ព័ត៌មាន

ឯកឧត្តម ឈុំ សុជាត៖ កងកំលាំងមួកខៀវម្នាក់បានទទួលមរណភាព ក្នុងប្រទេសម៉ាលី
នាយកដ្ឋានព័ត៌មាន(៣)
36
1625 ឯកឧត្តម ឈុំ សុជាត៖ កងកំលាំងមួកខៀវម្នាក់បានទទួលមរណភាព ក្នុងប្រទេសម៉ាលី

     នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ស សាវី ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ បានទទួលមរណភាព ដោយសារតែឆ្លងជំងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យប្រទេសម៉ាលី។ ឯកឧត្តម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព ដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

     កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៧នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះស្លាប់ ១នាក់ ជាសះស្បើយ ២នាក់ និង៤នាក់ផ្សេងទៀត មានសុខភាពប្រក្រតីឡើងវិញហើយ និងរងចាំការពិនិត្យសំណាកចុងក្រោយ។

     បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជានៅប្រទេសម៉ាលី មានកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ មានចំនួន ១៤៤នាក់ (នារី១១នាក់) កងវិស្វកម្មព្រលានយន្តហោះលេខ៨៩១ មានចំនួន ១៥៤នាក់(នារី១៤នាក់) សរុបរួមទាំងពីរកង ២៩៨នាក់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ