ព័ត៌មាន

នាយ​ឧត្តមសេនីយ៍​ ឥត​ សា​រ៉ាត់អញ្ជើញ​ចុះ​ពិនិត្យ​មើលទី​តាំង​ភូមិ​សាស្ត្រ​ រៀប​ចំ​កសាង​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​នៅ​តាម​តំបន់​ភ្នំ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​
នាយកដ្ឋានព័ត៌មាន(៣)
76
1618 នាយ​ឧត្តមសេនីយ៍​ ឥត​ សា​រ៉ាត់អញ្ជើញ​ចុះ​ពិនិត្យ​មើលទី​តាំង​ភូមិ​សាស្ត្រ​ រៀប​ចំ​កសាង​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​នៅ​តាម​តំបន់​ភ្នំ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

​     នៅថ្ងៃទី​២៧ ​ខែ​ឧសភា​ ឆ្នាំ​២០២០ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សា​រ៉ាត់ ​អគ្គមេបញ្ជាការរ​ង​ និង​ជានាយ​សេនាធិការ​ចម្រុះ​ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ​ អម​ដំណើរ​ដោយ​ ឯកឧត្តម មាស វណ្ណា ​នាយ​រង​សេនាធិការចម្រុះ ​និងជា​ប្រធាន​ក្រុមការងារ​ស្រាវ​ជ្រា​វយុទ្ធ​សាស្ត្រ​យោធា ​អគ្គបញ្ជាការ ​ឧត្តម​សេនីយ៍ឯ​ក គង់​ មុន្នី ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​អាកាស​ ឧត្តម​សេនីយ៍​ទោ ​អឿ សំ​អុល មេ​បញ្ជាការ​ បញ្ជាការដ្ឋាន​ការ​ពារ​ដែន​អាកាស ​ព្រម​ទាំង​ឯកឧត្តម​ អស់​លោក​ ជា​នាយ​រងសេនា​ធិកា​រចំរុះ ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គបញ្ជាការ​ និង​កង​ទ័ព​ជើង​អាកាស ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើលទី​តាំង​ភូមិ​សាស្ត្រ​ ដើម្បី​រៀប​ចំ​កសាង​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ​មួយ​ចំនួន ​នៅតំបន់​ភ្នំ​ ក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​កំពង់​ឆ្នាំង​។

     ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ទីតាំង​ ដើម្បីរៀប​ចំ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​​នា​ឱកាស​នោះ បន្ទាប់​ពី​បណ្តា​មេ​បញ្ជាការ​ទ័ព​ជំនាញ​រាយ​ការណ៍អំ​ពី​ស្ថាន​ភាព​ ទីតាំង​ភូមិសាស្រ្ត​នឹង​លក្ខណៈ​បច្ចេក​ទេស​ ដែលត្រូវរៀប​ចំក​សាង​ប្រព័ន្ធ​ទី​តាំងយុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន​រួច​មក​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​ធ្វើការណែនាំ​ដល់​បណ្តាមេ​បញ្ជាការ​ ទ័ពជំនាញ​ទាំង​អស់​ ពិសេស​អាជ្ញាធរ​ដែនដី​ ​ត្រូវកា​រពារ​ទីតាំង​តំបន់​ភ្នំ​នេះ​ ឲ្យបាន​គត់​មុត ​ដើម្បីឲ្យ​អង្គភាព​ទ័ពជំនាញ​ដំណើកា​រ​រៀប​ចំ​ ទីតាំង​យុទ្ធសាស្ត្រ​ការ​ពា​រជាតិ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កុំឲ្យមាន​ការ​ទន្ទ្រាន ឬចាប់យក​ដីរដ្ឋខុស​ច្បាប់​ថែម​ទៀត​។​ ជាមួយ​គ្នានេះ​ដែរ​ នាយ​ឧត្តមសេនីយ៍ ឥ​ត សា​រ៉ាត់​ ក៍បាន​រំលឹក​ដល់​មេបញ្ជាការ​ទ័ព​ជំនាញ ​ដែល​មាន​ភារកិច្ច​ ក្នុងការសិក្សា​អំពីភូមិសាស្ត្រ ​ដើម្បីរៀ​បចំសាង​សង់​ ទីតាំង​យុទ្ធសាស្ត្រ​នេះ ​ត្រូវ​សិក្សា​រៀប​ចំ​ ហេដ្ឋារចនា​សម្ព័ន្ធ​ ដែលរួមមាន​ប្រព័ន្ធ​ផ្លូវ​ឡើងភ្នំ​ ប្រព័ន្ធ​ភ្លើ​ង ទឹក​ និងទីតាំងសម្រាប់​ធ្វើ​រោងដាក់​សម្ភារៈ​ជំនាញ និង​ការរៀបចំ​ប្រព័ន្ធ​លេណដ្ឋាន​ការ​ពារ​សុវត្ថិភាព​ជា​ដើម​។ ជា​មួយ​គ្នា​នេះដែរ​ បណ្ដាល​មេបញ្ជាការ​ទ័ព​ជំនាញ​ដែល​ពាក់​ព័ន្ធ​ផ្ទាល់​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សិក្សា​អំពី​លក្ខណៈ​បច្ចេក​ទេស​ និង​អំ​ពី​យុទ្ធសាស្ត្រ​ក្នុង​ការរៀបចំ​ ទី​តាំង​នេះ ​ឲ្យស្របទៅតាម​បទ​ដ្ឋាន​លក្ខណៈ​បច្ចេក​ទេស ​សម្រាប់​សព្វាវុធ​ និង​សំភារៈបច្ចេក​ទេស​ ដែល​បម្រើឲ្យ​យុទ្ធសាស្ត្រ​ការពារ​ជា​តិ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​។ ពិសេស ​ពិនិត្យ​ពិច័យ​ឱ្យបាន​ដិត​ដល់​អំពី​ប្រព័ន្ធ​បច្ចេកទេស ដែល​ក្រសួង​ការពារ​ជាតិ​ និង​អគ្គមេបញ្ជាការ​ នៃកងយោធ​ពល​ខេមរ​ភូមិ នឹង​ត្រូវធ្វើ​ការ​បំពាក់​នៅ​ពេល​ខាង​មុខ​នេះ​។ ដោយធ្វើយ៉ាង​ណាធានា​ឲ្យបាន ​ទាំង​ទីតាំង​ និង​លក្ខណៈបច្ចេក​ទេស​ប្រក​បដោយ​ស្តង់​ដារ​ និង​ប្រសិទ្ធភាព​ ក្នុងវិស័យការពារជាតិ​របស់​កម្ពុជា​ ធានា​បាន​នូវ​គុណភាព។​ ទន្ទឹមនឹង​នេះដែ​រ​ នាយ​ឧត្ត​មសេនីយ៍​ ឥត​ សា​រ៉ាត់​ ក៏បាន​ធ្វើការណែនាំ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ត្រូវ​រួម​សហការ​គ្នា​ ឲ្យ​បាន​ជិត​ស្និទ្ធ​ ក្នុងការ​អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​លើ​គម្រោង​ផែន​ការ​នេះ ​ដើម្បី​ស្នើសុំទៅ​រាជរដ្ឋាភិបាល​ ថ្នាក់ដឹក​នាំក្រសួង​ការពារជាតិ​ និង​អគ្គមេបញ្ជាការ​ នៃកងយោធ​ពល​ខេមរ​ភូមិន្ទ ដើម្បី​ដំណើការរៀប​ចំ​កសាង​ទីតាំង​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា​ និង​គម្រោង​ស្នើសុំ ​នូវ​បញ្ហានានា ​ក្នុង​ការ​រៀបចំ​កសាង​ទីតាំង​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ