ព័ត៌មាន

មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ពជើ​ង​គោក​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​ពល​ទាហា​ន​ថ្មី​បំពេញ​ក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
29
1632 មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ពជើ​ង​គោក​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​ពល​ទាហា​ន​ថ្មី​បំពេញ​ក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​

      កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ ទទួល​បន្ទុកការងារ​ហ្វឹក​ហ្វឺន​ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុងពិធី​បិទ​វគ្គហ្វឹ​កហ្វឺន​ពល​ទាហានថ្មី​បំពេញក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ឆ្នាំ២០២០​។​ ពិធី​នេះ​បានប្រារព្ធធ្វើនៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ ពេជ្រ​និល ​ខេត្ត​កំព​ង់ស្ពឺ​។

      អញ្ជើញមាន​ប្រសាសន៏ក្នុងឱកាសនោះ​ ឯកឧត្តម អួន សារឿន ក្នុងនាម​ឯកឧត្តម​មេប​ញ្ចាការ​ក​ងទ័ពជើង​គោក​ ឯកឧត្តម អួន សារឿន បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ក្រសួងការពារ​ជាតិ ​អគ្គបញ្ជាការនៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​និង​ស្ថាប័នពាក់​ព័ន្ធ​ទាំង​អស់​ ដែលបាន​ជួយឧបត្ថម្ភ​ទំនុក​បម្រុង​គ្រ​ប់​បែប​យ៉ាង​ដល់​វគ្គ​​ និង​បាន​កោតសរសើរ​ដល់​នាយក ​នាយករង នាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​យោធាចារ្យ សិក្ខាកាមទាំងអស់ បានពុះពារ​រាល់​ការ​លំបាក​រហូត ធ្វើឲ្យវគ្គហ្វឹក​ហ្វឺន​នេះ​ បាន​បញ្ចប់ទទួលបាន​លទ្ធផលល្អ​ប្រសើរ ​និង​គួជាទី​មោទនៈ​។​ ឯកឧត្តម អួន សារឿន បានបន្តទៀត​ថា៖ ក្នុងរយៈ ​៣​ខែ ក​ន្លង​ទៅ​ ដែល​ក្មួយៗបានឆ្លងកាត់ និងបានទទួលចំណេះដឹង ចំណេះធ្វើទូទៅផ្នែកកងទ័ព ​ដែលសាលា គ្រូយោធាចារ្យ​បាន​ផ្តល់​ដល់​ក្មួយៗ។​ សម្រាប់អនាគត​ក្មួយៗ​ត្រូវ​មាន​ចក្ខុវិស័យ​ក្នុង​ការបង្កើន​សមត្ថភាព​ ចំណេះដឹង និងចំណេះធ្វើ ទៅតាម​ការវិវឌ្ឃន៏ស​ភាព​ការណ៏​ថ្មីៗ​ និងភា​ពជឿន​លឿនផ្នែក​បច្ចេក​វិទ្យាលើ​ពិភព​លោក​ផង​ដែ​រ។ ឯកឧត្តម បានបន្ថែមទៀតថា​៖ ការងារហ្វឹកហ្វឺ​ន​​គឺគ្មាន​ដែន​កំណត់​នោះទេ ពោល​គឺ​មិន​មែនមាន​ត្រឹ​មតែក្មួយៗនេះដែរ គឺមាន​ពី​មួយ​ជំនា​ន់​ ទៅ​មួយ​ជំនាន់់​ជារៀ​ងរហូត ​និងគ្មានទីបញ្ចប់។​ ក្នុងន័យ​នេះ ឯកឧត្តម អួន សារឿន បានសង្កត់ធ្ងន់​ថា៖ ក្មួយៗជា​ទំពាំង​ស្នងឬស្សី ត្រូវបន្ត​ខិត​ខំយកចិត្ត​ទុកដាក់​សិក្សា​ ស្រាវជ្រាវ រៀនសូត្របន្ថែម ​ដើម្បីបង្កើនចំណេះដឹង ​និង​ជាក្តីសង្ឃឹម​របស់​ប្រទេស​ជាតិ​ និងប្រជាជន។ នៅ​ចុង​បញ្ចប់ ឯកឧត្តម អួន សារឿន បានផ្តាំផ្ញើរ​ដល់ក្មួយៗ​ពល​ទាហាន​ថ្មី ​ត្រូវបន្ត​លើក​កម្ពស់ស្មារតី​ ដើម្បី​ជាតិ​ មាតុភូមិ និងប្រជាជន។ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុ​ងល្អ​ ​ពុះពាររាល់​ការ​លំបាក​គ្រប់​បែប​យ៉ាង និង​ត្រូវ​ជៀស​ឲ្យឆ្ងាយ​ពី​គ្រឿងញឿ​ន​។

       សូម​បញ្ជាក់​ថា​៖ ​វគ្គហ្វឹកហ្វឺន​ពល​ទាហាន​ថ្មី​ឆ្នាំ២០២០​ បានបើកដំណើរបើក​កាល​ពីថ្ងៃទី​០១ ខែ​មីនា ​ឆ្នាំ ២០២០ មា​ន​រយៈ​ពេល ​៩១​ថ្ងៃ​​។​ មានសិក្ខាកាម​សរុបចំនួន ២​១០នា​ក់ ​នារីចំនួន​ ០៨នាក់​។ សិក្សារៀនសូត្រ​លើមុខ​វិជ្ជា​មេរៀន យោធា​រួម​មាន​ បច្ចេក​ទេស​ថ្មើរជើ​ង យុទ្ធវិធី​ថ្មើរជើង​ ​អប់រំចិត្តសាស្ត្រ​។ លទ្ធផល​បញ្ច​ប់វគ្គ​  ទទួល​បាន​និទ្ទេស​ល្អ​ណាស់ចំ​នួន ​០៧នាក់ ​និទេ្ទស​ល្អ ចំនួន ១០០​នាក់​  និទ្ទេស​ល្អ​បង្គួរ​ ចំនួន​១០៣​នាក់​ ៕    


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ