ព័ត៌មាន

ឯកឧត្ដម​ ទៀ​ សុខាអញ្ជើញជា​អធិបតី ក្នុង​ពិធី​ចែក​អាវ​ភ្លៀង​ចំនួន​​៥៥​អាវ ជូន​ដល់​សាលា​ទ័ព​ជើង​​ទឹក
នាយកដ្ឋានព័ត៌មាន(៣)
45
1598 ឯកឧត្ដម​ ទៀ​ សុខាអញ្ជើញជា​អធិបតី ក្នុង​ពិធី​ចែក​អាវ​ភ្លៀង​ចំនួន​​៥៥​អាវ ជូន​ដល់​សាលា​ទ័ព​ជើង​​ទឹក

     កាលពី​ថ្ងៃ​ទី​១៩​ ខែមេសា ឆ្នាំ២០២០​កន្ល​ងទៅនេះ​ ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ ទៀ​ សុខា ​មេបញ្ជាការ​រ​ងកង​ទ័ព​ជើង​ទឹក​ និង​ជា​មេបញ្ជាការ​ទី​បញ្ជាការ​ជួរមុខ ​នៃ​គណៈកម្មាធិការ​ជា​តិ​ សន្តិសុខ​លម្ហសមុទ្រ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្ដម មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​​ អញ្ជើញជា​អធិបតី ​ក្នុង​ពិធី​ចែក​អាវ​ភ្លៀង​ចំនួន ​៥៥​អាវ​ ដែល​ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតីតេ​ជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុនសែន ​ចែក​ជូន​ដល់​សាលា​ទ័ព​ជើង​ទឹក​ ដែល​ស្ថិ​ត​នៅក្នុង ភូមិក្បាល​ហុង​ ឃុំ​រា​ម ស្រុ​ក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។​

      ក្នុង​ឱកាស​ចែកអាវភ្លៀងនោះ ឯកឧត្តម ​ឧត្តម​នាវី​ឯក​ ទៀ សុខា ស្នើទៅកាន់​បណ្តា​ពលនាវី នៃ​បញ្ជាការដ្ឋាន​កង​ទ័​ពជើង​ទឹក​ទាំង​អស់​ ត្រូវបង្កើន​កិច្ចការពារ​ខ្លួន​ពីជំងឺឆ្លងCOVID-19 តាមបទបញ្ជារបស់ក្រសួងការ​ពារ​ជាតិ ​និងក្រសួង​សុខា​ភិបាល ហើយត្រូវ​អនុវត្តវិធាន​ការ​ ការពារ​ខ្លួ​ន​នេះ ​អោយ​ក្លាយ​ទំលាប់​ធម្មតា​។​ ឯកឧត្តម​ បញ្ជាក់ថា៖ បញ្ជាការដ្ឋានទ័ព​ជើង​ទឹក​ និង​អនុវត្តវិធានកា​រ​ធ្វើ​អនាម័យ ​ការពារ​ជំងឺ COVID-19 អោយក្លាយទៅ​ទំលាប់​ធម្មតា ទោះបីជាជំងឺ​នោះ​ត្រូវ​បាន​ទប់​ស្គាត់​មិនអោយ​មាន​ឆ្លង​បន្តទៀត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោ​យ​។ ឯកឧត្តម មេបញ្ជាការ​ ទីបញ្ជាការជួរ​មុខ ​នៃគណៈកម្មាធិការ​ជា​តិ សន្តិសុខលម្ហសមុទ្រ បានបន្ត​ថា៖ ​នៅពេល​បច្ចុប្បន្ននេះ បើទោះប្រទេសកម្ពុជា ពុំមានករណីឆ្លងថ្មីជំងឺ COVID-19 ក៏ដោយ ក៏យើងត្រូវរួមគ្នា​ អនុវត្ត​វិធាន​ការស្អាត សំខាន់​ចំនួន​បីរួម​មាន៖ អនាម័យដៃ​ស្អាត​ ការប្រើបា្រស់​ម៉ាស់ និង​ការរក្សា​គម្លាតសង្គម​ និង​អនុវត្តតាម​បទ​បញ្ជា​ទប់ស្កាត់​ជំងឺ COVID-19 តាម​ការណែនាំ​​​របស់ក្រសួង​សុខាភិបាល ក៏ដូច​ជារបស់​ក្រសួង​ការពារ​ជាតិ​ អោយបាន​ល្អប្រសើរ ខណៈដែល​ក្នុង​ពេលបច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​អោយចូល​រួម​បង្កា ​និង​ទប់​ស្កាត់ជមងឺ COVID-19 នៅក្នុង​ដំណាក់​កាល​ទី២​។​

     ឯកឧត្តម ទៀ សុខា បានថ្លែងអោយ​ដឹងទៀតថា៖ ដើម្បីការពារកុំ​អោយ​កម្ពុ​ជា​យើង​កើត​មាន​រលក​ទី​២ នៃការផ្ទុះ​មេរោគ​COVID-19នេះ នៅពេល​បច្ចុប្បន្ន គឺមាន​តែ​យើងទាំងអស់​គ្នា​ខិតខំ​អនុវត្ត វិធានការ​សំខាន់ចំនួន​៣នេះ​ទេ​ រួម​មាន​វិធានការ​អនាម័យដៃ​ស្អាត ការប្រើ​បា្រស់​ម៉ាស់ ​និង​ការ​គម្លាត​សង្គម។ ឯកឧត្តម បាន​កោត​សរសើរ​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ការពារខ្លួ​ន​ពី​COVID-19​ របស់កងទ័ពជើងទឹ​ក​នា​ពេល​កន្លង​មក​ តាម​បទ​បញ្ជា​របស់​អង្គភាព​ទ័ព​ និងតាមណែនាំ​រាជរដ្ឋាភិបាល​បាន​ល្អ​ប្រសើរ តែទោះ​យ៉ា​ងណា ​ឯកឧត្តម ក៏ចង់​អោយ​បណ្តា​កងទ័ព ត្រូវផ្លាស់ប្តូរ​ទំលាប់​រប​ស់ខ្លួន ជាពិសេស​គឺ​ប្រកាន់​ភ្ជាប់នូវវិធានការ​អនាម័យ​ខ្លួន​ ការពាក់​ម៉ា​ស់ មានទឹក​អាកុល ​ជែល ​និងលាងដៃ​នឹងទឹក​សាប៊ូអោ​យ​បាន​ញឹកញាប់ ហើយប្រាស្រ័យ​ទំនាក់​ទំនង​គ្នា ត្រូវនៅ​ចំងាយ​ពីគ្នា១.៥ម៉ែត ការមិន​ទៅ​ជួបជុំនៅ​តាម​ ក្លីប ខាអូខេ បៀហ្គាឌិន​ជា​ដើម​ អោយក្លាយជា​ទំលាប់ធម្មតា​ក្នុង​ការ​រស់នៅ តរៀងរហូតទៅ ខណៈយើង​អាច​ភ្លេចមេរោគCOVID តែ​COVIDមិនអាច​បំភ្លេ​ច​យើង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ