ព័ត៌មាន

ក្រសួង​ការពារ​ជាតិ​ប្រជុំ​ត្រៀម​កំលាំង​ក្នុង​កង​ទ័ព​ ត្រៀម​លក្ខណៈ​សង្រោះ​គ្រោះ​មហន្តរាយ​
នាយកដ្ឋានព័ត៌មាន(៣)
78
1624 ក្រសួង​ការពារ​ជាតិ​ប្រជុំ​ត្រៀម​កំលាំង​ក្នុង​កង​ទ័ព​ ត្រៀម​លក្ខណៈ​សង្រោះ​គ្រោះ​មហន្តរាយ

     អនុវត្តិតាមការ​ណែនាំ​របស់​រាជរដ្ឋា​ភិបាល​ ក្នុង​ការ​ត្រៀម​លក្ខណៈ​ ដើម្បីត្រៀម​កំលាំង​ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ​ នៅ​ថ្ងៃទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ក្រសួង​ការពា​រ​ជាតិ​ បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​ត្រៀម​លក្ខណៈ ​ទាំង​កម្លាំង​ ឧបករណ៍ ​សម្ភារៈ​ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដែល​ក្រសួង​ការ​ពារ​ជាតិ​ មាន ដើម្បី​ត្រៀម​លក្ខណៈ​ចុះជួយប្រជាពលរដ្ឋ​ អោយទាន់ពេលវេលានៅ​ពេល​មាន​គ្រោះ​មហន្តរា​យ​កើត​ឡើង​ជាយថា​ហេតុ​ ​​នៅក្នុង​រដូវ​វស្សា​ ឆ្នាំ២០២០នេះ។

     នៅក្នុង​កិច្ចប្រជុំនោះ​ដែរ​ ក៏មានការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត​ សារ៉ាត់ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនា​ធិការ​ចំរុះ ​ខ.ភ.ម​ ព្រមទាំង​មាន​ការ​ចូល​រួម​ពី ​អង្គភាព​ទ័ព​ជើង​គោក ​ទ័ព​ជើង​ទឹក​ ជើង​អាកាស ​អង្គភាព​កា​រងា​រធានា​ភស្តុភា​ហិរញ្ញវត្ថុ ​និង​បណ្តា​អង្គភាព​ជំនាញ​រួម​មាន​៖ ​កង​ពល​តូច​លេខ​៧០​ កង​​ពល​តូច​ទ័ព​ពិសេស​ឆត្រ័យោង ​៩១១ កងរាជអាវុធហត្ថ និង កងពលដឹក​ជញ្ជូន​លេខ​៩៩​ ដែល​ជា​អង្គភាព​ជំនាញ​ធ្លា​ប់​បាន​ចូល​រួម​សង្ក្រោះ​គ្រោះ​មហន្តរាយ​ ជួយ​ដល់​ប្រជាពល​រដ្ឋ​នា​ពេល​កន្ល​ងមក​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការ​ពារ​ជាតិ​ 


     នៅក្នុងកិច្ចប្រជុំ​នា​ឱកាស​នោះ ​ឯកឧត្តម ម៉ឹង សំផន បានលើកឡើងថា៖ គ្រប់បណ្តា​អ​ង្គភាព​កម្លាំងជំនាញ​ទាំង​អស់​ ត្រូវត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ មធ្យោបាយ សម្ភារៈគ្រប់ប្រភេទរួមមាន​៖ ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេង​ៗ​ទៀត ​ដើម្បី​ប្រតិបត្តិការ​កា​រជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​អោយបា​ន​ទាន់​ពេល​វេលា​ នៅពេល​ដែល​មាន​គ្រោះ​មហន្តរាយ កើត​ឡើងជាយថា​ហេតុ​ក្នុងរដូវ​វស្សា​ឆ្នាំ​នេះ​​។ ​ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ ជានិច្ចកាល​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែ​បាន​យកចិត្តទុក​ដាក់​ចំពោះ​សុខទុក្ខ និង​ការលំបាក​របស់ប្រជាពល​រដ្ឋ​ និង​បាន​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ​នា​នា​ គ្រប់​ពេល​វេលា​។ ឆ្លៀតក្នុងឱកាស​នោះ ​ឯកឧត្តម ម៉ឹង សំផន បានជំរុញដល់ ​បណ្តាអង្គភាព​មាន​ការពាក់​ព័ន្ធ​ និង​ការងារ​សង្គ្រោះគ្រោះមហន្តរាយ​ ត្រូវពិនិត្យ ឧបករណ៍ សម្ភារៈ ប្រើប្រាស់​អោយ​បាន​ត្រឹមត្រូវ​ និ​ងត្រូវបែងចែក និង​ត្រៀមកម្លាំងប្រចាំ​ការ​ជា​អចិន្រៃ្តយ៍​ ព្រមទាំងធ្វើការ​តាមដានការប្រែប្រួល​អាកាស​ធាតុ ​ក្នុងរដូវវស្សា​ចូល​មក​ដល់នេះ ​ដើម្បីត្រៀមជួយ​សង្រ្គោះប្រជាពលរដ្ឋ ​អោយបានទាន់ពេល​វេលា​ នៅ​ពេលមានគ្រោះ​ធម្មជាតិ​កើត​ឡើង​ជាយកថាហេតុ​​។​ 

      នៅក្នុងកិច្ចប្រជុំ​ឱកាស​នោះដែល​ បណ្តាលអង្គភាព​ជំនាញ​ដែល​មាន​ការពាក់​ពន្ធ័ បានរាយការ​ណ៍​ជូន​អង្គប្រជុំ​ អំពីការត្រៀម​លក្ខណៈ​របស់​ខ្លួនទាំ​ងកំ​លាំង​ និង​មធ្យោបាយ​សំភារៈ​ ដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹក​ហ្វឺន​ថែម​ទៀត​ ក្នុងការត្រៀម​លក្ខណៈ​ជួយ​សង្ក្រោះ​គ្រោះ​មហន្តរាយ​ក្នុង​ឆ្នាំនេះ​។​ តាមរយៈកិច្ច​ប្រជុំនាឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានសំដែង​នូវសេចក្តី​សង្ឃឹមថា៖ គ្រប់បណ្តា​ល​អង្គភាព​ជំនាញ​របស់​ ខ.ភ.ម ដែលមានការ​ពាក់ពន្ធ័​ទាំង​អស់​ នឹងត្រៀមខ្លួន​អនុវត្តនូវភារ​កិច្ច​ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ​ នៅ​ក្នុង​រដូវវស្សា​ឆ្នាំ ២០២០​​នេះ អោ​យសំរេចបាន​លទ្ធផល​ល្អ​ តាមការណែ​នាំ​របស់​រាជរដ្ឋភិបាល​បាន​ដាក់​ចុះ​ ៕