​ ​ផ្តល់​សេវាក​ម្មមនុស្ស​ធម៌​ ឲ្យកាន់តែ​មាន​ប្រសិទ្ធភា​ពខ្ពស់​ ក្នុង​ការ​ជួយ​សង្រ្គោះ​អ្នក​រងគ្រោះ ​និង ​ងាយ​រង​គ្រោះ ​ដោយ​ពុំមាន​ការរើស​អើង​ បែង​ចែក​ពូជសាសន៍​ ជំនឿ​សាសនា​ និ​ង​និន្នាការ​នយោបាយ ​ស្របតាមខ្លឹម​សារ កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ ។ ក្នុងឱកាស​នោះ ឯ​កឧត្តម ម៉ឹង សំផន បាន​ប្រគ​ល់ជូន​អំណោយរ​បស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដល់អនុសាខា​កាក​បាទ​ក្រហម​ស្រុក​ចន្ទ្រា​ មាន​៖​ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាផងដែរ ។ ឆ្លៀតក្នុងឱកាស​បំពេញ​ការងា​រ​នៅខេត្ត​ស្វាយ​រៀង​ ឯកឧត្តម ម៉ឹង សំផន បានចុះជួប​សំណេះសំ​ណាលសួរ​សុខទុ​ក្ខ​លោក​គ្រូ​ អ្នកគ្រូពេទ្យ​នៅ​មណ្ឌលសុខភាព​មិត្តភាព​កម្ពុជា ​វៀតណាម​ ដោ​យបាន​នាំយ​កនូវ​សំភារៈសំរាប់​ទប់​ស្កាត់​ និង​បង្ការជំងឺកូវីដ​១៩ ប្រគល់ជូន​ដល់​មណ្ឌល​សុខភាព ដោយក្នុង​នោះឯ​កឧត្ត​ម បានណែនាំដល់​លោក​គ្រូ ​អ្នកគ្រូពេទ្យ ត្រូវយក​ចិត្ត​ទុកដា​ក់ខ្ពស់​ ផ្សព្វផ្សាយ​អំពីវិធាន​ការ​ទប់​ស្កាត់​ នៃ​ការរីក​រាល​នៃជំងឺ​កូវីដ​ ១៩ ដល់ប្រជាពល​រដ្ឋ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​បាន​ដាក់​ចុះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ