ព័ត៌មាន

បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​លើក​ទី២​ ឆ្នាំ​២០២០ ​ដែល​មាន​វត្តមាន​សិក្ខាកាម​មក​ពី​បណ្តា​ក្រុង/​ស្រុក​ និង​ស្នាក់​ការ​សន្តិសុខ​
នាយកដ្ឋានព័ត៌មាន(៣)
53
1606 បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​លើក​ទី២​ ឆ្នាំ​២០២០ ​ដែល​មាន​វត្តមាន​សិក្ខាកាម​មក​ពី​បណ្តា​ក្រុង/​ស្រុក​ និង​ស្នាក់​ការ​សន្តិសុខ​

     កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ លើកទី២ ឆ្នាំ២០២០ ដែលមានវត្តមានចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក បានចូលរួម។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ


     លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានមានប្រសាសន៍លើកឡើងថា៖ ដោយយោងតាមផែនការហ្វឹកហ្វឺន របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ២០២០ ដែលមានវត្តមានសិក្ខាកាមមកពីបណ្តាក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ដែលមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៣០នាក់។ លោកឧត្តមសេនីត្រី មេបញ្ជាការបានលើកឡើងបន្ថែមថា៖ ឆ្លើយតបនឹងបទបញ្ជា កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកដំណើរការវគ្គហ្វឹកហ្វឺនទៅតាមផែនការដែលបានកំណត់។ ដើម្បីធានាឲ្យវគ្គហ្វឹកហ្វឺនដំណើការល្អ និងសិក្ខាកាម បានគោរពវិន័យ គោរពបទបញ្ជា និងមានសណ្តាប់ធ្នាប់ របៀបរៀបរយពេលរៀនសូត្រ ទទួលបានជោគជ័យ អង្គភាពបានចាត់តាំងបង្កើតឡើងអនុគណៈកម្មការគ្រប់គ្រងវគ្គ និងបទបញ្ជាផ្ទៃក្នុង ដើម្បីធានាវគ្គហ្វឹកហ្វឺនមួយប្រកបដោយប្រសិទ្ធិភាព។

     លោកមេបញ្ជាការបានលើកឡើងទៀតថា៖ ការបើកវគ្គបំប៉នជំនាញរបស់កម្លាំងកងរាជអាវុធហត្ថ គឺជាការបំពេញបន្ថែម នៅវិន័យ ច្បាប់ វិទ្យាសាស្ត្រសង្គម ជាងនេះទៅទៀតគឺការងារអប់រំចិត្តដល់កងកម្លាំងតាមពេលវេលាទៀងទាត់ ដើម្បីឲ្យកងកម្លាំងក្លាយខ្លួនទៅអ្នកអនុវត្តច្បាប់បានយ៉ាងប្រសើរ បម្រើផលប្រយោជន៍ជូនជាតិ និងមាតុភូមិ។ នៅក្នុងពិធីបើកវគ្គនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានអញ្ជើញធ្វើបទបង្ហាញអំពីអនុក្រឹតលេខ៣៩ ដើម្បីជម្រុញឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៏ផ្លូវគោកឲ្យខ្ជាប់ខ្ជួន ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនយើង។

     សូមបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺនលើកទី២ ឆ្នាំ២០២០នេះ នឹងរៀនសូត្ររយៈ៣០ថ្ងៃ មានមុខវិជ្ជា០៥មុខ លើខ្លឹមសាររួមមាន៖ មុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាច្បាប់ មុខវិជ្ជាអប់រំចិត្តសាស្ត្រ និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ