ព័ត៌មាន

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ​​ម៉ា​ណែត ​ប្រគល់​កុំព្យូទ័រ​ចំនួន​៣គ្រឿង និង​សម្ភារ​ការិយា​ល័យ​ ជូន​បញ្ជា​ការដ្ឋាន​ តំបន់​ប្រតិបត្តិការ​​សឹក​រង​​កំព​ង់ធំ​
នាយកដ្ឋានព័ត៌មាន(៣)
49
1599 ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ​​ម៉ា​ណែត ​ប្រគល់​កុំព្យូទ័រ​ចំនួន​៣គ្រឿង និង​សម្ភារ​ការិយា​ល័យ​ ជូន​បញ្ជា​ការដ្ឋាន​ តំបន់​ប្រតិបត្តិការ​​សឹក​រង​​កំព​ង់ធំ

      ឯកឧត្តម ​ឧត្តមសេនីយ៍ឯ​ក​បណ្ឌិត ​ហ៊ុន ម៉ា​ណែត​ មេបញ្ជាការ​ក​ងទ័ព​ជើង​គោក​ បានប្រគល់​ម៉ាស៊ីន ព្រីនធ័រ(printer​) ម៉ាស៊ីន​ហ្វូតូកូពី ​និង​កុំព្យូទ័រ​ចំនួន ៣​គ្រឿង​ ជូន​បញ្ជាកាដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​កាល​ពីថ្ងៃទី២០ ខែ​ឧសភា​ ឆ្នាំ២០២០​ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងកំពង់​ធំ​។

      ឯកឧត្ដម ​ឧត្ដមសេនីយ៍​ទោ ​សោម ​ស៊ុន​  មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​តំណាង​ឱ្យ​កងកម្លាំង​ទាំង​អស់​ បានថ្លែងអំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ជា​ទី​បំផុត​​ចំពោះ ​ឯកឧត្តម ​ឧត្ដម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត ​ដែល​បាន​ជួយ​ឧបត្ថម្ភ​កុំព្យូទ័រ​ចំនួន​បីគ្រឿង​ (កុំព្យូទ័រ​លើ​តុ​មួយ​គ្រឿង​ កុំព្យូទ័រ​យួរ​ដៃ​ពី​រ​គ្រឿង)​ និង​ម៉ាស៊ីនព្រីន​ធ័រ​ ​និង​ហ្វូតូកូពី ​សម្រាប់​បម្រើការងារ​រដ្ឋបាល ​ដល់អង្គភាព​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការសឹក​រង​កំពង់​ធំ​​។​

     ពិធី​ប្រ​គល់​នេះ ​ដោយមានការ​អញ្ជើញ​ចូល​រួម​​ពី​តំណាង ​ឯកឧត្តម ហ៊ុន ​ម៉ា​ណែត ​និង​លោក​មេ​បញ្ជាការ​រង​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ផង​ដែរ​។ ឯកឧត្តម ​ឧត្ដមសេនីយ៍​ទោ ​សោម ​ស៊ុន ​មេ​បញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​បញ្ជា​ក់​ថា​៖ នេះមិនមែន​ជា​លើក​ទី​១​ទេ​ ដែល​ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ា​ណែត​ បានផ្ដល់​ជូន​ដ​ល់​អង្គភាព​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ​ហើយ​កន្លង​មក​ឯកឧត្តម​ បានផ្ដល់ជូនដូច​ជា​អង្ក​រ មី បរិក្ខារពេទ្យ រទេះរុញ ​និង​ឈើច្រត់​ សម្រាប់ជន​ពិការ ​ព្រមទាំង​ថវិកា​មួយចំនួន​ផង​ដែរ​ ​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​ បម្រើ​ប្រជាជន​ និង​អតីតយុទ្ធ​ជន ​នៅខេត្ត​កំពង់​ធំ។

     ឯកឧត្តម​ ​សោម ​ស៊ុន ​និង​យោធិន​ទាំង​អស់​ ចំណុះ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករ​ង​កំពង់​ធំ​ សូម​គោរព​ជូន​ពរ​ ឯកឧត្តម​ ​មេ​បញ្ជាការកង​ទ័ព​ជើង​គោក ​និង​លោក​ជំទាវ ​ព្រម​ទាំង​ក្រុម​គ្រួសារ​ សូម​បាន​ប្រកប​ដោយ​ពុទ្ឋពរ​ទាំង​បួន​ប្រការ​គឺ​ អាយុ វណ្ណៈ​ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ