ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន ​សំ​ដែង​ការ​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ ឧត្តម​សេនីយ៍ទោ ​ស​ សាវី​
នាយកដ្ឋានព័ត៌មាន(៣)
41
1626 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិសេន ​សំ​ដែង​ការ​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ ឧត្តម​សេនីយ៍ទោ ​ស​ សាវី​

     នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កង​យោធ​ព​លខេមរភូមិន្ទ​ បានសំដែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានទទួលមរណភាព នៅប្រទេសម៉ាលី ដោយសារជំងឺកូវីដ១៩។ កងទ័ពមួកខៀវកម្ពុជាមួយរូបគឺ លោកឧត្តមសេនីយ៍ទោ ស សាវី បានស្លាប់បាត់បង់​ជីវិ​ត ដោយសារជំងឺកូវីដ១៩ ពេលលោកកំពុងបំពេញ​បេសកកម្ម​មនុស្សធម៌ ក្រោម​ស្លាក​អង្គការសហ​ប្រជាជាតិ នៅប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកការបាត់បង់ជីវិត​កង​ទ័ព​កម្ពុជា​នៅបរទេសនេះ ជាការលះបង់ដ៏ធំធេង​មិនអាច​កាត់​ថ្លៃ​បាន​ ចំពោះ​ជា​តិមាតុភូមិ ជាពិសេសកិច្ច​មនុស្សធម៌ ​ក្រោមឆត្រអង្គការសហប្រជាជាតិ។

      កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៧នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះស្លាប់ ១នាក់ ជាសះស្បើយ ២នាក់ និង ៤នាក់ផ្សេងទៀត មានសុខភាពប្រក្រតីឡើងវិញហើយ និងរងចាំការពិនិត្យសំណាកចុងក្រោយ។

      សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុបជិត ៧៨៧នាក់ ក្នុងនោះនារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ