ព័ត៌មាន

បិទ​​វគ្គ​ហ្វឹក​ហ្វឺន​​​ព​លទាហាន​ថ្មី​​បំពេញ​​ក្រប​​ខណ័្ឌ​​កង​​ទ័​ព​ជើងគោ​ក​​ ឆ្នាំ​២០២០ ​​​​នៅសាលាពល​ទាហានទី​​២ យោធ​ភូមិភាគទី​២
នាយកដ្ឋានព័ត៌មាន(៣)
29
1630 បិទ​​វគ្គ​ហ្វឹក​ហ្វឺន​​​ព​លទាហាន​ថ្មី​​បំពេញ​​ក្រប​​ខណ័្ឌ​​កង​​ទ័​ព​ជើងគោ​ក​​ ឆ្នាំ​២០២០ ​​​​នៅសាលាពល​ទាហានទី​​២ យោធ​ភូមិភាគទី​២

     សិក្ខាកាម​ជាពលទាហាន​ថ្មី​បំពេញ​ក្រប​ខណ័្ឌ​កង​ទ័ព​ជើងគោ​ក​ឆ្នាំ​២០២០​​ បន្ទាប់​ពី​បាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​អស់​​រយៈ​ពេល ​៣ខែ ​នៅសាលាពល​ទាហានទី​​២​ ស្រែស្ពៃ​ យោធ​ភូមិភាគទី​២ ​ត្រូវបាន​ប្រារព្ធពិធី​បិទ​វគ្គហ្វឹកហ្វឺន ​កាល​ពី​ថ្ងៃទី​២៩​ ខែឧ​សភា ​ឆ្នាំ២០២០​កន្លង​ទៅ​នេះ ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ទោ​ អ៊ិន ​ធន​ មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិកា​យោធ​ភូមិ​ភាគ​ទី២​ ​ហើយ​ក្នុង​​ពិធី​បិទ​វគ្គហ្វឹក​ហ្វឺន​នេះ​ ក៏​មាន​ការ​ចូល​រួម​ពី​ នាយ​ទាហាន​ចំណុះ​យោធភូមិភាគ​ទី២​ និង​តំបន់​ប្រតិបត្តការ​សឹក​រង​ខេត្ត​ចូល​រួម​ផង​ដែរ​​។

     ឧត្ត​មសេនីយ៍​ត្រី​ ហាំ​ សុខា នា​យ​យក​រង​សាលា​ហ្វឹ​ក​ហ្វឺន​ បាន​ឲ្យ​ដឹង​ថា៖ ​វគ្គហ្វឹក​ហ្វឺ​ននេះ ​មាន​ពល​ទាហាន​ថ្មីជា​សិក្ខា​កាម​ចូល​រួម​ហ្វឹ​ក​ហាត់​ចំនួន ​៤២២​នាក់​ ក្នុង​នោះ ​មាន​នារី៤នាក់​ សិក្សារៀន​សូត្រ ​រយៈ​ពេល​៩១ថ្ងៃ ​លើខ្លឹម​សារ​ហ្វឹក​ហ្វឺន​រួម​មាន​៖ មុខ​វិជ្ជាយោធា​រួម, បច្ចេក​ទេសអា​វុទ្ធ​ថ្មើ​រ​ជើង​, យុទ្ធ​វិធី​ថ្មើរ​ជើង​ និង​អប់រំ​ចិត្ត​សាស្រ្ដ។

     មាន​ប្រសាសន៍​លើក​ឡើងក្នុង​ពីធី​បិទ​វគ្គ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​អ៊ិន ធន​ បាន​មាន​ប្រសាសន៍​ថា​៖​ វគ្គហ្វឹក​ហ្វឺន​នេះធ្វើ​ឡើង​ ដើម្បីលើក​កម្ពស់​ សមត្ថភាព​ដល់​យោធិន​គ្រប់​រូប​ អោយ​មាន​ចំណេះ​ដឹ​​ង ​​លើមុខ​ជំនាញ បច្ចេក​ទេស ​យុទ្ធវិធី​ប្រយុទ្ធ​ និង​ជំនាញ​ផ្សេងៗ​ទៀត ​ដើម្បី​ចេញទៅបំពេញ​ភារកិច្ចជូន​ប្រទេសជាតិ​ អោយសម្រេច​បាន​គោល​ដៅធំៗ ​ដើម្បីការពារ​អធិបតេយ្យ ​បូរណៈភាពទឹកដី ការពារ​រដ្ឋធម្មនុញ និង​ការពារ​រាជរដ្ឋា​ភិបាល​ស្រប​ច្បាប់​ ដែល​មាន​សម្ដេចតេជោ ហ៊ុន សែន ជា​ប្រមុខដឹ​កនាំ​។ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​អ៊ិន ធន បាន​សម្ដែង​នូវ​ក្ដី​រំពឹង​ថា៖​ ក្រោយពី​បញ្ចប់​វគ្គនោះទៅ​ សិក្ខាកាម​​ទាំង​អស់​ និង​យក​ចំណេះវិជ្ជា​ ដែល​ទទួល​បាន យក​ទៅ​អនុវត្ត​អោយ​បាន​ខ្ចាប់​ខ្ជួន​ក្នុ​ង​កាតព្វកិច្ច​ ការពារ​បូរណភាព​ទឹក​ដី ​ការពារ​សន្តិសុខ សុវត្ថិភាពសណ្តាប់​ធ្នាប់​សង្គម​ជូនជា​តិ​ និង​ប្រជាជន និង​ក្នុងបុព្វ​ហេតុ​សម្រាប់​ជាតិ​មាតុភូមិទាំ​ងមូល​ទៅ​ថ្ងៃ​អនាគត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ