ព័ត៌មាន

ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ គន់ គីម អញ្ជើ​ញចុះ​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យមើលការ​ដាំដុះរបស់​អតីតយុទ្ធ ​ខេត្ត​បន្ទាយ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
54
1620 ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ គន់ គីម អញ្ជើ​ញចុះ​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យមើលការ​ដាំដុះរបស់​អតីតយុទ្ធ ​ខេត្ត​បន្ទាយ​មាន​ជ័យ​

     ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ គន់ គីម ក្នុងនាមជា​អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុ​ជា បានអំពាវនាវ និង​ស្នើដល់​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ព្រមទាំង​មន្ត្រីអាជ្ញាធរ​ពាក់​ព័ន្ធ​ ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ ​ឱ្យយក​ចិត្ត​ទុក​ដាក់ ​និង​ជួយ​ជ្រោមជ្រែង​ផ្តល់ជា​បច្ចេក​ទេស​ផ្សេងៗ ​ដើម្បី​គាំទ្រ​ដល់​ការ​ដាំដុះ និងចិញ្ចឹម​សត្វ​របស់អតីតយុទ្ធ​ជន​។

     សំណូមពរ​ ក៏ដូចជាការ​អំពាវ​នាវ​រប​ស់ ឯកឧត្តម​ បាន​ធ្វើឡើងក្នុង​ពេល​អញ្ជើ​ញចុះ​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យមើលការ​ដាំដុះរបស់​អតីតយុទ្ធ​ជន​ប្រមាណ ​៣១០​គ្រួសារ នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មាន​ជ័យ​ នៅថ្ងៃ​ទី២៧ ​ខែឧសភា​ ឆ្នាំ២០២០​នេះ​។​

     អតីតយុទ្ធជ​នកម្ពុជា ទទួលបានយកចិត្ត​ទុកដា​ក់​ខ្ពស់​បំផុត​ពី​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន ​ដើម្បីជា​កិច្ច​តប​ស្នង​ចំពោះកា​រ​លះបង់ ​និងពលីកម្មដែលពួក​គេបានធ្វើ​ចំពោះជាតិ។​ រាជរដ្ឋាភិបាល បានផ្តល់ដី​សង្គមកិច្ច សាងសង់ផ្ទះ​សម្បែង​ជូន​ដល់​អតីតយុទ្ធ​ជន ​ដើម្បីពួក​គេ​កសាង​ជីវភាព​ និ​ងរស់នៅ​បាន​សមរម្យ​។ អតីតយុទ្ធ​ជន​ទាំង​ ៣១០គ្រួសារ ដែលកំពុង​រស់​នៅ និង​អាស្រ័យ​ផល​លើដី​សង្គម​កិច្ចផ្តល់​ជូន​ដោយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ បាន​ខិតខំ​អស់​លទ្ធភាព​ក្នុង​ការ​ដាំដុះដំ​ណាំ​ និង​ចិញ្ចឹម​សត្វផង​ ដើម្បីជួយ​ទ្រទ្រង់​ដល់​ជីវភាព​រប​ស់ពួក​គាត់។​ តាមរយៈ​ការខិតខំ ​និង​ឧស្សាហ៍​ព្យាយាម បាន​ធ្វើ​ឱ្យ​អតីត​យុទ្ធជន​ បើទោះបីពួក​គេ​មាន​ពិការ​ភាព​យ៉ាង​ណាក្តី​ តែក៏​បាន​ជួយ​ធ្វើឱ្យ​ជីវភា​ពរប​ស់ពួកគេបាន​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​។

     ឯកឧត្តម គន់ គីម អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធជន​ និង​ជានារសា​ដ៏​សំខាន់​របស់​​សម្តេច​តេជោ​ លើ​ការងារ​អតីត​យុទ្ធជ​ន​ តែងតែ​បាន​ធ្វើសកម្មភាព​យ៉ាង​សកម្ម​ ដើម្បី​ដោះ​ស្រាយ​ និង​ឆ្លើយតប​រាល់​បញ្ហា​របស់​អតីត​យុទ្ធជន​។​ ពេលចុះមើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ចំពោះ​កិច្ចប្រឹងប្រែង​ឧស្សាហ៍​ព្យាយាម ​ក្នុង​ការ​ដាំដុះ ​និងចិញ្ចឹម​សត្វ​ ដើម្បី​កសាងជី​វភាព​របស់​អតីតយុទ្ធជន​ ឯកឧត្តម គន់ គីម បាន​កោតសរសើ​រខ្ពស់​ចំពោះ ​ភាពឧស្សាហ៍​ព្យាយាម​របស់​អតីត​យុទ្ធជន​យើង ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ