ព័ត៌មាន

សកម្មភាពហ្វឹក​​ហាត់​សិ​ក្ខា​កាម​ពល​ទាហាន​បាញ់​គ្រា​ប់​ពិត​​
នាយកដ្ឋានព័ត៌មាន(៣)
65
1607 សកម្មភាពហ្វឹក​​ហាត់​សិ​ក្ខា​កាម​ពល​ទាហាន​បាញ់​គ្រា​ប់​ពិត​​

     សិក្ខាកាម​ពល​ទាហាន​ថ្មី​ ក្នុ​ងក្រមខ័ណ្ឌ​កង​ទ័ព​ជើង​គោគ​ ប្រចាំ​ឆ្នាំ​២០២០​ ចំនួន​៣៩៥​នាក់​ ក្នុង​នោះមាន​ពល​ទាហាន​ស្ដ្រី​ចំនួន​១១​នាក់​ផង​ដែរ​ ត្រូវបាន​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​ ដើម្បី​យល់​ដឹ​ងពីតួនាទី​ភារៈកិច្ច ​និង ​យុទ្ធសាស្ដ្រ​ នៃ​យុទ្ធវិ​ធី​ក្នុង​ជួរ​កង​ទ័ព​។​ ការហ្វឹក​ហាត់​បាញ់​គ្រាប់​ពិ​តនេះ​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ឧត្ដម​សេនីយ៍​ឯក​ ពៅ ​ហេង​ ​​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និងជាមេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ​ នៅ​ទី​​បញ្ជាការ​ហ្វឹក​​​ហ្វឺ​​ន​យោធ​ភូ​មិ​ភាគ​ទី៤​ អូរ​កូន​តឹង​ ក្នុង​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន​ ខេត្ត​សៀម​រាប​។​

     ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក ​ពៅ ​ហេង ​មេ​​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និងជាមេ​បញ្ជាការ​យោធ​ភូមិ​ភាគ​​ទី​​៤​ បានមា​ន​ប្រសាសន៍​សំណេះ​សំណាល ​ជាមួយ​សិក្ខាកាម​ពល​ទាហាន​ទាំង​៣៩៥​នាក់​ ដោយ​បាន​គូសបញ្ជាក់​ថា​៖ ប្អូនៗ​ជា​ពលទាហាន​ក្រម​ខ័ណ្ឌ​ថ្មី នៃ​កង​ទ័ព​ជើង​គោក​ ប្រចាំឆ្នាំ​២០២០​ ដែល​បាន​ធ្វើការហ្វឹក​ហ្វឺន​រយៈ​ពេល​បី​ខែ​មក​នេះ​ នៅសាលា​ពលទាហាន​មិត្ដភាព ​កម្ពុជា ​វៀតណាម ​ស្ថិតក្នុង​ស្រុក​បន្ទាយ​ស្រី​ ខេត្ដសៀម​រាប​។​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​បាន​បន្ថែម​ថា​៖ មេរៀន​ដែល​ទើប​ចាប់​ផ្ដើម​លើក​ដំបូងនេះ​ ​ជា​មេរៀនទី​១​ ដែល​សិក្សា​រយៈ​ពេល​បី​ខែ​ ទាំង​ទ្រឹស្ដី​ និង​ការ​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​​ជាក់​ស្ដែង​។ ឯកឧត្តម​ ក៏​បានលើក​ផង​ដែរ ​អំពី​លទ្ធផល​ នៃ​ការ​អនុវត្ដ​របស់​សិក្ខាកាម ​ជា​លទ្ធផល​ល្អ​អាច​ទទួល​យក​បា​ន​។​ ឯកឧត្តម​ ក៏​បានបន្ត​ទៀត​ថា៖  ការ​ហ្វឹក​ហាត់​នេះធ្វើ​ឡើង​ ដើម្បី​ឲ្យសិក្ខាកា​មពល​ទាហាន​ បាន​យល់ពីតួនាទី​ និង​យុទ្ធវិ​ធី​បាញ់​គ្រាប់​ពិត​ ក្នុង​ជួរ​កង​កម្លាំង​យោធា ​មុន​ពេល​ពួកគាត់​ចាក​ចេញ​ពី​សាលា​ហ្វឹក​ហ្វឺន​ទៅ​កាន់​តាម​បណ្ដា​អង្គភាព​ផ្សេងៗ ​ស្រប​តាម​ពាក្យ​ស្លោក​ (ស៊ូ​បង្ហូរ​ញើស​នៅ​លើ​ទីលាន​ហ្វឹកហ្វឺន​ ប្រសើរ​ជាង​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​សមរ​ភូមិ​)​។ ឯកឧត្តម​ ពៅ ​ហេង​ បានប​ន្ថែម​ថា​៖ ការ​បាញ់​ស៊ីប​គ្រាប់​ពិ​តនេះ​ គឺ​មាន​ពីរ​គោល​ដៅ ​ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ និង​ចម្ងាយ​១៥០​ម៉ែត្រ​ ទៅ​តាម​ការ​បង្វឹក​របស់​គ្រូ​។​ ការហ្វឹកហាត់​នេះ​ជា​លើក​ទីមួយ ​ដែលជាការ​បាញ់​គ្រាប់​ពិត​ មេរៀនទី​១ ​កាំភ្លើង​អាកា​៤៧​ ហើយ​តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ត្រួត​ពិនិត្យ​បាន​១០​០​នាក់​ លទ្ធផល​ពូកែ៨​នាក់ ​គ្រាន់​បើ​៣២​នាក់​ មធ្យម​៥៥​នាក់​ ខ្សោយ​៥​នាក់​។​ ក្នុងនោះអ្នក​ពូកែ​ត្រូវ​បាន​មេ​បញ្ជាកា​រ​យោភូមិភា​គ​ទី៤ ​បាន​បំពាក់ផ្កា​ កន្សែង​ពោះ​គោ​១​ និង​ថវិកា​៥​ម៉ឺន​រៀល​។​ ឯកឧត្ត​​មក៏បាន​សំណូមពរ​ដល់​ពល​ទាហាន​ទាំង​អស់​ ចូលរួម​ហ្វឹកហាត់​បាញ់គ្រាប់​ពិត​នេះ​ ឲ្យមាន​ថ្វីដៃ​ខ្លាំង​ពូកែ ​និង​ប្រសិទ្ធិ​ភាព​ ដើម្បីចូល​រួមកា​រពារ​បូរណភាព​ទឹក​ដី​ និង​សូមឲ្យ​មាន​ភាព​ស្មោះត្រង់ ​និង​ជាតិ​មាតុ​ភូមិ​របស់​ខ្លួនទាំ​ង​អស់​គ្នា​។

    សូមប​ញ្ជាក់​ផង​ដែរ​ថា​៖ ការហ្វឹកហាត់​បាញ់​គ្រាប់​ពិ​តនេះ​ ធ្វើឡើងក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២២​ ដល់​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ឆ្នាំ​២០២០​ នៅ​ទី​បញ្ជាការ​ហ្វឹក​ហ្វឺន​យោធ​ភូមិ​ភាគ​ទី៤​ អូរ​កូន​តឹង​ ក្នុ​ងស្រុក​វ៉ារិ​ន ខេត្ដ​សៀម​រាប​ ៕

  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ