ព័ត៌មាន

សន្និសិទ​កង​ទ័ព​ជើង​គោក​ ឥណ្ឌូ​ប៉ាស៊ីហ្វិច​ (Ind​o ​pacifice​ Landpower conference)
នាយកដ្ឋានព័ត៌មាន(៣)
61
1602 សន្និសិទ​កង​ទ័ព​ជើង​គោក​ ឥណ្ឌូ​ប៉ាស៊ីហ្វិច​ (Ind​o ​pacifice​ Landpower conference)

      សន្និសិ​ទ​កង​ទ័ព​ជើង​គោក​ ឥណ្ឌូប៉ាស៊ីហ្វិច ​តាមរយៈ​វីដឺអូ​ខុនហ្វ្រ៊ែន (video conference) ជាសន្និសិទ​ដែលបានរៀបចំ​ដោយ​បញ្ជាការដ្ឋាន​កង​ទ័​ពជើ​ងគោ​ក​សហរដ្ឋ​អាមេរិក​ ប្រចាំ​តំប​ន់ប៉ាស៊ីហ្វិក​ បាន​ប្រារព្ធ​ធ្វើ​រយៈពេល​២ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២០ ដល់ថ្ងៃទី​២១​ ខែ​ឧសភា ​ឆ្នាំ២​០២០ ​ដែល​នៅក្នុង​សន្និសិទ​នេះ មាន​មេបញ្ជាការ កង​ទ័ព​ជើង​គោក​ ​មក​ពី​បណ្តា​ប្រទេស​នានា​ឥណ្ឌូប៉ាស៊ីហ្វិច ​ចូល​ប្រជុំតាម​រយៈ​វីដឺអូ​ខុន​ហ្វ្រ៊ែន ​ចំនួន​២៩​ប្រទេស​។ សន្និសិទ​កង​ទ័ព​ជើង​គោក​ ឥណ្ឌូប៉ាស៊ីហ្វិច​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ​ ថែ​រក្សា​ដោយ​សេរី​ និង​បើក​ចំហរ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិច​ក្រោយ​ជំងឺ​កូវិដ-១៩។

       ដោយឡែក​កងទ័ព​ជើង​គោក​ នៃ​កងយោធ​ពលខេម​រ​ភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ឯកឧត្តម​      ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធព​ល​ខេមរ​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោ​ក ​បាន​ចាត់​ចែង​អោយ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯ​ក​ ប្រាក់​ សុវណ្ណា​ មេ​បញ្ជាការ​រង​កងទ័​ពជើ​ងគោក​ ជា​តំណាង​ដឹកនាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំវី​ដឺអូ​ខុនហ្វ្រ៊ែន​នេះ។

       ក្នុង​រយៈ​ពេល​ ២​ថ្ងៃ នៃ​ដំណើរការ​សន្និសិទ​កង​ទ័ព​ជើង​គោក​ ឥណ្ឌូប៉ាស៊ី​ហ្វិ​ច​នេះ ​បាន​ស្តាប់​នូវ​បទ​បង្ហាញ​ពី​វា​គ្មិ​នសំខាន់ៗ ​និង​អ្នកជំនាញ​ដែល​មាន​បទ​ពិសោធន៏​បាន​ចូល​រួម​លើ​ខ្លឹម​សារ​ជា​គន្លឹះ​សំខាន់ៗ​ចំនួន ​០៤ ​ស្តី​ពី៖

      ទី១​-​ ការថ្លឹង​ថ្លែង​រវាង​ការ​ព្រួយ​បារម្ភ​សន្តិសុខ​តំបន់​ និង​ការ​ប្រកួតប្រជែង​ឧត្តមភាព​

      ទី២-​ ការ​ឆ្លើយ​តប​ និង​ប​ទពិសោធន៏​ក្នុង​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់​កូវីដ ​១៩​ នៅ​ឧបទ្វីប​កូរ៉េ

​      ទី៣- យុទ្ធ​សាស្ត្រ​ឥណ្ឌូប៉ាស៊ិហ្វិច​ក្នុង​រយៈ​ពេល​១០ឆ្នាំខាង​មុខ​

      និង​ទី៤​- កម្លាំង​ប្រតិបត្តិការ​ក្នុង​គ្រា​មាន​អាសន្ន​

      នៅក្នុងសន្និសិទ​នេះ​ដែរ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ បទ​ពិសោធន៏​ពី​បណ្តា​មេបញ្ជា​ការ​ នៃ​បណ្តា​ប្រទេស​ក្នុង​ឥណ្ឌូប់ាស៊ីហ្វិច​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ