ព័ត៌មាន

បិទ​សិក្ខា​សាលា​ស្តី​ពី​ការ​រៀប​ចំ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុ​ង​
នាយកដ្ឋានព័ត៌មាន(៣)
52
1613 បិទ​សិក្ខា​សាលា​ស្តី​ពី​ការ​រៀប​ចំ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុ​ង​

     បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធីបើក​សិក្ខា​សាលា ​ស្តីពីការរៀប​ចំ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ​ឈ្នះ នៅក្នុង​ខេត្ត​កោះ​កុង​រួច​មក​ វាគ្មិនដែរបាន​ចូលរួមនៅក្នុង​អង្គសិក្ខាសាលា ​ក៏​បានឡើង​​ធ្វើបទ​បង្ហាញ​ជា​បន្តបន្ទាប់​ ដោយបានលើកឡើង​នូវ​ខ្លឹម​សារសំខាន់ៗ ដែល​​ទា​​ក់​​ទងទៅ​​នឹង​​ការ​ចូលរួម​អនុវត្ត​​នយោ​បាយ​ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុ​ង​។​ បទបង្ហាញ​នា​ឱកាស​នោះ ​បានធ្វើការចែក​​រំលែកនូវ​​បទ​ពិសោធ​​ក្នុង​ការ​សិក្សា​ អំពី​កិច្ចដំណើរ​ការសា​ងសង់​ និងការគ្រប់​គ្រង​ថែទាំ​នៅ​វិមានឈ្នះ ឈ្នះ ការបង្ហាញ​​​អំពី​ទស្សនៈ​ នៃ​ការរៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ នៅខេត្ត​កោះ​កុង ​ការធ្វើបទ​បង្ហាញអំពី​ផែន​ការ​​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះនៅ​ខេត្ត​កោះកុ​ង​ និង​របាយ​ការណ៍​សមិទ្ធផល ២០​ឆ្នាំ ដោយនយោបាយ​ឈ្នះ ឈ្នះ របស់​ខេត្ត​កោះកុ​ង​​ផង​ដែរ​។  អង្គ​សិក្ខា​​សាលា​ទាំង​មូល​ ក៏បានតាម​ស្តាប់​បទ​បង្ហាញ អំពីបទ​ពិសោធន៍​ នៃ​ការរៀប​ចំ​ធ្វើ​សិក្ខាសាលា​នៅ​អន្លង់វែង​នា​ពេល​កន្លង​មក​ បទ​បង្ហាញអំពី​សកម្មភាព​ ​នៃការចូល​រួម​អនុវត្តន​យោបាយ​ឈ្នះ ឈ្នះ របស់​ចូល​កង​យោធ​​ព​ល​ខេមរ​មិន្ទ​ នៅភូមិសាស្ត្រ​ទិស​នារតី​ នៃ​ប្រទេស​កម្ពុជា​ និង​បទ​បង្ហាញ​អំពី​ប្រវត្តិ​ នៃដំណើរ​ការ​អនុវត្ត​នយោ​​បាយ​​ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះ​កុង​។ តាមរយៈ​វាគ្មិន​ ដែល​បានឡើង​ធ្វើ​បទ​បង្ហាញ​នា​ឱកាស​នោះ​ បាន​ធ្វើអោយ​​អង្គសិក្ខា​ប្រមូល​​ផ្តុំ​បាន​នូវ​ព័ត៌មាន តា​ម​រយៈការ​ចែក​រំលែក​នូវ​បទ​ពិសោធ ​ពី​រឿង​រ៉ា​វទាំង​ឡាយ​ ដែរ​បាន​ជួប​​ប្រទះ​​​ពីអតីត​​កាល​ ក្នុង​ការ​​ចូ​ល​រួម​អនុវត្តន​យោ​បាយ​ឈ្នះ ឈ្នះ ​ដែល​ខ្លឹម​សារ​ទាំង​នេះ​បាន​ចូល​រួម​ចំ​ណែក​ដល់​ដំណើរ​ការ​សាង​សង់ស្តូប​​អនុស្សាវ​​រីយ៍នយោ​​បាយ​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះកុ​ង ​និង​ការ​រៀប​ចំ​តំបន់​​ប្រវត្តិសាស្រ្ត​​យោធា​នៅ​​ខេត្ត​កោះកុ​ង​​ អោយ​កាន់​តែ​ទទួល​បាន​លទ្ធផ​លល្អ​បន្ថែម​ទៀត​។​

     មាន​មតិ​បូកសរុប​ ក្នុងការចូ​ល​រួម​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ ក្នុង​អង្គសិក្ខា​សាលា​នា​ឱកាស​នោះដែរ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ ទីប្រឹក្សា​ពិសេស​ របស់​សម្តេច​ពិជ័យ​សេនា​ អគ្គ​នាយក​​នយោ​​បាយ​ ​និង​កិច្ច​ការ​បរទេស​​ និង​​​ជា​ប្រធាន​​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ និងប្រវត្តិសាស្រ្ត​យោធា ​បាន​ចាត់​ទុក ​បទអន្ត​រាគមន៍​ និង​ការ​បង្ហាញបទ​ពិសោធន៍​របស់​វា​គ្មិន ​ក្នុងអង្គ​សិក្ខា​សាលា​​មា​នសារៈសំខាន់​ និង​ត្រូវ​បាន​កត់ត្រា និង​កសាង​អោយ​ទៅជា​ទ្រឹស្តី ​និង​ជា​រូបមន្ត​ខ្លះ ​សម្រាប់ការ​បំបែក និង​បន្តការ​ដំណើរ​ការ​ការ​សិក្សា​ស្រាវជ្រាវ​ថែម​ទៀ​ត ពិសេសប​ទ​ពិសោធន៍នៅ​អ​ន្លង់វែង​ ជាផ្នែកមួយ​ដ៏សំខាន់ក្នុង​ខ្លឹមសារ​រៀបចំ​សិក្ខា​សាលា​ ស្តីពីការរៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ខេត្ត​កោះកុ​ង​។​ ឯកឧត្តម​ បា​នស្នើឲ្យ​នាយ​ទាហាន​ប្រវត្តិសាស្រ្ត​យោធា​មក​ពី​អង្គភាព​នានា ​ត្រូវបន្ត​សិក្សា​ស្រាវជ្រា​វបន្ថែម​នៅ​អង្គភាព​របស់​ខ្លួន ​លើ​មូលដ្ឋាន​ប្រវត្តិសាស្រ្តយោធា​ ដែល​បានអនុវត្ត​កន្លង​មក​ ដើម្បីបន្ត​ធ្វើ​សិក្ខា​សាលា​តាម​ទិស​យោធ​ភូមិភាគ​ ដើម្បី​បន្ត​ចែក​រំលែក​បទពិសោធន៍​គ្នា​បន្ត​ទៀត​។​

      បន្ទាប់​ពី​បានដំ​ណើរការ​អង្គ​សិក្ខា​សាលា​ អ​ស់​រយៈពេល​ពេញ​មួយ​ថ្ងៃរួ​ច​ម​ក នៅ​វេលា​រសៀល​ថ្ងៃទី​២៥​ ខែ​ឧសភា ​ឆ្នាំ​២០២០ អង្គ​សិក្ខា​សាលា​ស្តីពីការរៀប​ចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ ខេត្ត​កោះកុ​ង​ត្រូវ​បាន​ប្រារព្ធ​ពិធី​បិ​ទក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍​ ប៊ុន ​លើត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ​ ឈ្នះ​ នៅ​ខេត្ត​កោះកុង​។​

      ក្នុងចំណាប់​អារម្មណ៍​របស់​ លោក​ជំទាវ​ មិថុនា​ ភូ​ថង​ អភិបាល ​នៃគណៈ​អភិបាល​ខេត្ត​កោះកុ​ង ​បាន​ថ្លែងអំណរ​គុណ​​ដ​ល់វាលគ្មិន​ទាំង​អស់​ ដែលបាន​បង្ហាញ​នូវ​ទស្សនៈ​ និង​ចក្ខុវិស័យក្នុង​ការ​ចូល​រួម​កសាង​ស្តូប​​អនុស្សាវ​​រីយ៍​​នយោបាយ​ឈ្នះ​ ឈ្នះ​ នៅ​ខេត្ត​កោះកុ​ង​ និង​​បានបង្ហាញបទ​ពិសោធ​ របស់​ខ.ភ.ម ក្នុង​ការ​​អនុវត្តនយោ​បាយ​ឈ្នះ ​ឈ្នះ​ ​នៅខេត្ត​កោះកុង​។ លោកជំទាវ បាន​ចាត់​ទុកការធ្វើប​ទបង្ហាញ ក្នុងអង្គសិក្ខា​សាលាជា​បទបង្ហាញ​ខ្លឹម​សារ​ដ៏​មាន​សារៈសំខាន់​ ជា​ប្រវត្តិសាស្ត្រ ដែល​​បានធ្វើអោយ​អង្គសិក្ខាសាលា​ទាំង​អស់​ បានជ្រួតជ្រាប​និង​ចងចាំ​នូវ​គុណូបការ គុណរបស់ ប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដឹងគុណ និង​គាំទ្រ​នយោបាយឈ្នះ ឈ្នះរបស់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​ដែល​​បាន​ដឹកនាំ​ប្រទេស​ជាតិ​ នាំ​មក​នូវ​សន្តិភាព​ ស្ថេរភាព​ និង​ការអភិវឌ្ឍសំបូរ​សប្បាយ​ និង​ភាពសុខ​​ក្សេមក្សាន្ត​​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស។

      ថ្លែង​បិទ​សិក្ខា​សាលា​ ស្តី​ពី​ការ​រៀប​ចំ​​សាង​សង់ស្តូបអនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ ​ខេត្តកោះកុង​នា​ពេលនោះ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​បាន​ចាត់​ទុក ​សិក្ខាសាលា​ការ​រៀបចំ​សាង​សង់​ស្តូប​អនុស្សាវរីយ៍នយោ​បាយ​ឈ្នះ ឈ្នះ​ នៅខេត្ត​កោះកុង ​ជាផ្នែកមួយ​ដ៏​សំខាន់​ក្នុង​ដំណើរការ​បន្ត​លើក​កម្ពស់​ និង​ផ្សព្វ​ផ្សាយ​នូវនយោ​បាយ​ឈ្នះ ឈ្នះ ដល់ប្រជាជន​ទូទាំង​ប្រទេស​អោយ​បាន​ដឹង​ និង​យល់​អំពី​ខ្លឹមសារ ពិសេស​គុណ​តម្លៃដ៏វិសេស​វិសាល​ នៃ​នយោបាយឈ្នះ ឈ្នះ។ ​ឯកឧត្តម​ បាន​បញ្ជាក់ថា​៖​ ខេត្តកោះកុង​ គឺ​ជាភូមិសាស្ត្រ​មួយ ​ដែលគេតែងធ្លាប់​គិត​ថាដាច់​ឆ្ងាយ ​តំបន់ដាច់ស្រយាល ក្នុងពេលដែលខេត្តកោះកុង​ គឺជាភូមិសាស្ត្រមួយ​មាន​ឈ្មោះ​ក្នុងប្រវត្តិ​សាស្ត្​រជា​តិ តំបន់ និង​ពិភពលោក ដែលបង្កប់ទៅដោយ​រឿងរ៉ាវ​ជា​ច្រើន​ ដែល​កើត​ឡើង និ​ង​បង្ក​ប់ទុកនូវ​សារៈប្រយោជន៍​សម្រាប់​ធ្វើការ​សិក្សារៀន​សូត្រ និងការបង្ហាញនូវ​តឹក​តាង​នៃ​ដំណើរ​ ប្រវត្តិសាស្ត្រជាតិ ហេតុ​ការណ៍​​សង្គ្រាម ​បុព្វហេតុនៃសង្គ្រាម និង​ជាទីតាំងនៃការ​អនុវត្ត​ជាក់​ស្តែង​ នៃនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​។​ ឯកឧត្តម​ ប៊ុន ​លើត​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ ស្តូប​​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ក្នុង​ខេត្តកោះកុង​ ដែលរៀបចាំ​សាង​សង់​ឡើង​នា​ពេលនេះ ​គឺ​ជា​សក្ខីភាព​ នៃការបន្ត​ពង្រី​ក​នូវ​សមិទ្ធផលនៃ ​នយោបាយឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង និង ពង្រឹងខ្លឹមសារក៏ដូច​ជា​អត្ថន័យ​នយោបាយ​នេះ​ឲ្យកាន់​តែមានភាព​ទូលំ​ទូលាយ ជាពិសេស​បញ្ជ្រៀ​ប​ដល់​មហាជន​ នៃប្រទេស​កម្ពុជា​ ពីគុណ​តម្លៃ​ នៃនយោបាយ​ឈ្នះ ឈ្នះ គុណតំលៃ​ នៃសន្តិភាព​ពេញ​លេញ ​និង​មានមោទនភាព​​ចំពោះសមិទ្ធធផល​ ដែលទទួលបាន ​ពី​នយោបាយ​ឈ្នះ ឈ្នះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ