ព័ត៌មាន

អង្គការ​សហ​ប្រជាជាតិ ​សំ​ដែង​ការ​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ទុក្ខ​ ចំពោះ​ការ​បាត់​បង់​ជីវិត​កង​កំលាំង​មួក​ខៀវ​២​នា​ក់ កម្ពុជា​ម្នាក់​ និង​អេសសាវ៉ាឌ័រ​​ម្នាក់​ ដោយ​សារ​​ជង្ងឺ​កូវិដ​១​៩
នាយកដ្ឋានព័ត៌មាន(៣)
44
1627 អង្គការ​សហ​ប្រជាជាតិ ​សំ​ដែង​ការ​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ទុក្ខ​ ចំពោះ​ការ​បាត់​បង់​ជីវិត​កង​កំលាំង​មួក​ខៀវ​២​នា​ក់ កម្ពុជា​ម្នាក់​ និង​អេសសាវ៉ាឌ័រ​​ម្នាក់​ ដោយ​សារ​​ជង្ងឺ​កូវិដ​១​៩

     លោក António Guterres អគ្គលេខាធិការ​របស់​អង្គការសហប្រជាជាតិ​ បាន​ប្រកាស​ថា​៖ យ៉ាងហោច​ណាស់មាន​កងទ័ពមួក​ខៀវចំនួន២នាក់ ដែល​បម្រើការងាររក្សាសន្តិភាព ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេ​សម៉ាលី​ បាន​ស្លាប់​ដោយ​សារ​ឆ្លង​ជំងឺ​កូវីដ​១៩​។​

      ការបញ្ជា​ក់​របស់​លោក​​អគ្គលេខាធិការ​របស់​អង្គការសហប្រជាជាតិ បានធ្វើឡើង​ក្នុង​ទិវា​អន្តរជា​តិ​ នៃ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ ​នៅ​ឯវិមាន​​នៃ​ការចងចាំ​ក​ងរក្សាសន្តិភាព​ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០​​។​ យោង​តាម​វេបសាយ​របស់​អង្គការ​សហប្រជាជាតិ​,​ លោក António Guterres បាន​ឲ្យដឹង​ថា​៖  កង​ទ័ព​មួក​ខៀវ​ទាំង​២​នោះ ​​មាន​ម្នាក់​មក​ពី​ប្រទេស​កម្ពុជា​ និង​ម្នាក់​ទៀត​ម​កពី​ប្រទេស​អេលសាវ៉ាឌ័រ​។​

      អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ ​បានប​ញ្ជា​ក់​យ៉ាង​ដូច្នេះថា​៖​ «ជា​អកុសល, ​ខ្ញុំសូម​ជម្រា​បថា​៖ សហសេ​វិក​យោធា​របស់​យើង​ពីរ​នា​ក់ បាន​ទទួលមរណភាព​ ដោយ​សារតែជំងឺ​កូវីដ១៩​ (ម្នាក់​ម​ក​ពី​ប្រទេស​កម្ពុជា​ និង​ម្នាក់​ទៀតមក​ពីប្រទេស​អេលសាវ៉ាឌ័រ)​។​ ឥលូវ​នេះ, ដើម្បី​គោរព​ដល់​ការ​លះបង់ ​ដែល​ជាមហា​កិត្តិយស​របស់​អ្នក​ទាំង​នោះ ​ពេល​បំពេញកាតព្វ​កិច្ច​រក្សាសន្តិភាព ​ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខដ៏​ក្រៀម​ក្រំ​បំផុត ​ចំពោះ​ក្រុម​គ្រួសារ​របស់​ពួក​គេ​»​។​

     លោក​បន្ថែម​ថា​៖ គិតមកដល់​ពេលនេះ​ យ៉ាងហោចណាស់ មានស្ត្រី​ និងបុរសជាង ៣,៩០០នាក់ ដែល​បានបាត់​បង់​ជីវិត​ តាំងពីឆ្នាំ១៩៤​៨ ពេលកំពុងបម្រើ​ការ​ងារ​រក្សាសន្តិភាព ​នៅ​ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។​ យោង​តាម​នាយកដ្ឋាន​រក្សាសន្តិភាព​ របស់អង្គការ​សហប្រជាជាតិ​ មាន​កង​ទ័ព​មួក​ខៀវ​ចំនួន​ ១៧៣​នាក់​ បា​ន​ឆ្លង​ជំងឺកូវីដ១៩​។​

     សូម​បញ្ជាក់​ថា​៖ ​ឧត្តមសេនីយ៍ទោ ស សាវី ជា​ទាហាន​មួក​ខៀវ​កម្ពុ​ជា ដែល​បាន​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ ក្រោម​ឆ័ត្រអង្គការ​សហ​ប្រជាជាតិ​ បានស្លាប់នៅក្នុង​មន្ទីរពេទ្យ ក្នុង​ប្រទេស​ម៉ាលី​ កាល​ពីថ្ងៃទី​២៩ ខែ​ឧសភា​ ឆ្នាំ២០២០​​ បន្ទាប់​ពី​ឆ្លង​ជំងឺ​កូវីដ​១៩​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ